ព័ត៌មានសិល្បៈ និងកម្សាន្ត

រំភើបជំនួស ពេលដឹងពីការតស៑ូ របស់ មាស សុខសោភា ចំពោះគូស្នេហ៍

មកទល់ពេលនេះ តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា និងគូដណ្ដឹងក្រោមដំបូលតែមួយ គឺលោកដា ដែលជាអណិកជនខ្មែរនៅកាណាដា នៅតែមានចំណងស្នេហ៍ស្អិតរមួតបេះមិនដាច់ ដោយនាងចាប់ផ្ដើមចិត្តល្អ បើកចំហរទំនាក់ទំនងឲ្យអ្នកកាសែតបានសម្ភាសន៍ និងបានថតដោយលែងដើរគេចកាមេរ៉ាដូចមុននោះផង។ អ្វីដែលគេកោតសរសើរ គឺទម្រាំតែឈានដល់ទំនាក់ទំនងបេះមិនដាច់នៅក្នុងពេលនេះ គឺអ្នកនាង និងគូស្នេហ៍តស៊ូជាមួយគ្នាច្រើនណាស់
ដោយត្រូវគេអះអាងថា ឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់នោះផង ថ្វីដ្បិតតែអ្នកទាំងពីរមិនទាន់មានដំណក់ឈាមរួមគ្នានៅឡើយ។

ក្នុងចំណោមតារាចម្រៀងល្បីឈ្មោះ គេអាចនិយាយបានថា មានតែតារាចម្រៀង កញ្ញា មាស សុខសោភា ប៉ុណ្ណោះដែលមានស្នេហ៍ស្មោះ ជាមួយគូស្នេហ៍ ក្រោយពេលកញ្ញាឈានឡើងដល់លំដាប់កំពូល ក្នុងពេលដែលបុរសជាគូស្នេហ៍ ក៏មិនមែនជាបុរសទ្រព្យស្ដុក និងគ្រាន់តែជាបុរសសាមញ្ញាម្នាក់។ ក្រឡេកមើលទៅលើតារាចម្រៀង ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងប្រហែលនាង និងក្រោមនាងតិចតួច គឺមានតែព័ត៌មានបែកបាក់ស្នេហាកម្សត់កម្ររាប់មិនអស់ ដោយសារតែភាពល្បីល្បាញ បានជួយឲ្យឱកាសរបស់ពួកគេកាន់តែមានអ្នកធំ និងអ្នកសម្បូរទ្រព្យចង់បាន។ ប្រភពជាច្រើនបានអះអាងថា មាស សុខសោភា តស៊ូជាមួយលោកដាសម្បើមណាស់ សូម្បីតែមានបុរសពាក់ផ្កាយ និងមានតំណែងដល់ទៅឧកញ៉ាយកលុយមកជះដល់មុខផ្ទះ ក៏នាងនៅតែផ្គើនមិនទទួល និងបានប្រកាសថា នាងមានបុរសជាទីស្រឡាញ់ហើយ មិនត្រូវការជំនួយនៅខាងក្រៅសិល្ប:ទាំងនោះដែរ។

គិតស្ថិតិតាំងពីល្បីឈ្មោះមកទល់ពេលនេះ មានការបញ្ជាក់ថា មាស សុខសោភា មានគេតាមអន្ទងច្រើនណាស់ ហើយនាងក៏ជានារីអត់ធ្មត់ មិនខ្វល់នឹងភាពហ៊ឺហារស៊ីវិល័យដូចនារីមួយចំនួននោះដែរ ដោយអាចនិយាយបានថា ទោះជាតារាស្រីណាម្នាក់ មានកប់ពពក ព្រោះតែមានបុរសសម្បូរទ្រព្យនៅពីក្រោយខ្នង ក៏នាងនៅតែតម្កល់ចិត្តស្មោះឲ្យលោកដា។ ស្ទើរគ្រប់កម្មវិធីជប់លៀងតូចធំ នាងរមែងបង្ហាញមុខលោកដាជាគូស្នេហ៍ដោយប្រាប់គេថាប្ដី ដើម្បីគេចចេញពីការលែបខាយរបស់បុរសគ្រប់ឋាន: ហើយបើមានអ្នកណាចង់អូសក្រឡាយកនាងទៅញាំបាយ ឬទៅជប់លៀង គឺនាងអូសទាំងលោកដាទៅជាមួយតែម្ដង ដោយមិនខ្វល់ថា បុរសម្នាក់នោះនឹងគិតអ្វីចំពោះនាងក្រោយការខកចិត្តនោះទេ។

