ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆ័យលី ដាឡែន ឆេះដុំដល់ថ្នាក់ ព្រមានបកអាក្រាត

​នៅមិនទាន់ដឹងថា អ្នករុកគួន តារាសម្ដែងអ្នកនាង ឆ័យលី ដាឡែន ជាអ្នកណានៅឡើយទេ។ ប៉ុន្តែយោងតាមការប្រកាសនៅលើហ្វេសប៑ុក គឺអ្នកនាងនឹងLive វីដេអូ បកអាក្រាតជនទាំងនោះ ក្នុងពេលឆាប់ៗ ដោយអ្នកនាងប្រកាសថាមិនទុកមុខឲ្យជនដែលអ្នកនាងប្រកាសថាបានឈ្នានីសខ្លួននោះឡើយ។

អ្នកនាងបានប្រកាសគួរឲ្យភ្ញាក់ផ្អើលថា « សុំផ្តាំទៅពពួកដែលពូកែច្រណែនឈ្នានីសគេ​ និងពូកែផុសដៀមដាមឲ្យគេឯង​ផងថា មុននឹងថាឲ្យគេ ឬដៀមដាមឲ្យគេ សុំឆ្លុះកញ្ចក់ឬឲ្យពេទ្យឆែកសិនទៅថាខ្លួនឯងនឹងល្អជាងគេហើយឬនៅ​ ? សុំនិយាយប៉ុណ្ណឹងសិន ចាំទំនេរបន្តិចរង់ចាំមើលខ្ញុំឡាយវីដេអូរហើយនឹងបកអាក្រាតមុខហើយនឹងឈ្មោះឲ្យអស់​ កុំឲ្យវារមាស់ខ្លាំងពេក​ បើទំនេរខំរកវិធីកែប្រែខ្លួនឲ្យវាល្អហើយឲ្យមានតម្លៃផង​ ខ្ញុំថាមិនចង់លូកដៃទេ​ តែដូចជាជ្រុលខ្លាំងហើយ»។ នេះមិនមែនជាលើកទី១ទេ ដែលអ្នកនាងប្រកាសថាមានអ្នកបំភ្លើសពីខ្លួន ប៉ុន្តែអ្វីដែលប្លែកជាងលើកមុន គឺការបំផ្លើសលើកនេះលក្ខណ:ប៉ះពាល់អ្នកនាងរហូតមិនអាចទទួលយកបាន ទើបអ្នកនាងប្រកាសថា នឹងបកអាក្រាតមុខមាត់ឲ្យអស់ ដើម្បីព្រមានបុគ្គលទាំងនោះឲ្យរាងចាល។

យ៉ាងណាមិញ គេនៅមិនទាន់ដឹងថារឿងរ៉ាងដែលអ្នកនាងប្រកាសឡើងនោះ ពាក់ព័ន្ធនឹងអ្វីឲ្យពិតប្រាកដនោះទេ ខណ:ដែលការប្រកាសបកអាក្រាតក៏មិនទាន់ច្បាស់ថានឹងកើតឡើងដូចអះអាង ឬត្រូវស្ងប់ស្ងាត់ក្រោមតុ ក្រោយការសម្របសម្រួល៕

មតិយោបល់