Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ជម្លោះ ចន ច័ន...

ជម្លោះ ចន ច័ន្ទលក្ខិណា និង ម៉េង កែវពេជ្ជតា ឈានដល់ការដៀលគ្នាកប់ៗ និងពិបាកបញ្ចប់ !

ស្ងប់ស្ងាត់មួយរយ: គេគិតស្មានថាភ្លើងជម្លោះរវាងអ្នកនាង ចន ច័ន្ទលក្ខិណា និង ម៉េង កែវពេជ្ជតា ឈានដល់ការផ្សះផ្សារជាសម្ងាត់ បាត់ទៅហើយ តែកាលពីថ្ងៃទី២៧ ធ្នូ គេស្រាប់តែឃើញបង្ហោះសារវាយប្រហារគ្នាចំៗតែម្ដង ដែលមិនខុសពីបាញ់មីស៊ីលដាក់គ្នា។ មកទល់ពេលនេះ ភាគីទាំងសងខាងសុទ្ធតែប្រើហ្វេសប៊ុកដៀលគ្នាម៉ាកប់ៗ ដោយមិនមែនជាការបញ្ឆិតបញ្ឆៀងដូចអំឡុងពេលមុននោះទេ ទើបអ្នកណាៗក៏មើលឃើញថាសង្គ្រាមនេះអាចនឹងពិបាកបញ្ចប់ដោយស្រួល។

ជម្លោះរបស់អ្នកទាំងពីរនេះផ្ទុះឡើងយ៉ាងកក្រើកជាថ្មី ដោយខ្លឹមសារនៃការវាយប្រហារចំពោះគ្នាក៏មានលក្ខណ:ស៊ីជម្រៅ និងកាន់តែមានសភាពធ្ងន់ធ្ងរនោះផង។ ពាក្យសម្ដីដែលបានបង្ហោះឡើង ត្រូវគេឃើញមានអ្នកគាំទ្ររៀងខ្លួនបន្ទរទូងស្គរ និងឲ្យកំហុសទៅកាន់គូបដិបក្ខរបស់តារាដែលខ្លួនស្រឡាញ់ផង ទើបកាន់តែឲ្យអ្នកនាងម៉េង កែវពេជ្ជតា និងអ្នកនាង ចន ច័ន្ទលក្ខិណា បញ្ឆេះកំហឹងដាក់គ្នាខ្លាំងឡើង។ មានការប៉ាន់ស្មានថាជម្លោះរបស់អ្នកទាំងពីរនឹងពិបាកស្រុះស្រួល ដោយសារតែភាគីម្ខាងៗត្រូវគេឃើញប្រកាន់គោលជំហរចង់ឈ្នះរៀងខ្លួន ហើយក្រឡេកទៅមើលសំណេរដែលអ្នកទាំងពីរបង្ហោះឡើងដើម្បីវាយប្រហារដាក់គ្នាទៀតសោត ក៏លែងជាការដៀមដាមទៀតហើយ តែជាការដៀលគ្នាម៉ាកប់ៗ មិនខុសពីការបកអាក្រាតគ្នា ដោយមិនខ្វល់ពីការរិះគន់របស់មហាជន។

យ៉ាងណាមិញ គេនៅតែជឿជាក់ថាជម្លោះដ៏ក្ដៅគគុកនេះ នឹងមានទីបញ្ចប់របស់វា ដោយគ្រាន់តែមិនទាន់ច្បាស់ថាតើភាគីខាងណានឹងបញ្ចប់មុន ហើយការបញ្ចប់នោះទៀតសោត តើដោយមធ្យោបាយណាប៉ុណ្ណោះ?

ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់អ្នកនាងចន ច័ន្ទលក្ខិណា និង ម៉េង កែវពេជ្ជតា ដែលបានបង្ហោះដៀលត្មិះដាក់គ្នា ដែលត្រូវគេឃើញផ្ទុះឡើងជាថ្មី៖

Loading...