ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ងាត់ឆាកទូរទស្សន៍ ឡាយ លក្ខិណា ប្រឹងច្រៀងតាមរោងការ

ការត្រលប់ចូលវិថីសិល្ប:ជាថ្មីរបស់អ្នកនាង ឡាយ លក្ខិណា ហាក់មិនទទួលបានផ្លែផ្កាប៉ុន្មានទេ ដោយសារតែភាពលេចធ្លោរលើឆាកតន្ត្រី របស់ទូរទស្សន៍ និងកម្មវិធីខេត្តក្រុងធំៗ សុទ្ធតែមិនសូវចាប់អារម្មណ៍ ចំពោះការត្រលប់របស់អ្នកនាងដូចអំឡុងពេលមិនទាន់បោះបង់ ហើយសម្រាប់ការសម្ដែង ដែលអ្នកនាងប្រាប់ថា គឺពេញចិត្តនឹងទទួលដែរនោះ ក៏មិនសូវមានជាអ្នកផ្ដល់ឱកាស។

អ្នកនាងត្រូវឃើញទទួលច្រៀងតាមរោងការយ៉ាងសាមញ្ញ ដែលរូបភាពបែបនេះ បើធៀបនឹងអតីតកាលក្នុងពេល ដែលអ្នកនាងល្បីខ្លាំង គឺមិនមាននោះទេ។ ផ្អែកតាមការកត់សម្គាល់ គឺអ្នកនាងឡាង លក្ខិណា ទទួលបានទីផ្សារថតស្ពត ឡើងឆាកទូរទស្សន៍ និងការងារតាមប្រមាញ់ពីអ្នកកាសែតតែមួយខ្យល់ដំបូងប៉ុណ្ណោះ ប៉ុន្តែក្នុងរយ:ពេលចុងក្រោយ គឺអ្នកនាងស្ងាត់ដូចដើមតែម្ដង ដោយមានផលិតករ និងអ្នករៀបចំកម្មវិធីច្រើននាក់ បង្ហើបថាមិនអាចអញ្ជើញឲ្យអ្នកនាងឡើងឆាកដដែលទៀតទេ ដោយសារតែអ្នកនាងចាស់ហើយ ហើយមិនសូវមានការទាក់ទាញ ដូចអញ្ជើញតារាល្បីៗខ្លាំងនាពេលបច្ចុប្បន្នឲ្យបង្ហាញខ្លួន។

ផលិតករច្រើននាក់ និងអ្នករៀបចំកម្មវិធីមួយចំនួន សុទ្ធតែបានលើកឡើងថា អ្នកនាងមិនអាចដណ្ដើម បានការចាប់អារម្មណ៍ណាស់ណា ក្រោយការវិលចូលសិល្ប:នោះទេ បើទោះជាពេលឡើងឆាកអ្នកនាងប្រឹងប្រែងលេងខ្លួនស៊ិចស៊ី ដោយបញ្ចេញដើមទ្រូងទ្រលុកទ្រលន់ ឲ្យអ្នកបានឃើញក្រឹតខ្នាញ់មិនចាញ់តារាស្រីក្មេងៗ។ បើទោះជាអ្នកនាងប្រកាសថា មានផលិតករ និងអ្នករៀបចំកម្មវិធីភាគច្រើន បានអញ្ជើញឲ្យអ្នកនាងទទួលការងារតែអ្នកនាងរវល់ច្រើន ទើបមិនសូវឃើញមុខក្នុងប៉ុន្មានសប្ដាហ៍ ប៉ុន្តែយោងតាមភាពជាក់ស្ដែង គឺភាគីពីខាងផលិតករ និងអ្នករៀបចំកម្មវិធីថា មិនទាន់មានគម្រោងអញ្ជើញឲ្យអ្នកនាងឡើងឆាកដដែលបានទៀតទេ ដោយសារតែអ្នកនាង មិនមានបទថ្មី ឬមានការអ្វីថ្មីសម្រាប់ឡើងឆាក។ អ្នកនាងត្រូវគេឃើញងាក ទៅសកម្មភាពក្នុងអាហ្វែច្រៀងការជំនួសវិញ ថ្វីដ្បិតថា ការងារច្រៀងទាំងនោះ មិនសូវទទួលបានកម្រៃច្រើន និងតម្រូវឲ្យអ្នកនាង ធ្លាក់ចុះក្រេឌីតក្នុងនាមជាអតីតតារាជួរមុខមួយរូប។

អ្នកនាងត្រូវគេឃើញមានក្រុមសិល្ប:មួយក្រុម ដាក់រូបថតថាទទួលច្រៀងការ និងច្រៀងក្នុងកម្មវិធីមង្គលនានាយ៉ាងសាមញ្ញតែម្ដង ដែលកិច្ចការនេះ គឺសម្រាប់តារាដែលមានទីផ្សារ មិនបានទទួលនោះទេ លើកលែងពិធីមង្គលទាំងនោះ ហ៊ានផ្ដល់កម្រៃមួយខ្ពស់ដូចគ្នាឡើងឆាកតន្ត្រីខេត្តក្រុង។ វត្តមានបង្ហាញខ្លួនរបស់អ្នកនាងឡាយ លក្ខិណា នៅក្នុងកម្មវិធីមង្គលការយ៉ាងសាមញ្ញរាល់ថ្ងៃ បង្ហាញយ៉ាងច្បាស់ថា ក្ដីបំណងដែលអ្នកនាងចង់កន្ទ្រាក់ទីផ្សារថតស្ពត សម្ដែងរឿង និងឡើងឆាកទូរទស្សន៍ ឲ្យខ្លាំងដូចកាលអតីតកាលមិនអាចទៅរួច ទើបអ្នកនាងងាកទៅទទួលការងារច្រៀងរាំ តាមមង្គលការយ៉ាងសាមញ្ញ ដោយសន្សំកាកល្អិត និងដើម្បីឲ្យមានសកម្មភាព កុំឲ្យស្ងាត់ នៅក្នុងសិល្ប: ក្នុងពេលដែលទូរទស្សន៍ ផ្អាកការអញ្ជើញឲ្យអ្នកនាងឡើងឆាក។ យ៉ាងណាក៏ដោយ គេជឿជាក់ថា ការប្រឡូកសិល្ប: ដោយមិនប្រកាន់ខ្លួនរបស់អ្នកនាង នឹងអាចជួយឲ្យអ្នកនាងលេចធ្លោរតាមការចង់បានក្នុងពេលខាងមុខ ក្នុងពេលដែលអ្នកនាង ត្រូវបានតារាសិល្ប:បង្ហើបថា កំពុងរកផ្លូវចេញច្រៀងក្រៅស្រុកច្រើនជាង ចង់ប្រឡូកការងារក្នុងស្រុក៕

មតិយោបល់