បើទោះជានៅចំពោះមុខអ្នកកាសែតកញ្ញា និងលោកដា ច្រើនគេចចេញមិនចង់ឲ្យមានរូបជុំគ្នា ប៉ុន្តែសម្រាប់កម្មវិធីផ្សេងទៀត គឺស្នេហារបស់ពួកគេបើកចំហរ។ អ្វីដែលគេសរសើរ គឺទោះជាលោកដា មិនមាសមត្ថភាពរកឲ្យនាងនូវលុកកាក់ និងផ្ទះវីឡា ដែលបុរសខ្លះចង់ប្រគល់ឲ្យនាង ក៏នាងប្រាប់ថាមិនចង់បាន និងថាអ្វីដែលមានជាមួយលោកដាសព្វថ្ងៃគឺគ្រប់គ្រាន់។

ប្រភពពីអ្នករកស៊ីគួគជេតារាច្រើននាក់ សុទ្ធតែអះអាងថា មិនអាចហៅមាស សុខសោភា ឲ្យភ្ញៀវអង្គុយមើលមុខ បើទោះជាការមកញាំបាយមួយពេលទទួលបានប្រាក់រាប់ពាន។ ប៉ុន្តែបើអញ្ជើញឲ្យនាងច្រៀង គឺតម្លៃទាបជាងការកំណត់ក៏នាងទទួលដែរ។ យ៉ាងណាមិញ ក្រឡេកទៅមើលលោកដាឯណោះវិញ ក៏តស៊ូជាមួយនាងណាស់ដែរ គឺសូម្បីតែជ្រើសយកនាងជាគូស្នេហ៍ ហើយត្រូវកន្លងមកមាស សុខសោភា ប្រគេចៗមិនឲ្យមហាជនស្គាល់ ឬមិនសារភាពថាស្រឡាញ់គ្នា ក៏លោកនៅតែតស៊ូ។

ក្នុងពេលដែលលោកដឹងថា ការរួមរស់ជាមួយនាង គឺលទ្ធភាពយកកូន ដើម្បីស្នងត្រកូលនឹងពិបាកកើតឡើង ដោយសារតែនាងត្រូវការបន្តភាពរឹងមាំក្នុងអាជីព ហើយមិនអាចពរពោះ និងមិនងាយរៀបការដោយបើកចំហរ ក៏លោកដានៅតែស្រឡាញ់បាត់មុខមិនបាន។ អ្វីដែលគេកោតសរសើរចំពោះលោកថែមទៀតនោះ គឺលោកត្រូវគេឃើញធ្វើជាអ្នកកាន់ខោអាវ និងយូរស្បែកជើង ឲ្យមាស សុខសោភា ដោយមិនប្រកាន់ខ្លួននោះទេ ទើបធ្វើឲ្យមាស សុខសោភា ស្រឡាញ់ដល់ម្លឹង។

មួយគូនេះដ្បិតថាមិនរៀបការតែផ្អែកតាមការតាំងចិត្ត នឹងមិនងាយបែកខ្ញែកទៅណានោះទេ ស្របគ្នាដែលក្នុងពេលនេះ មាស សុខសោភា ក៏ឈប់គេចកាមេរ៉ា ហើយបណ្ដោយឲ្យថតជាគូៗលើកទឹកចិត្តលោកដាផង៕

មតិយោបល់