ព័ត៌មានសិល្បៈ និងកម្សាន្ត

មេម៉ាយកូន១ ភិន សុដាលីស លែងខ្លួនខ្លាំងជាងតារាចម្រៀងទៀត

ក្នុងពិធីខួបកូនស្រីគម្រប់១ឆ្នាំកាលពីថ្ងៃទី៦ តុលា គេកត់សម្គាល់ថាតារាសម្ដែងអ្នកនាង ភិន សុដាលីស លេងខ្លួនអស់ទាស់តែម្ដង គឺCute ជាងក្រមុំទៅទៀត បើទោះជានាងត្រូវគេដឹងថាជាមេម៉ាយកូន១ទៅហើយ។ នាងអះអាងថាមកពីក្នុងថ្ងៃនោះជាខួបរបស់កូនក្មេង ទើបនាងសម្រេចចិត្តលេងខ្លួនឲ្យក្មេងកុំឲ្យចាញ់កូនស្រី ដោយលេងស្ទីលតុបតែងខ្លួនCuteៗតាមបែបតុក្កតា ក្នុងពេលដែលអ្នកដែលបានឃើញនាងគឺចង់ច្រឡំថានាងលេងស្ទីលតារាចម្រៀង ជាពិសេសគឺតារាចម្រៀងនាង ទេព បូព្រឹក្ស នោះតែម្ដង។

ភិន សុដាលីស និយាយថាបើទោះជានាងមេម៉ាយកូន១ក៏ពិតមែន ប៉ុន្តែនាងនៅតែយល់ថាខ្លួននៅក្មេងនៅឡើយទេ ទើបនាងចូលចិត្តតែងខ្លួនCuteៗ ដោយបានទាំំងសម្រិតសម្រាំងស្ទីលធ្វើសក់ ផាត់មុខ និងលេងឈុតខោអាវសឹងតែមើលទៅចាប់ច្រឡំនឹងកូនតុក្កតា ដើម្បីឲ្យប្លែកនៅថ្ងៃខួបកំណើតរបស់កូនស្រីនាង ។

ក្នុងពិធីខួបកំណើតរបស់កូនស្រីនេះនាងថាគ្រាន់តែដឹងថាឪពុកសម្រេចចិត្តចំណាយលុយរៀបចំធ្វើខួបឲ្យធំដុំភ្លាម នាងក៏រិះរកគំនិតតែងខ្លួនឲ្យខុសពីបណ្ដាខួបកំណើតទាំងឡាយតែម្ដង ប៉ុន្តែនាងបានបង្ហាញការសោកស្ដាយដោយសារតែមិត្តភក្តិបស់នាងតែប៉ុន្មាននាក់ប៉ុណ្ណោះដែលបានតែងខ្លួនជាកូនតុក្កតាតាមនាង ដោយភ្ញៀវភាគច្រើនរៀបចំខ្លួនមិនទាន់នោះទេ ដោយសារតែនាងអញ្ជើញតារាកិត្តិយសភាគច្រើនបន្ទាន់ៗពេក។ នាងថាតាមការស្រម៉ៃ គឺនាងចង់ឲ្យពិធីរបស់កូនស្រីនាងមានសុទ្ធតែស្ទីលCuteៗទាំងអស់ ដើម្បីឲ្យប្លែកភ្នែកផង និងទុកជាអនុស្សាវរីយ៍ផង អ៉ីចឹងហើយទើបនាងតុបតែងកាយយ៉ាងស្រស់ស្អាតនៅក្នុងពិធីនោះ ដើម្បីកុំឲ្យដដែលៗ។

នាងថាការតែងកាយប្លែកៗនាពេលចុងក្រោយ មិនមែនដោយសារតែនាងចង់រកឪពុកឲ្យកូនស្រីបានហៅនោះទេ ប៉ុន្តែបណ្ដាលមកពីនាងកាន់តែយល់ថាខ្លួនមិនអាចធ្វេសប្រហែសនឹងសម្រស់ ទើបត្រូវតែលេងខ្លួនឲ្យស្អាត និងមិនអាចឲ្យសម្រស់របស់នាងបាក់ស្រុតទៅតាមពេលវេលា។

នាងត្រូវគេសង្ស័យថាបានកែកុនសម្រស់ ដូចជាបូមខ្លាញ់លើថ្ពាល់ និងលើកខ្ទង់ច្រមុះឲ្យខ្ពស់ជាងមុនជាដើម ទើបសម្រស់របស់នាងតាំងពីសម្រាលកូនហើយ គឺស្អាតជាងកាលនៅក្រមុំដាច់ ជាពិសេសនៅពេលនាងតែងកាយស៊ិចស៊ីម្ដងៗ និងតែងកាយជាតុក្កតាក្នុងពិធីខួបកូនរបស់លោកប៉ែន ចំរ៉ុង កាលពីយប់មិញជាដើម៕

មតិយោបល់