ព័ត៌មានសិល្បៈ និងកម្សាន្ត

សុខ សោម៉ាវត្តី កាន់តែល្បីថាមានផ្កាយ២ ជ្រែកស្នេហ៍

ខណ:ដែលចំណងស្នេហ៍រវាងអ្នកនាងសុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់ លោក លី វ៉ាហេទ កាន់តែមានការដឹងឮ ប្រភពកាន់តែច្រើនបានអះអាងថា បុរសផ្កាយ២ដែលជាជនទី៣ក៏ប្រឹងថ្ពក់ស្នេហ៍អ្នកនាងសុខ សោម៉ាវត្តី ខ្លាំងក្លាណាស់ដែរ ដោយមានប្រភពខ្លះបានទាំងអស់អះអាងថាបុរសផ្កាយ២នោះ មិនខ្វល់រឿងអ្នកនាងមានប្រុសក្មេងនៅកៀកកិត ហើយត្រូវតែប្រឹងថ្ពក់ស្នេហ៍ឲ្យខានតែបាននោះផង។ ប្រភពកាន់តែច្រើនបានប៉ាន់ស្មានថា អ្នកនាងស្ថិតក្នុងសម្ពាធស្នេហា បន្ទាប់ពីមានបុរសសម្បូរទ្រព្យម្នាក់នោះក្លាយជាជនទី៣នោះផង។

ប្រភពពីតារាសិល្ប:បានអះអាងថា ទំនាក់ទំនងស្នេហ៍របស់អ្នកនាង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេតុ មិនមានបញ្ហារង្គោះរង្គើនោះទេ គឺកានតែស្រឡាញ់គ្នា ប៉ុន្តែអ្វីដែលមានការប្រែប្រួលគឺវត្តមានបុរសផ្កាយ២ ដែលប្រើឥទ្ធិពលលុយកាក់ និងការព្យាយាមធ្វើឲ្យស្នេហ៍មួយនេះ មានភាពល្អក់កករ។ កីឡាករលី វ៉ាហេទ ត្រូវគេអះអាងថាអន់ចិត្ត និងចាប់ផ្ដើមឆ្ងាយៗពីមេម៉ាយកូន១រូបនេះ ខណ:ដែលអ្នកនាងសុខ សោម៉ាវត្តិ ដ្បិតថាមានការរញ៉េរញ៉ៃពីសំណាក់បុរសផ្កាយ២ ក៏នាងមិនខ្វល់ និងកាន់តែប្រច័ណ្ឌភាគីខាងប្រុសខ្លាំងឡើង។

តារាសិល្ប:មួយចំនួនបាននិយាយថា អ្នកនាងសុខ សោម៉ាវត្តី ចាប់ផ្ដើមឆេវឆាវ ជាពិសេសនៅពេលដែលលោកលី វ៉ាហេទ មិនលើកទូរស័ព្ទ ឬទៅណាមកណាមកយឺតជាងអ្នកនាង គឺអ្នកនាងមួម៉ៅ អារម្មណ៍មិននៅនឹងខ្លួននោះផង។ ប្រភពនីមួយៗបានត្រឹមតែអះអាងថា អ្នកនាងប្រហែលជាមិនចង់ប្រឈមជាមួយផ្កាយ២នោះ ហើយអាចទទួលយកស្នេហាទៅហើយ និងខ្លះថាគឺមិនអាចទេ ដោយសារតែអ្នកនាងស្រឡាញ់លោក លី វ៉ាហេទ ខ្លាំងប៉ុណ្ណោះ ប៉ុន្តែសភាពជាក់ស្ដែងគឺមិនមានអ្នកណាបានដឹងនៅឡើយទេ ចំពោះទំនាក់ទំនងស្នេហាត្រីកោណ ដែលបានលើកឡើងកាន់តែខ្ទរឡើងទៅៗនាពេលនេះ។ យ៉ាងណាមិញ នៅក្នុងជំនួបដោយផ្ទាល់ អ្នកនាងសុខ សោម៉ាវត្តី រមែងប្រកែកថា អ្នកនាងមិនទាន់មានស្នេហានោះទេ គឺដោយសារតែរវល់មើលកូន ទទួលថតកុន និងគ្រោងបើកហាង។

អ្នកនាងបានហៅការលើកឡើងថា អ្នកនាងមានស្នេហាជាមួយអ្នកនេះ ជាមួយអ្នកនោះ ថាជាការយល់ឃើញដោយចេះតែស្មានប៉ុណ្ណោះ ចំណែកអ្នកនាងផ្ទាល់វិញ គឺមិនបានដឹងឡើយ៕

មតិយោបល់