Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត មាស អាលីស ឳពុ...

មាស អាលីស ឳពុកទទួលមរណភាពយ៉ាងរន្ធត់

កាលពីយប់ថ្ងៃ១៩ ធ្នូ ឳពុកបង្កើតរបស់តារាចម្រៀង នាង មាស អាលីស បានទទួលមរណភាពយ៉ាងរន្ធត់វេលាម៉ោង៩ និង៣០នាទី ដោយសារជំងឺ។ នេះជាការបាត់បង់សមាជិកដ៍សំខាន់ នៅក្នុងជីវិតរបស់តារាស្រីរូបនេះ ដោយអ្នកនាងប្រកាសថា រន្ធត់ណាស់ ក្នុងពេលឳពុកបង្កើត ស្រាប់តែត្រូវបាត់បង់ជីវិត យ៉ាងតក់ក្រហល់បែបនេះ។

អ្នកនាងនិយាយថា ឳពុករបស់នាងបានទទួលមរណភាព ដោយសារសម្ពាធឈាមឡើងខ្លាំង ហើយគាប់ជួនជាលោកក៍មានបញ្ហាបេះដូង ធ្វើទុក្ខស្របគ្នានោះផង ទើបធ្វើឲ្យលោកត្រូវបាត់បង់ជីវិតយ៉ាងរន្ធត់ ដោយធ្វើឲ្យនាងក្ដុកក្ដួលយ៉ាងខ្លាំង។ អ្នកនាងថា ឳពុករបស់ខ្លួន គឺជាមនុស្សសំខាន់ និងជាជំហរគ្រួសារនាពេលកន្លងមក តែដោយសារតែលោកមានជំងឺប្រចាំកាយ ទើបបន្ទុកគ្រួសារត្រូវធ្លាក់លើនាង និងបងប្អូនផ្សេងទៀត។

នាងថាមរណភាពរបស់ឳពុក បានធ្វើឲ្យនាងបាត់បង់អារម្មណ៍តស៑ូ ហើយក៍ធ្វើឲ្យបាក់ទឹកចិត្តណាស់ដែរ ជាពិសេសក្នុងពេលដែលលោកធ្វើទុក្ខតែមួយភ្លែត ហើយក៍ត្រូវបាត់បង់ជីវិតបែបនេះ។ នៅវេលាម៉ោងនេះ ឳពុករបស់នាង កំពុងតម្កល់ធ្វើបុណ្យ នៅផ្ទះស្ថិតនៅម្ដុំពេទ្យចិន អាគារ៤២ជាន់ ដោយនាងមិនទាន់ដឹងថា លោកអាចារ្យនឹងគន់គូរបូជាសពឳពុកនាងនៅវេលាណានៅឡើយទេ ក្នុងពេលដែលការចាត់ចែង ក៍មិនទាន់រួចរាល់បែបនេះ។

ឳពុករបស់នាង មានឈ្មោះថា សុិន សេដា អាយុ៦៥ឆ្នាំ ដោយមុនទទួលមរណភាពជំងឺរបស់លោក ក៍បានធ្វើទុក្ខ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យប៉ុន្មានថ្ងៃដែរ៕

Loading...