ព័ត៌មានសិល្បៈ និងកម្សាន្ត

YG ប្រកាសទំនាក់ទំនងស្នេហ៍ Nam Joo Hyuk​ និង Lee Sung Kyung

តាមរយ:គេទំព័រ Allkpop នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា ក្រុមហ៊ុនផលិតកម្ម YG បានចេញសេចក្ដីប្រកាសជាសាធារណ:អំពីទំនាក់ទំនងស្នេហ៍របស់តារាពីរដួង ដែលបានសម្ដែងរឿងភាគទូរទស្សន៍ជាមួយគ្នាគឺលោក Nam Joo Hyuk មានវ័យ ២៤ ឆ្នាំ និង តារាឯកស្រីនាង Lee Sung Kyung មានវ័យ ២៨ ឆ្នាំ ។

ដោយសារមានការគាំទ្រតាមរយ:រឿងភាគទូរទស្សន៍មានចំណងជើងថា ” Weightlifting Fairy Kim Bok Joo ” តារាឯក ពីរដួង ខាងលើទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតដល់ក្លាយជាគូស្នេហ៍ដ៏ផ្អែមល្ហែមទាំងក្នុងរឿង និងក្រៅរឿង ទើបខាងអ្នកគ្រប់គ្រងផលិតកម្ម YG ចេញសេចក្ដីប្រកាសជាសាធារណ:អំពីស្នេហាអ្នកទាំងពីរ ក្នុងគោលបំណងជុំរុញឲ្យប្រជាប្រិយភាពតារាពីរដួងនេះ ឲ្យកាន់តែមានការស្រលាញ់គាំទ្រទ្វេដង ។

ទាំងនេះ YG Entertainment បានអះអាងថា ព័ត៌មានដែលបង្ហើបចេញទៅក្រៅរវាងទំនាក់ទំនងស្នេហ៍ Nam Joo Hyuk​ និង Lee Sung Kyung គឺពិតប្រាកដមែន ហើយពួកគេមានការណាត់ជួបពិសេសរយ:ពេល ៥ ខែរួចមកហើយដែរ ។ គួរបញ្ជាក់ផងដែរថា នៅពេលដែលពួកគេបានថតបញ្ចប់រឿងភាគដ៏ល្បីនេះចប់ គេក៏ចាប់ផ្ដើមមានទំនាក់ទំនងស្នេហ៍ជាមួយគ្នាតែម្ដង នេះជាសម្ដីអះអាងបន្ដរបស់អ្នកគ្រប់គ្រងតារានៅក្នុងផលិតកម្ម YG Entertainment ៕

មតិយោបល់