ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាល្បីៗ លាន់មាត់នឹងគូស្នេហ៍មួយគូ រៀបចំពិធីឡើងផ្ទះអស់ជិត១០ម៉ឺនដុល្លារ

មកទល់ពេលនេះ វីដេអូស្ដីពីពិធីឡើងផ្ទះវីឡាយ៉ាងធំស្កឹមស្កៃរបស់មន្ត្រីជាន់ខ្ពស់ក្នុងកងអង្គរក្ស និងភរិយាស្របច្បាប់ ដែលត្រូវគេអះអាងថាចំណាយដល់១០ម៉ឺនដុល្លារគ្រាន់តែការចាត់ចែងពិធី បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងសង្គមហ្វេសប៊ុក ដោយសារតែក្នុងពិធីទាំងមូល ត្រូវគេឃើញរៀបចំឥតខ្ចោះ រហូតដល់ថ្នាក់តារាល្បីៗដែលបានបង្ហាញខ្លួនច្រៀងរាំក៏សរសើរមិនដាច់ពីមាត់។ តារាល្បីៗច្រើននាក់ដែលបានចូលរួមនៅក្នុងពិធី សុទ្ធតែបានចែកចាយនូវភាពអស្ចារ្យដែលខ្លួនបានឃើញនៅក្នុងពិធី បន្ទាប់ពីវីដេអូស្ដីពីពិធីមង្គលមួយនេះ ត្រូវបានគេចែកចាយយ៉ាងភ្លូកទឹកភ្លូកដីក្រោយការបង្ហោះផ្លូវការក្នុងប៉ុន្មានថ្ងៃនេះ។

គ្មានអ្នកណាមិនភ្ញាក់ផ្អើលនោះទេ បន្ទាប់ពីបានឃើញវីដេអូឡើងផ្ទះរបស់លោកឧត្តមសេនីយទោរ ហូ ចម្រើន និងអ្នកស្រី គារ សុខគាង ដែលបានធ្វើឡើងកាលពីថ្ងៃទី៦ ខែ១១ កន្លងទៅ តែទើបតែបានបង្ហោះវីដេអូដ៏អស្ចារ្យជុំវិញពិធីនេះជាផ្លូវការនាពេលថ្មីៗ។ ពិធីនេះគ្រាន់តែនៅខាងមុខផ្ទះមានតាំងសុទ្ធតែស្ដេចរថយន្តថ្លៃៗតម្លៃរាប់សែនដុល្លារច្រើនគ្រឿង ដោយសូម្បីតែការចាត់ចែងទាំងក្នុងនិងក្រៅឆាក ក៏អាចនិយាយបានថាមិនមានពិធីណាមង្គលណាមួយដែលអាចប្រដូចបានដែរ។ តារាល្បីៗជាច្រើនរួមមាន លោកព្រាប សុវត្ថិ អ្នកនាងខាត់ សុឃីម និងកញ្ញាមាស សុខសោភា ជាដើម សុទ្ធតែបានបង្ហាញខ្លួន ដោយក្នុងពិធីនោះ ដោយក្រៅពីរៀបចំយ៉ាងឥតខ្ចោះលើផ្នែកពិធីករ និងដេគ័រ ក៏មានរៀបចំកងទាហានជាជួរ ឲ្យឈររាំរែកយ៉ាងរស់រវើក ធ្វើឲ្យពិធីទាំងមូលពោរពេញដោយសិល្ប:ឡើងផ្អើលផងដែរ។

តារាភាគច្រើនដែលបានបង្ហាញខ្លួននៅក្នុងពិធីនេះ សុទ្ធតែបានថ្លែងកោតសរសើរ បន្ទាប់ពីបានឃើញវីដេអូនេះត្រូវបានចែកចាយភ្លូកទឹកភ្លូកដី ដោយម្នាក់ៗនិយាយថានេះជាពិធីឡើងគេហដ្ឋានដ៏កម្រមួយ ដែលបានរៀបចំឥតខ្ចោះ ដោយសូម្បីតែពិធីការក៏សុទ្ធតែជាក្រុមហ៊ុនលំដាប់។ អ្វីដែលគេបានឮតារាទាំងនោះ ផ្ដោតការសរសើរមិនដាច់ពីមាត់ គឺសរសើរដល់ម្ចាស់កម្មវិធី ដែលជាតួអង្គឯកនៅក្នុងវីដេអូឃ្លីប ដោយអះអាងថាអ្នកនាង គារ សុខគាង ដែលជាភរិយាស្របច្បាប់គឺពិតជាមាន សំណាងមិនចាញ់អ្នកនាងស្រីតូច ចំណាន ដែលមានស្វាមីជាឧកញ៉ានោះទេ ដោយសារអ្នកនាង ក្រៅពីមានស្វាមីជាមន្ត្រីផ្កាយ២ក្នុងជួរកងអង្គរក្សក៏ជាស្វាមីដែលមានបានស្រឡាញ់ថ្នាក់ថ្នមអ្នកនាង ហើយធ្វើពិធីបំពេញមុខឲ្យឡើងអស់ទាស់នៅថ្ងៃឡើងវីឡា។ តារាសិល្ប:ច្រើននាក់ ដែលត្រូវបានពិធីទាំងមូលទាក់ទងឲ្យច្រៀងភ្លេងការ ឲ្យរៀបចំពិធី និងឲ្យច្រៀងទទួលបណ្ដាអ្នកមុខអ្នកការ បានលើកសរសើរថាជារឿងកម្រណាស់ដែលពិធីឡើងផ្ទះមួយនេះត្រូវបានរៀបចំតាមក្បួនខ្នាតទាំំងបុរាណ និងសម័យឡើងអស្ចារ្យ តែមិនខុសពីទិដ្ឋភាពដ៏អស្ចារ្យមួយជាប្រវត្តិសាស្រ្ត។ មិនខុសគ្នាដែរតារាសិល្បករផ្សេងទៀត រួមមាន លោកព្រាប សុវត្ថិ អ្នកនាង ខាត់ សុឃីម កញ្ញា មាស សុខសោភា និងអ្នកនាងឆោម ឆពុំ ជាដើម ក៏ត្រូវគេដឹងថាបានលើកសរសើរពីពិធីនេះ មិនដាច់ពីមាត់ ដោយសរសើរនេះជាគូស្នេហ៍ដំបូងគេ ដែលហ៊ានរៀបចំពិធីឡើងផ្ទះយ៉ាងអស្ចារ្យនាថ្ងៃនោះផងដែរ។

យោងតាមវីដេអូដែលបានបង្ហាញ នេះជាគឺជាភាពអស្ចារ្យដ៏កម្រនៅក្នុងពិធីមង្គលរបស់លោកឧត្តមសេនីយទោរផ្កាយ២ ហូ ចម្រើន និងលោកស្រី គារ សុខគាង ដែលតាមការឲ្យដឹង អ្នកទាំងពីរបានសាងសុភមង្គលជាស្វាមីភរិយាស្របច្បាប់នឹងគ្នាតាំងពីឆ្នាំ២០១៤មកម្ល៉េះ ដោយគិតមកទល់ពេលនេះអ្នកទាំងពីរមានកូនស្រីចំនួន២នាក់ និងកាន់តែមានសុភមង្គលផង ទើបក្នុងពិធីឡើងវីឡាថ្មីកាលពីខែ១១នោះ មានការរៀបចំឥតខ្ចោះតែម្ដង ដោយតាមការអះអាងថាគឺចំណាយមិនតិចជាង១០ម៉ឺនដុល្លារ៕



មតិយោបល់