ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ដាយសារាយ សក្ខណា ត្រូវគេរឹបអូសយកឡាន រឿងបំណុល៣ម៉ឺនដុល្លារ

នៅវេលាម៉ោង២ និង៤០នាទី ថ្ងៃទី៣ មករា នេះ អ្នកស្រី ផាន់ សម្ផស្ស ម្ដាយសារ៉ាយ សក្ខណា ត្រូវបានមន្ត្រីតុលាការបង្ហើបថា ត្រូវភាគីម្ចាស់បំណុលឈ្មោះ ឃុត ស្រីមុំ ជាអ្នកចងការប្រាក់ បានរឹបអូសយករថយន្តម៉ាក ឡិចស៊ីស ៤៧០ ពណ៌ទឹកដោះគោ ស្លាកកលេខ2AJ 5488 មកតម្កល់ទុកនៅតុលាការ ដោយអះអាងថា ដោយសារតែអ្នកស្រីពាក់ព័ន្ធនឹងបំណុលហើយមិនដោះស្រាយតម្លៃ៣ម៉ឺនដុល្លារ។ មកទល់ម៉ោងនេះ រថយន្តរបស់អ្នកស្រីត្រូវបានតុលាការឃាត់ទុក ខណ:ដែលអ្នកស្រី ដែលបានបើករថយន្តមកឲ្យតុលាការតម្កល់ទុកដោយផ្ទាល់ ក៏បានចូលក្នុងតុលាការ ហើយមិនទាន់សុំការបកស្រាយ។

ប្រភពពីតុលាការ និយាយថា រថយន្តរបស់អ្នកស្រី សម្ផស្ស ម្ដាយអ្នកនាង សារ៉ាយ សក្ខណា ត្រូវបានតុលាការរឹបអូសតាមបណ្ដឹងរបស់អ្នកស្រីឃុត ស្រីមុំ បន្ទាប់ពីអ្នកស្រីខ្ចីលុយចំនួន៣ម៉ឺនដុល្លារ ហើយមិនសងទាំងដើម និងការប្រាក់ មកទល់នឹងឈានដល់ការរឹបអូសនេះ។ ប្រភពនោះថា អ្នកស្រីសម្ផស្ស បានយករថយន្តដែលបានបង់រំលោះនៅឃ្លាំងរថយន្ត យីហោ A5 យកមកបញ្ចាំអ្នកស្រី ឃុត ស្រីមុំ កាលពី១ឆ្នាំមុន តែដោយមានការយោគយល់ អ្នកស្រី ឃុត ស្រីមុំ ម្ចាស់ចងការប្រាក់ ក៏បានប្រគល់រថយន្តឲ្យយកមកប្រើមួយរយ:។ ប្រភពនោះបន្តថា អ្នកស្រី មិនបានបង់ការប្រាក់ និងមិនដោះស្រាយបំណុលរយ:ពេលយូរមកហើយ ទើបឈានដល់ការដាក់បណ្ដឹង ហើយដោយមានការតវ៉ា ទើបឈានដល់ការស្នើឲ្យតុលាការរឹបអូស យករថយន្តរបស់អ្នកស្រី មកតម្កល់ទុកនៅតុលាការ នៅរសៀលថ្ងៃទី៣ មករានេះ។ ស្របជាមួយព័ត៌មាននេះ គេឃើញម្ដាយអ្នកនាង សារ៉ាយ សក្ខណា បិទម៉ាស់ បើករថយន្តដែលមានជម្លោះចូលក្នុងតុលាការ ដោយមិនអាចសុំការបកស្រាយបាននៅឡើយទេ។ មកទល់ពេលនេះ អ្នកស្រី ម្ដាយ សារ៉ាយ សក្ខណា នៅតែមិនអាចសុំការបំភ្លឺ ស្របគ្នាដែលរថយន្តដែលត្រូវបានតុលាការរឹបអូស ត្រូវបានទម្លាយថា នឹងបន្តតម្កល់ទុករហូតដល់មានដំណោះស្រាយ៕

មតិយោបល់