ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្តាយ សារ៉ាយ សក្ខណា វាយបកដំណឹងបំបាក់កិត្តិយស

បន្ទាប់ពីមានដំណឹងជុំវិញការរឹបអូសរថយន្តដាក់តម្កល់តុលាការ ក្រោយមានការទម្លាយថាបានគេចវេសបំណុល៣មុឺនដុល្លារ អ្នកស្រី ផាន់ សម្ជស្ស ដែលជាអ្នកម្តាយតារាសម្តែង សារ៉ាយ សក្ខណា បានចេញមុខបំភ្លឺវាយបកភ្លាមៗ ក្រោយពីមានដំណឹងកម្រើកឡើង។ អ្នកស្រីបានទាំងចោទថា នោះជាផែនការបំបសក់កិត្តិយស និងចង់សាងភាពអាម៉ាស់ ដល់ក្រុមគ្រួសារអ្នកស្រីនោះផង ខណ:ដែលអ្នកស្រីបញ្ជាក់ថាពិតជាមានជំពាក់បំណុលមែន តែមិនដល់ថ្នាក់គេចវេះដូចការចោទប្រកាន់។

អ្នកស្រីនិយាយថា អ្នកស្រីពិតជាជំពាក់បំណុលដូចអ្វីដែលបានលើកឡើងមែន ប៉ុន្តែមិនមែន៣មុឺនដុល្លារទេ គឺតែ១៣០០០ដុល្លារប៉ុណ្ណោះ ខណ:ដែល៣ពាន់ដុល្លារក៏ត្រូវភាគីមួយផ្សេងទៀតយក តែអ្នកស្រីនៅតែចេញមុខធានាសងចំនួន១៣០០០ដុល្លារ។ អ្នកស្រីថា ខ្លួនបានព្យាយាមបង់ការតាមការព្រមព្រៀងតាំងពីខែ៨ មកម្លេះ តែភាគីម្ចាស់លុយ បែរជាមិនព្រមមកយក ហើយដល់ពេលខលទារក៏បូកសរុបឡើងដល់៣មុឺនដុល្លារ ដែលអ្នកស្រីថា នោះជាកំហុសមិនមកយកដោយខ្លួនម្ចាស់បំណុលសោះ តែបែរជាបូកដើមការខុសដោយខ្លួនឯង។ អ្នកស្រីថា ក្រោយពេលមានរឿង អ្នកស្រីបានណាត់ម្ចាស់លុយមកយកលុយទៀត តែម្ចាស់លុយបែរជាប្រាប់ថាជាប់នៅឧត្តរមានជ័យ ហើយមិនអាចមកទទួលលុយបាន។

អ្នកស្រីផាន់ សម្ជស្ស ពោលដដែលជាដដែលថា សាច់លុយដែលអ្នកស្រីជំពាក់តែ១៣០០០ដុល្លារទេ ហើយកន្ទុយ៣០០០ មានភាគីមួយទៀតយកក៏ដឹងដែរ ប៉ុន្តែអ្នកស្រីសុខចិត្តរ៉ាប់រងកុំឲ្យមានបញ្ហា។ មិនដឹងជាយ៉ាងម៉េចសុខៗស្រាប់ចេញជាតួលេខទឹកប្រាក់៣ម៉ឺនដុល្លារ ខុសគ្នាឆ្ងាយព្រោះអ្នកស្រីមានអំណេះអំណាងជាលាយលក្ខអក្សរនៃលុយដែលជំពាក់ គឺត្រឹមតែ ១៣០០០ដុល្លារ ។ ស្រាប់តែមិនដឹងភាគីម្ខាងទៀតគិតគូរគុណលេខយ៉ាងម៉េចបានជា «ការប្រាក់» បង់អត់មកយកតាំងពីខែ៨ ហើយគិតតែពីរឿងគុណបូកយកឡើងទៅរហូតឥតឈប់។

