ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ត្រីដែលរងការរំលោភ១ថ្ងៃ ៣០ដង ក្លាយជា​មនុស្សសំខាន់ជួយដល់ស្ត្រីទាសករផ្លូវភេទ​

ស្ត្រីដែលត្រូវបានគេចាប់រំលោភ ៣០ដង​ក្នុងមួយថ្ងៃ អស់រយ:ពេល​៤ឆ្នាំ ឥឡូវនេះបានប្តេជ្ញាចិត្ត ដើម្បីធ្វើដំណើរ​ជុំវិញពិភពលោក ដើម្បីជួយដល់អ្នកក្លាយ​ទាសករផ្លូវភេទ ។

Karla Jacinto បាននិយាយទៅកាន់ CNN កាលពីឆ្នាំ​២០១៥ ថា នាងបានជាប់អន្ទាក់ នៅក្នុងឧស្សាហកម្មជួញដូរផ្លូវភេទ ក្នុងប្រទេសម៉ិកស៊ិក ដោយគេបានបង្ខាំងឲ្យនាងរួមភេទ សរុបចំនួន ៤៣២០០ ដងនៅពេលដែលនាងមានអាយុពី ១២ ដល់ ១៦ឆ្នាំ។​

ឥឡូវនេះ​ស្ត្រីខាងលើមានអាយុ ២៦ឆ្នាំហើយ ហើយនាងបានសម្រេចនឹង​ថ្លែង​ពីរឿងរ៉ាវរបស់នាង ទៅកាន់សាធារណ:ជន សម្រាប់បណ្តាលប្រទេសផ្សេងៗ​ទៀតលើពិភពលោក។

គោលបំណងធំរបស់ស្ត្រីដែលរងនូវការចាប់រំលោភរាប់ម៉ឺនដងនេះ គឺចង់លើកកម្ពស់ ការយល់ដឹងនិងការពារកុមារ ខណ:ដែលពកគេមិនទទួលបានជោគវាសនាដូចគ្នានោះ។

គួរបញ្ជាក់ផងដែរថា Karla Jacinto ត្រូវបានក្រុមការងារប្រឆាំងផ្លូវភេទក្នុងប្រទេសម៉ិចសិក ហើយបច្ចុប្បន្នក្លាយជាសកម្មជន​សិទ្ធមនុស្ស ដើម្បីជួយដល់នារីរកស៊ីផ្លូវភេទ​៕​

មតិយោបល់