ព័ត៌មានសិល្បៈ និងកម្សាន្ត

MV អែនឌី ចេញហើយ ពិតជារោលរាលអស់ទាស់!

ចម្រៀងថតថ្មីមួយបទក្រោមចំណងជើងថា «នឹកបង៥០ភាគរយ» បានធ្វើឲ្យមានការចាប់អារម្មណ៍ដោយសារតែសាច់រឿងនៅក្នុងបទនេះត្រូវបានថតថ្មី ហើយតម្រូវឲ្យតារាស្រីល្បីឈ្មោះ២រូប គឺសុខ សោម៉ាវត្តី និងកញ្ញា ឌុច លីដា សម្ដែងក្នុងឈុតស្នេហារោលរាលទាក់ភ្នែក។

MV មួយបទនេះត្រូវគេឃើញថាទាក់ទាញទាំងមិនទាន់បញ្ចេញវីដេអូ១០០ភាគរយនៅឡើយ ជាពិសេសក្នុងពេលដែលលោក អែនឌី អាច ក្រសោបយកតារាស្រីល្បីឈ្មោះ២ដួងឲ្យមកថតក្នុងឈុតស្នេហារោលរាលរបស់ខ្លួនបាន។

លោកអែនឌី និយាយថាបើកុំតែជាបទចម្រៀងរបស់លោក និងការសម្ដែងរបស់លោក ប្រហែលជាតារាស្រីទាំង២គឺឌុច លីដា និងសុខ សោម៉ាវត្តី មិនអាចទទួលសម្ដែងបានទេ ដោយសារតែក្នុងបទចម្រៀងនោះគឺមានឈុតឆាកស្នេហារោលរាលដែលតម្រូវឲ្យនាងសម្ដែងបះសក់ច្រើនប្លង់តាំងពីដើមដល់ចប់។ លោកអែនឌី បានបង្ហាញពីការជឿជាក់យ៉ាងខ្លាំង ថាបទចម្រៀងមួយនេះទទួលបានការគាំទ្រខ្លាំង ដោយសារតែMV មួយបទនេះរបស់លោក គឺមិនទាន់ស្រេចបាច់ក្នុងការបង្ហោះជាវីដេអូពេញមួយបទផង ក៏មានអ្នកសរសើរ និងរិះគន់ព្រមគ្នាកើតឡើង។

លោកថាសិល្ប:រមែងមានការពេញចិត្ត និងមិនត្រូវចិត្តពីសំណាក់អ្នកគាំទ្រ ប៉ុន្តែក្នុងងនាមលោកគឺជាតារាចម្រៀងម្នាក់ លោកត្រូវតែផលិតស្នាដៃឲ្យមានការចាប់អារម្មណ៍ក្នុងចំណោមអ្នកស្នេហាវិស័យចម្រៀង ទើបលោកយល់ថាការសម្ដែងរបស់តារាស្រីទាំង២ដ្បិតថាមានការមិនពេញចិត្តពីក្រុមអភិរក្សវប្បធម៌មួយចំនួន ប៉ុន្តែបទចម្រៀងនេះបានក្លាយជារសជាតិថ្មី ដែលបង្ហាញពីស្នេហារបស់មនុស្ស៣នាក់ដែលមានភាពរោលរាល តែស្ថិតក្នុងភាពជាសិល្ប:។

ខាងក្រោមនេះ ជាវីដេអូបទចម្រៀងរបស់លោកអែនឌី ដែលស្ថិតក្នុងការចាប់អារម្មណ៍ទាំងការសរសើរ និងរិះគន់៖

//youtu.be/t7XQUzWORn4

មតិយោបល់