អ្វីដែលហួសចិត្តគឺពេលបើកឡានចូលតុលាការ អ្នកស្រីអត់ដឹងថាមានគេរៀបចំក្រឡាទាញបំបាក់មុខមាត់អ្នកស្រីនោះទេ ព្រោះពេលទៅដល់តុលាការ អត់បានចាប់អារម្មណ៍មានអ្នកកាសែតតាមថតដែរ អញ្ចឹងអ្នកស្រីក៏ចោទជាសំនួរថា សួរថាបើមិនមានជនណាមួយ ប្រើល្បិចតេប្រាប់ឲ្យមកថតក្នុងន័យ «សម្អុយឈ្មោះ» ឬយ៉ាងណាបើរឿងដឹងតែប៉ុន្មាននាក់ រឿងអីអ្នកកាសែតគាត់ដឹង។ ចំនុចនឹងហើយដែលអ្នកស្រីយល់ថាជាការទាញបំបាក់កិត្តិយសឲ្យខ្មាស់គេព្រោះតែរឿងលុយមួយនេះ។ អ្នកស្រីអាចយល់ស្មានបានថាគេចង់ឲ្យខូចឈ្មោះទី១-ចង់ឲ្យសារ៉ាយ សក្ខណា អាម៉ាស់ធ្លាក់កូដព្រោះនាងនៅឈរយ៉ាងមុតមាំក្នុងសិល្ប:និងមានទីផ្សារមិនដាច់។ ចំនែកប្រការមួយទៀតឃើញ គឺគេឃើញ សក្ខណា គ្នាបានប្តីល្អស្រឡាញ់ពេញចិត្តតាមប្រពន្ធបើកមុខរបររកស៊ីពង្រីករហូតអ្នកណាក៏សរសើរទើបក្លាយជារឿងច្រណែនហើយអាចមានអ្នកសិល្ប:ដូចគ្នាផ្សំយោបល់ដែរ។

អ្នកស្រីស្នើឲ្យទស្សនិកជនវិភាគទៀតថាប្រសិនបើគេចមិនសងរឿងអីអ្នកស្រីនិងក្រុមគ្រួសារខំពង្រីកហាងសម្រស់ហ្ស៊ីណូទៅទីតាំងថ្មីពីតូចមកធំចាយទុនចង់ក្បែរ១០ម៉ីនដុល្លារ ។ អ្នកស្រី បន្តទៀតថាប្រសិនបើមានបំណងដើរគេច អ្នកស្រីគ្មានខំពង្រីកមុខរបរពីមួយទៅមួយសូបបងប្អូនទស្សនិកជនជួយពិចារណានិងផ្តល់ការថ្លឹងថ្លែងដើម្បីបានមកវិញនូវភាពត្រឹមត្រូវ។ អ្នកស្រីអះអាងថាអ្នកស្រីបានលាក់បាំងរឿងដើរខ្ចីបុលគេនេះ ថាយកមក រកស៊ី ដោយមិនពាក់ព័ន្ខជាមួយកូនស្រីឡើយ។ អ្នកស្រីសុំផ្តាំថាប្រសិនបើនៅតែមកបង្កាច់បង្ខូចរឿងនេះទៀតអ្នកស្រីក៍អាចពិចារណាបង្ហាញមុខមាត់ជនដែលបង្កហេតុនោះឲ្យបានមហាជនស្គាល់។ យ៉ាងណាមិញ ជុំវិញការបំភ្លឺនេះ មិនទាន់មានប្រតិកម្មពីម្ចាស់បំណុលដែលចោទថា អ្នកស្រីគេចវេះបំណុលចំនួន៣មុឺនដុល្លារ រហូតប្ដឹងឲ្យតុលាការរឹនបអូសយករថយន្តរបស់អ្នកស្រីដាក់តុលាការ កាលពីថ្ងៃទី៣ មករា នោះ នៅឡើយទេ៕

មតិយោបល់