Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត Super Star៦រូ...

Super Star៦រូប សុទ្ធតែផ្ទុះដំណឹងមានកូនលួចលាក់

ក្នុងចំណោមតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងផ្នែកយុវវ័យនៅក្នុងពិភពសិល្ប: Super Star ដែលជាកំពូលតារា៦ដួង នៅលុបមិនជ្រះជុំវិញដំណឹងមានកូនហើយអត់ទទួលស្គាល់មកទល់ពេលនេះ។ បើទោះជាតារាម្នាក់ៗបានប្រកែកយ៉ាងដាច់អហង្កា ក៏ដំណឹងថាពួកគេមានកូនជាមួយអតីតគូស្នេហ៍ ឬជាមួយភរិយា និងស្វាមីលាក់មុខនោះ នៅតែតាមលងបន្លាច។

មាស សុខសោភា៖ មានដំណឹងជាយូរមកហើយ នាងមានកូនស្រី២នាក់ ជាមួយតន្ត្រីករម្នាក់ដែលជាអតីតគូស្នេហ៍មុនពេលល្បីឈ្មោះ ដែលក្នុងពេលមានព័ត៌មានផ្ទុះឡើងគឺថាបុរសជាគូស្នេហ៍របស់នាងនោះជាបុរសកាន់លុយ និងចូលចិត្តបិទសិទ្ធចំពោះនាងរកទីបំផុតគ្មាន។ ទន្ទឹមគ្នានោះអ្នកខ្លះក៏អះអាងថាបុរសដែលទំនងជាឪពុករបស់ក្មេងស្រី២នាក់ ដែលល្បីថាជាកូននាង គឺជាទាហានផងដែរ។ យ៉ាងណាមិញ មាស សុខសោភា មិនដែលទទួលស្គាល់ដំណឹងនេះទេ ដោយនាងយល់ថានោះជាដំណឹងចចាមអារ៉ាមគ្មានការពិត និងថាក្មេងស្រី២នាក់ដែលគេយល់ច្រឡំនោះគឺកូនស្រីរបស់លោក មាស សុខរតន:។ ដំណឹងទាំងមូលត្រូវបានកម្រើកឡើងក្រោយពីនាងស្រាប់តែនាំលោកហ្សូណូទៅធ្វើខួបកំណើតឲ្យក្មេងស្រីម្នាក់ដល់សាលា ដែលគេសង្ស័យថាជាកូនបង្កើតរបស់នាង តែនាងនៅតែអះអាងថានោះគឺជាក្មួយប៉ុណ្ណោះ។

ឱក សុគន្ធកញ្ញា៖ នៅលើបណ្ដាញព័ត៌មានគេមិនឃើញមានការចុះផ្សាយពីដំណឹងថានាងធ្លាប់មានកូននោះទេ ប៉ុន្តែអ្នករស់នៅម្ដុំផ្សាយដីហុយដែលជាទីកំណើតដំបូងរបស់នាង បែរជាដើរបង្ខូចថានាងក៏មានកូនប្រុសម្នាក់ដែរ ឈ្មោះប៊ី ដែលក្មេងប្រុសនោះត្រូវបាននាងប្រាប់គេថាជាកូនចុងរបស់ម្ដាយនាងជាមួយនឹងស្វាមីក្រោយ។ អ្នកផ្សារដីហ៊ុយនៅតែឮនិយាយថានាងមានកូននោះក្នុងពេលនៅច្រៀងនៅផលិតកម្មសាន់ដេ ក្នុងពេលដែលទីផ្សារសិល្ប:របស់នាងមិនសូវមានគេចាប់អារម្មណ៍ពីជីវិតឯកជន។ មកទល់ពេលនេះក្មេងប្រុសម្នាក់នោះមានវ័យប្រមាណ១០ឆ្នាំជាងហើយ ហើយក៏មានមុខមាត់ស្រដៀង នឹងលោករ៉េតធី ដូណា ដែលជាអតីតគូស្នេហ៍ផងដែរ ទើបគេពិបាកបែងចែកថាអ្វីដែលគេបានឮពីអ្នកផ្សារដីហុយជាការពិត ឬក៏ភ័ន្តច្រឡំ ក្នុងពេលដែលឱក សុគន្ធកញ្ញា ធ្លាប់បានបញ្ជាក់ច្រើនដងមកហើយថាក្មេងម្នាក់នោះជាប្អូនបង្កើតរួមម្ដាយ តែឪពុកទីទៃរបស់នាង។


