Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ទម្រង់សិល្ប:ប...

ទម្រង់សិល្ប:បុរាណ៣ លេចធ្លោរថ្ងៃសម្ពោធរឿង«ធ្មប់»

កាលពីថ្ងៃ២២ មករា ផលិតកម្មមាតុចក្រភាពយន្តបានបើកសម្ពោធរឿងថ្មី គឺរឿង«ធ្មប់»ឡើងផ្អើលតារាសិល្ប: និងស្រទាប់មហាជន នៅផ្សារទំនើបអ៊ីអន។ ក្នុងពិធីនោះផលិតករ និងតួសម្ដែង មិនត្រឹមតែរំលេចឲ្យអ្នកជំនាន់ក្រោយបានស្គាល់ពីអរិយធម៌ក្នុងសម័យលង្វែកប៉ុណ្ណោះ សិល្ប:បុរាណ២គឺល្ខោនស្បែកធំ និងសៀកខ្មែរបុរាណផងដែរ។

ក្នុងពិធីបើកសម្ពោធយ៉ាងគគ្រឹកគគ្រេងនោះ គេឃើញវត្តមានតារា និងផលិតករចូលរួមកុះករ ដោយអ្នកចូលរួមទាំងអស់ សុទ្ធតែបង្ហាញការចាប់អារម្មណ៍ចំពោះការបង្ហាញសិល្ប:សម័យលង្វែកតាមរយ:ការតុបតែងខ្លួនរបស់ផលិតករ និងរបស់តួសម្ដែង និងការសម្ដែងរបស់សិល្បករបុរាណ២ទៀត ក្នុងពេលដតារាចម្រៀងកញ្ញា លាង សុផាឡែន ឡើងបកស្រាយបទដែលត្រូវដាក់បញ្ចូលក្នុងភាពយន្តផង។

លោកហ៊ុយ យ៉ាឡេង ផលិតកររឿង«ធ្មប់»បានអះអាងថា ភាពយន្តមួយនេះបានរំលេចទាំងស្រុងពីអរិយធម៌ក្នុងសម័យលង្វែកទាំងការស្លៀកពាក់ ទំនៀមទំលាប់ និងម៉ូដសក់តែម្ដង ដោយលោកច្រានចោលចំពោះការលើកឡើងថាភាពយន្តមួយនេះ បានចម្លងការស្លៀកពាក់ និងតុបតែងតាមថៃ។ មុនឈានដល់ការផលិត លោកថាខ្លួនមានការសិក្សាច្បាស់លាស់ដោយមានការឆ្លងយោបល់ពីនាយកដ្ឋានភាពយន្តផង ទើបលោកបញ្ជាក់ថាទាំងដេគ័រ និងការឆ្លុះបញ្ចាំងក្នុងរឿងគឺរបៀបខ្មែរទាំងអស់។ នៅក្នុងភាពយន្តមួយនេះ លោកថាមានការឆ្លុះបញ្ចាំងពីសិល្ប:ល្ខោនស្បែកធំ និងសៀកខ្មែរក្នុងសម័យបុរាណផង ទើបលោកបានរំលេចសិល្ប:មួយនេះ ក្នុងពិធីសម្ពោធមុនកាត់ខ្សែបូរ ដើម្បីឲ្យអ្នកគាំទ្រដឹងថាភាពយន្តរឿង«ធ្មប់»ក្រៅពីបង្ហាញពីជំនឿធ្មប់ក្នុងសម័យបុរាណ ដែលបង្កប់ដោយឈុតភ័យរន្ធត់ ក៏មិនភ្លេចឆ្លុះបញ្ចាំងពីវប្បធម៌អរិយធម៌ក្នុងសម័យលង្វែករបស់ខ្មែរផងដែរ។ ភាពយន្តនេះត្រូវបានប្រកាសថានឹងលក់សំបុត្រផ្លូវការគ្រប់រោងចាប់ពីថ្ងៃទី២៥ មករា តទៅ ដោយរំពឹងថានឹងជោគជ័យក្នុងស្រទាប់អ្នកគាំទ្រ។

ចង់ដឹងថាទិដ្ឋភាពសម្ពោធរឿង«ធ្មប់» បានរំលេចសិល្ប:ល្ខោនស្បែកធំ និង សៀកបុរាណខ្មែរ ប្លែកភ្នែកយ៉ាងណាសូមអញ្ជើញទស្សនា៖

Loading...