ព័ត៌មានសិល្បៈ និងកម្សាន្ត

ឃើញម្ដាយក្មេក និងភរិយា តារាសម្ដែង សឿន វីតា បានដឹងស្រឡាំងកាំង

នៅក្នុងពិធីខួបកំណើតកូនប្រុសរបស់តារាសម្ដែងលោក សឿន វីតា កាលពីថ្ងៃទី១២ ធ្នូ ម្នាក់ៗ មានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលលោកសឿន វីតា ប្រកាសឲ្យមហាជនបានស្គាល់ពីម្ដាយក្មេក និងភរិយា នៅក្នុងពិធី។ នោះគឺដោយសារតែអ្នកទាំងពីរ សឹងតែដូចបងស្រី និងប្អូនស្រី ព្រោះតែម្ដាយក្មេករបស់លោក និងភរិយារបស់លោក គឺមើលទៅស្អាត ហើយក្មេងមិនចាញ់គ្នា។

លោក សឿន វីតា បានអះអាងថា ម្ដាយក្មេករបស់លោកមិនមែនត្រឹមតែបណ្ដាភ្ញៀវនៅក្នុងពិធីប៉ុណ្ណោះទេ ដែលច្រទ្បំថាជាបងថ្លៃ ឬជាបងស្រី គឺសូម្បីតែពេលដែលលោក និងភរិយាថតរូបជាមួយហើយបង្ហោះ ក៏មានអ្នកមិនជឿថាជាម្ដាយក្មេកដូចគ្នាផងដែរ។ លោកថាម្ដាយក្មេករបស់លោក គឺអ្នកស្រី ឈួន ចាន់ធា មានកូនវ័យ៤៣ឆ្នាំហើយ ហើយអ្នកស្រីក៏មានកូន៤នាក់ចង់ពេញកំលោះពេញក្រមុំអស់ដែរ ប៉ុន្តែមកពីអ្នកស្រី នៅក្មេងមិនចាញ់កូនៗ ទើបក្នុងពេលខ្លះមានអ្នកខ្លះចង់ច្រទ្បំ។

លោកថាភរិយារបស់លោកគឺអ្នកនាង សុដាណេ គឺជាកូនទី២របស់ម្ដាយក្មេក ហើយអ្នកទាំងពីរនៅពេលទៅណាមកណា ក៏មិនសូវមានអ្នកជឿប៉ុន្មាននោះដែរ ថាអ្នកទាំងពីរជាម្ដាយ និងកូន។ លោកសឿន វីតា រមែងញញឹមបិទមាត់មិនជិតនោះទេ នៅពេលមានការសរសើរថា ទាំងប្រពន្ធ និងម្ដាយក្មេក គឺមិនខុសពីបងប្អូនគ្នា ដោយលោកបានទាំងអះអាងថា ក្រៅពីមានសម្រស់ នៅក្មេងមិនចាញ់កូនៗហើយនោះ ម្ដាយក្មេករបស់លោកក៏ចិត្តល្អ និងផ្ដល់ភាពកក់ក្ដៅឲ្យលោកចាប់តាំងពីបានក្លាយជាកូនប្រសារនោះផង។

លោកថាឪពុកម្ដាយក្មេករបស់លោក គឺជាអ្នកថៅកែរថយន្តតាក់ស៊ី ដោយមានរថយន្តច្រើនគ្រឿងដាក់ជួលឲ្យភ្ញៀវ ទើបលោក និងភរិយា មិនសូវជាពិបាកបើទោះជាការងារសិល្ប:របស់លោកល្អតែមើល ហើយប្រាក់ចំណូលមានកម្រិត។ តើមើលសម្រស់ម្ដាយក្មេកលោកសឿន វីតា និងភរិយារបស់លោកតិច មើល មិចដែរ៖

មតិយោបល់