រូបឱក សុគន្ធកញ្ញា ជាមួយនឹងក្មេងម្នាក់ដែលគេថាជាកូនរបស់នាង កាលពីឆ្នាំ២០១០


រូបឱក សុគន្ធកញ្ញា ជាមួយនឹងក្មេងម្នាក់ដែលគេថាជាកូនរបស់នាង កាលពីឆ្នាំ២០១០

សុគន្ធ និសា៖ ក្នុងពេលរួមរស់ជាមួយលោកសុខ ជំនោរ ជាអតីតគូស្នេហ៍ មានការអះអាងថាអ្នកនាង និងលោកមានកូនស្រីម្នាក់ទុកជាចំណងដៃ ប៉ុន្តែមកទល់ពេលនេះមិនដែលមានការបកស្រាយណាមួយនោះទេ ថានោះជាគឺជាការពិត ឬភាន់ច្រលំ ទាំងនាង និងលោក សុខ ជំនោរផ្ទាល់។ ដំណឹងនេះត្រូវបានគេចាប់អារម្មណ៍ក្រោយពីក្នុងពេលមួយ លោកសុខ ជំនោរ បានផុសរូបជាមួយក្មេងស្រីម្នាក់ដែលមានស្ទើរតែដូចគ្នាបេះបិទនឹងតារាចម្រៀង សុគន្ធ និសា ក្រោយពេលអ្នកទាំងពីរបែកបាក់រៀងខ្លួន។

សុខ ពិសី៖ តារាស្រីល្បីឈ្មោះរូបនេះ ក៏មានដំណឹងថាមានកូនស្រីដោយលាក់កំបាំងផងដែរ ដោយសារតែគេឃើញមានព័ត៌មានមួយប្រាវមុនថានាងសម្ងំពរពោះក្នុងពេលដែលនាងបាត់មុខមួយរយ: ដែលក្រោយមកគឺរូបនាងក៏បានចេញមុខប្រកែកថាមិនបានទៅសម្ងំប្រសូត្របុត្រនោះទេ តែសម្ងំរៀនជំនាញកែសម្ផស្សនៅក្នុងប្រទេសសិង្ហបុរីនោះដែរ។ ព័ត៌មានធ្លាប់បានសរសេរថានាងមានកូនស្រីជាដំណក់ឈាមរបស់ លោក ឡាយ សុខចំរើន ហៅស្រេង ដែលជាកូនប្រុសរបស់ថៅកែសាន់ដេ ប៉ុន្តែដំណឹងនេះនាងបានច្រានចោលច្រើនដងមកហើយ។

ពេជ្រ សោភា៖ បើទោះជានាងបានអះអាងថាក្មេងស្រីម្នាក់ ដែលមានមុខមាត់ស្រដៀងនាងដែលនាងបានទិញម៉ូតូជាកាដូឲ្យកាលពីប្រឡងបាក់ឌុបជាប់គឺជាក្មួយស្រី ប៉ុន្តែគេនៅតែឃើញបណ្ដាញផ្សព្វផ្សាយមួយចំនួនចុះផ្សាយថានោះជាកូនស្រីបង្កើតរបស់នាង ដែលជាដំណក់ឈាមរបស់នាង ជាមួយអតីតគូស្នេហ៍តាំងពីមុនចូលប្រឡូកសិល្ប:។ យ៉ាងណាមិញ អ្នកនាងធ្លាប់បានច្រានចោលដំណឹងនេះដដែលជាដដែលច្រើនមកហើយ ដោយបានទាំងLive ហ្វេសប៊ុកប្រកាសថាបើអ្នកណាពិតជាច្បាស់ថាអ្នកនាងធ្លាប់មានកូន ឬមានអ្នកណាធ្លាប់ធ្វើជាឆ្មបបង្កើតកូនឲ្យនាង ហើយហ៊ានចេញមុខថាប្រកាសថានាងពិតជាធ្លាប់មានកូនមែន គឺអ្នកនាងនឹងផ្ដល់រង្វាន់១ម៉ឺនដុល្លារភ្លាមៗ។

ខេមរ: សិរីមន្ត៖ តារាចម្រៀងរូបនេះ ក៏ត្រូវគេអះអាងថាមានភរិយា និងមានកូនប្រុសម្នាក់ផងដែរ ប៉ុន្តែលោក និងក្រុមគ្រួសារមិនដែលទទួលស្គាល់ម្ដងទេ ដោយបានទាំងគំរាមលើបណ្ដាញសារព័ត៌មានណាមួយដែលច្បាស់ថាលោកពិតជាមានកូន និងមានភរិយាលាក់មុខនោះផង។ យ៉ាងណាមិញ ព័ត៌មានរបស់លោកនៅតែមានការទម្លាយ ដោយក្នុងពេលលោកមានគ្រោះថ្នាក់ក្រឡាប់រថយន្ត គឺមានការបញ្ជាក់ថាលោកបានដឹកប្រពន្ធ និងកូនប្រុសចេញពីរថយន្តកុំឲ្យគេថតបាន និងនៅតែមានអ្នកនិយាយថាឃើញលោកបិទម៉ាស់រុញរទេះដឹកក្មេងប្រុសម្នាក់ដែលល្បីថាកូនដើរលេងនៅម្ដុំវិឡាស្ថិតនៅមុខចំការព្រីង វត្តសំរោងអណ្ដែតយូរៗម្ដង៕

Loading...