Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត លី ម៉ារីណា ធ្...

លី ម៉ារីណា ធ្វើព្រះម៉ែនាគ ក្នុងពិធីបុណ្យស្ដេចនាគ

កាលពីថ្ងៃទី១០ ធ្នូ នៅបរិវេណវត្តព្រះធាតុ នៅជិតរង្វង់មូលគួរស្រូវផ្លូវជាតិលេខ២ បានប្រារព្ធពិធីបុណ្យកត្តញូប្រចាំឆ្នាំ ថ្វាយដល់បារមីបុព្វបុរស ពិសេសគឺថ្វាយដល់បារមីស្ដេចនាគ យ៉ាងអធឹកអធ័ម។ អ្វីដែលកាន់តែមានការចាប់អារម្មណ៍ទៀតនោះ គឺពិធីបុណ្យត្រូវបានចូលរួមដោយតារាសិល្ប:មួយចំនួន ខណ:ដែលអ្នកនាង លី ម៉ារីណា ត្រូវបានគេឲ្យគ្រងតំណែងជាព្រះម៉ែនាគ ដើម្បីរាំថ្វាយដល់បារមីស្ដេចនាគ ឲ្យមកថែរក្សាដល់ដល់ប្រទេសកម្ពុជា។

ពិធីនេះ មានការសែនព្រេន និងថ្វាយភ្លេងយ៉ាងអធឹកអាធម ដោយនៅក្នុងពិធីទាំងមូលមានការធ្វើរូបនាគគ្រប់ប្រភេទ ក្នុងជំនឿខ្មែរ និងតម្រូវឲ្យមានការរាំថ្វាយ យ៉ាងកក្រើកពុទ្ធបរិសទ្ធនោះផង។ នេះជាពិធីបួងសួងដល់បារមីស្ដេចនាគធំមិនធ្លាប់មានដែលបានធ្វើឡើងនៅកម្ពុជា ខណ:ដែលអ្នកនាង លី ម៉ារីណា ក៏មានវាសនា បានគ្រងតំណែងជាព្រះម៉ែនាគ ដើម្បីឲ្យអ្នកនាងរាំថ្វាយបារមីស្ដេចនាគ នៅក្នុងពិធីនោះ។ ពិធីនេះត្រូវបានប្រកាសថា ដើម្បីយាងបារមីស្ដេចនាគនៅគ្រប់ទិសទី ឲ្យកាន់តែមានបារមី និងដើម្បីឲ្យបារមីស្ដេចនាគទាំងនោះជួយផ្ដល់សេចក្ដីសុខដល់កម្ពុជា។
មកទល់ម៉ោងនេះ នៅមិនទាន់មានការបញ្ជាក់ពីអារម្មណ៍ របស់អ្នកនាង លី ម៉ារីណា ក្រោយបានគ្រងតំណែងព្រះម៉ែនាគ នៅក្នុងពិធីបុណ្យសាសនាដ៏ធំមួយនេះនៅឡើយទេ៕

Loading...