ព័ត៌មានសិល្បៈ និងកម្សាន្ត

Shiloh លេងតន្ដ្រីបណ្ដើរ Angelina Jolie យ៉ាងមានសេចក្ដីសុខ

តាមរយ:សារព័ត៌មាន dailymail នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៧ បានចេញផ្សាយថា អ្នកនាង Angelina Jolie បានបណ្ដើរកូនស្រី Shiloh យ៉ាងមានសេចក្ដីសុខនៅថ្ងៃចុងសប្ដាហ៍ នៅក្នុងទីក្រុង Los Angeles កាលពីរសៀលថ្ងៃច័ន្ទ ។

តារាស្រីវ័យ ៤១ ឆ្នាំរូបនេះ បានបំពេញតួនាទីជាម្ដាយល្អម្នាក់ ក្នុងការបំពេញបំណងប្រាថ្នារបស់កូនស្រី Shiloh ដោយអ្នកនាងបាននាំកូនស្រីទៅទិញ acoustic ukulele តូចមួយនៅក្នុងហាងលក់សម្ភារ:តន្រ្ដី Guitar Center store ។

គួរបញ្ជាក់បន្ថែមថា ក្មេងស្រី Shiloh មានអាយុត្រឹមតែ ១០ ឆ្នាំប៉ុណ្ណោះ ក៏ប៉ុន្ដែនាងមានទេពកោសល្យលេងឧបរណ៍តន្ដ្រីបានច្រើនប្រភេទ ហើយឧបរណ៍ដែលនាងស្រលាញ់ជាងគេគឺ acoustic ukulele ដែលមានសណ្ឋានដូចជាកូនហ្គីតាតូចមួយ ។ បន្ទាប់មកនាងបានលេងប្រគំឲ្យម្ដាយនាងស្ដាប់ រហូតដល់នាងបានធ្វើដំណើរដល់រថយន្ដ ហើយត្រឡប់ទៅផ្ទះវិញ ៕

មតិយោបល់