ព័ត៌មានសិល្បៈ និងកម្សាន្ត

ទម្លាយហេតុផល អតីតភរិយា លោកអ៊ិត សេដ្ឋា មិនខ្វល់ពីកូនទាំង៣

ក្រោយការរិះគន់យ៉ាងចាស់ដៃពាក់ព័ន្ធនឹងរឿងអតីតភរិយារបស់លោក អ៊ិត សេដ្ឋា និងជាម្ដាយរបស់ក្មេងៗទាំង៣ មិនគិតគូរដល់កូនទាំង៣នោះ មានការលើកឡើងកាន់តែច្រើនពីហេតុផលដែលនាំឲ្យអ្នកស្រី ស សុភា ដែលជាស្រ្តីស្ដុកស្ដម្ភផងមិនមានដំណឹងមកទល់ម៉ោងនេះ។ មានការបញ្ជាក់ថា ការពិតម្ដាយបង្កើតរបស់ក្មេងទាំង៣បានស្លាប់ទៅហើយ គឺមិនមែនអ្នកស្រីនោះទេ ដោយអ្នកស្រីគ្រាន់តែជាភរិយាក្រោយប៉ុណ្ណោះ។

ក្រុមអ្នកអះអាងពីរឿងរ៉ាវនោះបានអះអាងថា លោកអ៊ិត សេដ្ឋា មានភរិយាមុន និងមានកូន៣នាក់រួចហើយទើបទៅរៀបការជាមួយអ្នកស្រី ស សុភាព ជាអណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក និងជាអ្នកជំនួញផង ទើបបណ្ដាលឲ្យក្រោយពេលលោកស្លាប់ គឺទោះជាមានដំណឹងផ្អើលខ្ទរពេញក្រៅប្រទេសក៏អ្នកស្រី ស សុភាព មិនរវល់អើតមុខ។ អ្នកអះអាងដដែលបានបន្តថា នោះជាមូលហេតុដែលនាំកូនប្រុសស្រីទាំង៣ មិនត្រូវបានអ្នកស្រី ស សុភាព ជួយទំនុកបម្រុងក្រោយពេលលែងលះ។ យ៉ាងណាមិញ ប្រភពពីគ្រួសាររបស់លោកអ៊ិត សេដ្ឋា បានអះអាងថាកូនប្រុសស្រីទាំង៣របស់លោកអ៊ិត សេដ្ឋា គឺជាឈាមរបស់អ្នកស្រី ស សុភាព ប៉ុន្តែមកពីពេលលះលែងមានរឿងចម្រូងចម្រាស់ខ្លាំង ដែលពួកគេបញ្ជាក់ថាមិនអាចបកស្រាយបាន ទើបធ្វើឲ្យអ្នកស្រី ស សុភាព ចិត្តដាច់ជាមួយកូន ដោយមិនមានទំនាក់ទំនងជាមួយក្មេងៗទាំង៣ផង ក្រោយពេលលែងលះ។ មានការបញ្ជាក់ថាអ្នកស្រីបាត់ដំណឹងច្រើនឆ្នាំមកហើយតាំងពីពេលលែងលះ ដោយលោកអ៊ិត សេដ្ឋា និងកូនទាំង៣ មិនមានទំនាក់ទំនងណាមួយជាមួយអ្នកស្រីនោះទេ។ អ៊ីចឹងហើយ ទើបកូនៗទាំង៣ត្រូវគេចាត់ទុកមិនខុសពីកូនកំព្រាក្រោយពេលលោក អ៊ិត សេដ្ឋា ទទួលអណិកកម្ម។ មានការបញ្ជាក់ថាសាច់ញាតិរបស់អតីតភរិយាលោកអ៊ិត សេដ្ឋា បានដឹងរឿងរ៉ាវនោះហើយ ខណ:ដែលដំណឹងដ៏គួរឲ្យរន្ធត់ចិត្តនេះ ក៏ដឹងដល់អ្នកស្រីស សុភាព ដែលរស់នៅអាមេរិកដូចគ្នា តែបណ្ដាលមកពីបញ្ហាមួយដែលម្នាក់ៗប្រាប់ថាមិនអាចទម្លាយឲ្យលម្អិតបាន ទើបអ្នកស្រីមិនអើពើ។ ម្នាក់ៗបានត្រឹមតែនិយាយថា នោះជារឿងផ្ទៃក្នុងរបស់អ្នកស្រី និងលោកអ៊ិត សេដ្ឋា តែអ្នកបដិសេធមិនដឹងច្បាស់ទេ ដោយសារតែលោកអ៊ិត សេដ្ឋា កាលពីនៅរស់ក៏មិនដែលប្រាប់គេ ហើយចំណែកកូនៗ និងម្ដាយបង្កើតរបស់លោកអ៊ិត សេដ្ឋា ក៏សុំសិទ្ធិមិនបញ្ជាក់។ អ្នកស្រី យឹម សំអឿន ជាម្ដាយ និយាយថារឿងរ៉ាវនោះវែងឆ្ងាយណាស់ ដោយអ្នកស្រីមិនអាចនិយាយបានទេ។

មកទល់ម៉ោងនេះកូនៗ និងម្ដាយចាស់របស់លោកអ៊ិត សេដ្ឋា កាន់តែមានការចាប់អារម្មណ៍ផ្ដល់ជំនួយច្រើនឡើង ដោយខាងលោកតាវ៉ិចទ័រក៏បានប្រកាសធ្វើមូលនិធិទ្រង់ទ្រាយធំនៅថ្ងៃទី៨ មិថុនា ដោយមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ផង ដើម្បីស្វះស្វែងរកផ្ទះមួយកន្លែងឲ្យអ្នកទាំង៤តាមបំនងចុងក្រោយរបស់លោកអ៊ិត សេដ្ឋា មុនពេលស្លាប់៕

មតិយោបល់