Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ប៊ុនម៉ា តូយ៉ា...

ប៊ុនម៉ា តូយ៉ា កូនកាត់ថៃ-ឡាវ ដែលជោគជ័យនៅកម្ពុជា

មានមនុស្សតិចណាស់ដែលបានដឹងថាតារាសម្ដែងលោក ប៊ុនម៉ា តូយ៉ា ដែលត្រូវគេស្គាល់ថាជាអតីតហ្វេសប៊ុកប៊យក្នុងវវគ្គចុងក្រោយជំនាន់ទី១៣ គឺជាជនជនជាតិ៣សាសន៍ ដែលមានឈាមជ័រជាជនជាតិថៃ និងឡាវនោះទេ ដោយសារតែលោកមិនសូវបានផ្ដល់សម្ភាសន៍ជុំវិញជីវប្រវត្តិរបស់លោកឲ្យមហាជនបានដឹងភាគច្រើន។ លោកកំពុងក្ដោបក្ដាប់ការងារជាពិធីករ និងជាតារាសម្ដែងដែលមានឈ្មោះបោះសំឡេង បើទោះជាលោកបានដកឃ្លាពីការសម្ដែងរឿងព្រោះតែរវល់សិក្សាជិតចប់ឆ្នាំនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

លោកគឺជាតារាវ័យក្មេងមួយរូប ដែលមានឪពុកជាជនជាតិថៃសុទ្ធ និងមានម្ដាយជាជនជាតិឡាវរស់នៅលើទឹកដីខ្មែរ ហើយដោយសារតែម្ដាយ និងឪពុកមានឱកាសជួបគ្នានៅក្នុងទឹកដីថៃ ក៏បានភពប្រសព្វគ្នាហើយទទួលបានដំណក់ឈាម២នាក់ ដោយលោកគឺជាទី២ និងមានបងប្រុសរបស់លោកម្នាក់ទៀត។ យ៉ាងណាមិញ លោកថាស្ថានភាពរស់នៅរបស់ឪពុក និងម្ដាយបានបែកបាក់គ្នាជាយូរមកហើយ ដោយសារតែម្ដាយ និងឪពុករបស់លោកបានលែងលះគ្នា ដោយក្នុងពេលនេះគឺលោក និងម្ដាយរស់នៅកម្ពុជា ដោយលោកឡើងមករៀននៅភ្នំពេញ ហើយម្ដាយរបស់នៅឯខេត្តជាប់ព្រំដែនថៃ ហើយឪពុករបស់លោក និងបងប្រុសរស់នៅដាច់ឆ្ងាយនៅក្នុងប្រទេសថៃ។

លោកអះអាងថាទំនាក់ទំនងរបស់លោក និងឪពុកនៅមានលក្ខណ:ល្អប្រសើរ ប៉ុន្តែសម្រាប់ឪពុក និងម្ដាយ គឺអត់ទាក់ទងគ្នាទេ បើទោះជាការបែកគ្នាមានរយ:ពេលច្រើនឆ្នាំរហូដល់កូនៗមានអាយុកាន់តែធំ។ នៅក្នុងពេលនេះ លោក ប៊ុនម៉ា តូយ៉ា បានអះអាងថាការងារសិល្ប:របស់ខ្លួនរីកចម្រើន ដោយក្រៅឈានឡើងជាតួឯកក្នុងភាពចំនួន២រឿង លោកក៏បានតំណែងជាពិធីករនៅទូរទស្សន៍ប៉ុស្ដិ៍លេខ៩ និងPNN និងកាន់តែមានទីផ្សារជាមួយការងារថតស្ពតផងដែរ។

លោកថា ខ្លួនមានឈាមជ័រជាជនជាតិថៃ និងឡាវ ទើបត្រេមុខរបស់លោកស្រដៀងនឹងតារាថៃ ហើយត្រូវបានផលិតផលច្រើនឡើងទាក់ទងឲ្យថតស្ពត និងធ្វើពិធីករ។ ក្នុងនោះក៏អាចប្រើប្រាស់ភាសាកម្ពុជា ថៃ និង ឡាវ បានយ៉ាងស្ទាត់ដូចជាភាសាកំណើតផង ទើបលោកកាន់តែមានទីផ្សារនាពេលចុងក្រោយ។ ប៉ុន្តែលោកដរាបណាលោកមិនទាន់បញ្ចប់ឆ្នាំទី៤ នៅដើមឆ្នាំ២០១៨ខាងមុខ លោកនឹងមិនទទួលការងារថតរឿងដែលមានរយ:ពេលច្រើនថ្ងៃ និងចុះៗខេត្តនោះទេ ដើម្បីកុំឲ្យប៉ះពាល់ការងារពិធីករ និងថតស្ពត។ លោកថាបណ្ដាលមកពីរឿងដុំសម្រាប់បញ្ចាំងរោងមិនសូវទាក់ទងឲ្យលោកបានថតនោះទេ ទើបលោកមិនសូវមានមុខថតកុន ប៉ុន្តែលេចមុខលេចមាត់នៅក្នុងវិស័យថតស្ពតជំនួសវិញ៕

Loading...