Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ឆាយ វីរ:យុទ្ធ...

ឆាយ វីរ:យុទ្ធ ទទួលបានពានតារាឆ្នើមប្រចាំឆ្នាំ ក្នុងអាជីពចម្រៀង

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀងល្បីឈ្មោះនាំមុខគេ ប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរ:យុទ្ធ ទទួលបានពានជាតារាឆ្នើមប្រចាំឆ្នាំកាលពីរសៀលថ្ងៃទី២៧ ធ្នូមុននេះ ក្រោមការផ្ដល់ជូនដោយស្ថានីយ៍វិទ្យុ NRG ដោយពានរបស់លោកត្រូវបានគេឲ្យឈ្មោះថា«The NRG Music Awards-Best Artist of the Year»។ នេះជាពានកិត្តិយសក្នុងឆាកជីវិតរបស់លោក បន្ទាប់ពីលោកបានក្លាយជាតារាចម្រៀងរយ:ពេលមិនតិចជាង១០ឆ្នាំ។

ក្រោយការទទួលពានលោក ឆាយ វីរ:យុទ្ធ បានបញ្ជាក់ថា នេះជាពានដែលធ្វើឲ្យលោកមានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ដោយសារតែលោកមិនគិតខ្លួនជាអ្នកទទួលបាន។ លោកថា រយ:ពេលជាង១០ឆ្នាំ តាំងពីប្រឡូកចូលអាជីពជាតារាចម្រៀង នេះគឺជាលើកទី១ ដែលលោកមានឱកាសបានកាន់ពានរង្វាន់ឆ្នើមជាតារាចម្រៀងមួយនេះ បើទោះជាការប្រគល់ពាននេះ មិនមានការប្រកាសយ៉ាងទូលំទូលាយ។ តារាចម្រៀងលំដាប់ជួរមុខប្រចាំផលិតសាន់ដេរូបនេះបន្តថា បីទោះជាពាននេះ មិនមែនជាពានលំដាប់អន្ដរជាតិ ប៉ុន្តែសម្រាប់លោកថា មិនមែនជារឿងធម្មតានោះទេ ដែលក្នុងចំណោមតារាជាច្រើន លោកជាអ្នកបានគ្រងជាម្ចាស់ពាននេះ។ នេះជាពានដែលបានរៀបចំដោយវិទ្យុ NRG បន្ទាប់ពីវិទ្យុនេះបានបើកការប្រកួតស្វែងរកតារាចម្រៀងយុវវ័យ ដែលមានសំឡេងគាំទ្រច្រើនជាងគេប្រចាំឆ្នាំ២០១៧ ហើយលទ្ធផលចុងក្រោយ គឺសំឡេងគាំទ្របានទៅលើលោក ឆាយ វិរ:យុទ្ធ ខណ:ដែលតារាចម្រៀងស្រីបានទៅលើ មាស សុខ សោភា។

គួររំឮកផងដែរ តាំងពីចូលសិល្ប: រយ:ពេលជាង១០ឆ្នាំ មកទល់នឹងបច្ចប្បន្ននេះ លោក ឆាយ វីរ:យុទ្ធ មិនធ្លាប់ទទួលបានពានរង្វាន់ ម្ដងណាឡើយ ទើបតែនាព្រឹកថ្ងៃទី ២៧ ខែ ធ្នូនេះ លោកទទួលបានពានរង្វាន់មួយ មានឈ្មោះថា «The NRG Music Awards-Best Artist of the» ពីស្ថានីយ៍វិទ្យុ NRG ដោយពានដែលលោកទទួលបាននេះ គឺបង្ហាញយ៉ាងច្បាស់លោកគឺជាតារាលេចធ្លោរមួយរូប ដែលមានយុវវ័យចូលចិត្តច្រើន ទាំងការគាំទ្របទចម្រៀង ទាំងអត្តចរឹតខាងក្រៅ និងទាំងការមិនបាំងពីជីវិតឯកជន ដែលនាំឲ្យលោកគ្មានការរិះគន់៕

Loading...