ព័ត៌មានសិល្បៈ និងកម្សាន្ត

រ៉ាឌី មានតម្រុយកុងត្រាក្រោយល្បីបទ«ស្អប់អតីត»

ក្នុងចំណោមអ្នកច្រៀងតាមបទម្ចាស់ដើម ឬ Cover បទ«ស្អប់អតីត»គេកត់សម្គាល់ថាតារាចម្រៀងវ័យក្មេងកញ្ញា រ៉ាឌី កន្ត្រាក់បានការគាំទ្របានច្រើនជាងគេ រហូតនាងត្រូវគេស្គាល់ជាមួយនឹងបទនេះ បើទោះជានាងមានបទOriginal Song ផ្ទាល់ខ្លួនចេញប្រូម៉ូតរួចទៅហើយក្ដី។ ជោគជ័យនឹងបទ«ស្អប់អតីត»នេះ កញ្ញាត្រូវបានផលិតកម្មចម្រៀងមួយចំនួនទាក់ទងប្រជែងគ្នា ដោយតាមការបង្ហើបឲ្យដឹងគឺនាងនឹងពិចារណាចូលច្រៀងនៅក្នុងផលិតកម្មមួយក្នុងពេលខាងមុខ។

កញ្ញា រ៉ាឌី ដែលត្រូវគេស្គាល់ថាជាតារាសម្ដែងផង និងជាតារាចម្រៀងផង បានធ្វើឲ្យមានការភ្ញាក់ផ្អើលនឹងសមត្ថភាពពិសេសក្នុងការបកស្រាយបទ«ស្អប់អតីត» ហើយធ្វើឲ្យមានភាពល្បីល្បាញនៅលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីនាងទទួលបានសិទ្ធិពីម្ចាស់បទដើមដើម្បីឲ្យនាងយកមកច្រៀង ដែលហាក់ដូចជាបទឆ្លើយឆ្លងជាមួយនឹងម្ចាស់ដើម ហើយធ្វើឲ្យបទមួយនេះមានការចាប់អារម្មណ៍។

នាងត្រូវគេដឹងថាបានប្រឡូកអាជីពសិល្ប:មិនក្រោមឆ្នាំនោះទេ តែនាងបែរជាមានគេស្គាល់ច្រើនក្នុងរយ:ពេល៣ខែចុងក្រោយ តាមរយ:ការសម្ដែង និងCover បទ«ស្អប់អតីត»ពីម្ចាស់ដើម។ នាងលេចធ្លោរដំបូងក្នុងភាពយន្តរឿង «ស្រទន់មន្តស្នេហ៍»ដែលទស្សនិកជនបានស្គាល់នាងច្រើនតាមរយ:ការដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ និងតាមរយ:ការបញ្ចេញបទផ្ទាល់ខ្លួនមួយចំនួននៅលើយូធូប។ តែគេនៅតែកត់សម្គាល់ថាបទOriginal song របស់នាងរួមមានបទ«២នាក់រហូត» , បទ«ទ្រនំស្នេហ៍កម្ម» ល្បីខ្ទរខ្ទារមិនដល់បទ Cover «ស្អប់អតីត» ដែលបានចេញបង្ហោះនោះទេ ដោយការបកស្រាយបទចម្លងពីម្ចាស់ដើមនេះ បានជួយឲ្យនាងទទួលបានទីផ្សារទាក់ទងពីផលិតកម្មមួយចំនួននោះផង។

រ៉ាប៊ី និយាយថា មានផលិតករច្រើនឡើងបានទាក់ទងមកនាង តាមរយ:ការបានស្ដាប់បទ«ស្អប់អតីត»របស់នាង ដោយបានចចារចង់បាននាងឲ្យចូលច្រៀងកុងត្រា ប៉ុន្តែមកពីនាងនៅរង់ចាំមើលកិច្ចសន្យា និងលក្ខណ្ឌរបស់ផលិតកម្មទាំងនោះ តើមួយណានឹងផ្ដល់ឱកាសឲ្យនាងច្រើនជាងសិន ទើបនាងមិនទាន់ឆ្លើយតប។

នាងថាខ្លួននឹងចូលផលិតកម្មមួយក្នុងចំណោមផលិតកម្មដែលចូលទាក់ទង ហើយនាងក៏នឹងសម្រេចចិត្តទទួលយកការស្នើសុំរបស់ផលិតកម្មទាំងនោះដោយមិនត្រាំត្រែងយូរនោះដែរ ឲ្យតែការទាក់ទងរបស់ផលិតកម្មទាំងនោះពិតជាច្បាស់លាស់១០០ភាគរយ។ នាងថាសប្បាយចិត្តដែលមានផលិតកម្មចង់បាននាងច្រៀង ហើយនាងក៏រំពឹងថានឹងមានផលិតកម្មមួយក្នុងចំណោមអ្នកទាក់ទង ដែលអាចឲ្យនឹងផ្ញើខ្លួនបានដែរ។ យ៉ាងណាមិញ នាងនៅតែអះអាងថាមកទល់ម៉ោងនេះ ការទាក់ទងរបស់ផលិតកម្មដែលនាងបានបង្ហើបនៅមិនទាន់ធ្វើឲ្យនាងទុកចិត្ត១០០ភាគរយនោះទេ ទើបនាងស្ថិតក្នុងពិចារណាព្រោះតែខ្លាចកុងត្រាចូលហើយ បែរជាបិទសិទ្ធិ ធ្វើឲ្យទីផ្សារសិល្ប:របស់នាងលិបចុះទៅវិញ។

នាងថាខ្លួនពិតជាចូលជ្រកនៅក្នុងផលិតកម្ម ប៉ុន្តែបើផលិតកម្មនោះមានបំណងយកនាងទៅកុងត្រាទុក ហើយមិនមានបទចម្រៀងឲ្យនាងបានច្រៀង ឬចេញបានតិចតួចបំផុតក្នុងមួយឆ្នាំ ក៏នាងមានការភ័យបារម្ភនោះដែរ។ យ៉ាងណាមិញ នាងថាក្នុងចំណោមផលិតកម្មទាំងអស់ដែលបានទាក់ទងមកនាង គឺមាន១ ឬ២ហើយដែលនាងពេញចិត្តនឹងគោលការណ៍៕

//youtu.be/MayJ2YsysXw

មតិយោបល់