ព័ត៌មានសិល្បៈ និងកម្សាន្ត

ផន ស្រីខួច នៅ ស៊ីនឿន និង សួស វីហ្សា ដាក់៣បទជាសាច់រឿងបញ្ចូលគ្នា

មកទល់ពេលនេះចម្រៀងបីបទរបស់ តារាចម្រៀង ផន ស្រីខួច លោក នៅ ស៊ីនឿន និង តារាចម្រៀង សួស វីហ្សា បានទទួលការចាប់អារម្មណ៍ច្រើន ជាមួយនឹងសាច់រឿងបងប្អូនស្រី។ ចម្រៀងទាំង៣បទនេះ សំដៅពីជីវិតព្រាត់ប្រាស់គ្រួសារ និង ស្នេហាបែកបាក់ ខណ:ដែលចម្រៀងដែលបកស្រាយតគ្នាដោយអ្នកចម្រៀងទាំងបី ក៏មានខ្លឹមសារស្ដែងឡើងពីជីវិតពិតមួយនៅក្នុងសង្គម។

ផន ស្រីខួច និយាយថា មួយវ៉ុល នាងបានប្រឹងប្រែងសម្ដែងយ៉ាងខ្លាំង ជាពិសេសគឺឈុតទឹកភ្នែក យំយែក គឺរឹតតែធ្វើឲ្យនាងពិបាកសម្ដែងទម្រាំតែត្រូវតាមការចង់បានរបស់ផលិតករ។ នេះគឺជាសាច់រឿងកម្សត់លើកទី១ដែលនាងបានសម្ដែង ហើយក៏មានគម្រោងសម្ដែងជាសាច់រឿងបែបនេះក្នុងពេលដ៍ខ្លីផងដែរ ដោយគ្រាន់តែមិនដឹងថា នឹងត្រូវចាប់ដៃជាមួយលោក នៅ ស៊ីនឿន និង សួស វីហ្សា ដដែល ឬ ជាមួយតារាចម្រៀងផ្សេង។

ចង់ដឹងថាបទចម្រៀងជាសាច់រឿងរបស់នាង ប្លែកភ្នែកប្លែកអារម្មណ៍កម្រិតណា សូមទស្សនាទាំងអស់គ្នា៖

មតិយោបល់