Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ឈួន សុវណ្ណឆៃ ...

ឈួន សុវណ្ណឆៃ ឆេះដុំដល់ថ្នាក់ដៀល ស្រីម្នាក់ថាមាត់ឆ្កែ

បើទោះជាក្នុងការបង្ហោះសារនៅប៉ុន្មានម៉ោងមុននេះ អ្នកនាងឈួន សុវណ្ណ មិនបានបញ្ចេញឈ្មោះអ្នកនិយាយអាក្រក់ពីអ្នកនាង និងមិនបានបញ្ជាក់ថាប្រុស ឬ ស្រី អ្នកសិល្ប: ឬ មិនមែន តែតាមការបង្ហើប គឺអ្នកដែលធ្វើឲ្យអ្នកនាងឆេះដុំដល់ម្លឹង គឺមនុស្សស្រីម្នាក់ដែលមានទំនងទំនងជិតស្និទ្ធជាមួយអ្នកនាង។ អ្នកនាងបានហៅនារីម្នាក់នោះថា ជាពពួកមាត់ឆ្កែ ក្រោយក៍ការបង្ហោះយ៉ាងញាក់សាច់ធ្វើឲ្យមានការភ្ញាក់ផ្អើលនោះផង។

អ្នកនាងបានបង្ហោះជាសាធារណ:ថា” អរគុណណាស់ដែលនិយាយអាក្រក់ពីខ្ញុំណាអ្នកបងដោយមិនអៀនមាត់ខ្លួនឯងបន្តិចសោះ សុំសរសើទាំងដែលខ្ញុំតែងតែគោរពស្រលាញ់អ្នករហូតមក ទោះដឹងថាអ្នករលួយក្នុងក៏ដោយ ក៏មិនដែលខ្វល់ដែរព្រោះគិតថាមនុស្សម្នាក់ៗកើតមកវាតែងតែមានខុសខ្លះហើយឲ្យល្អគ្រប់ដប់នោះវាគ្មានទេ👏🏿👏🏿ធវើដូចខ្លួនឯងជាស្រីគ្រប់លក្ខ័ មេចដែរគិតថាមនុស្សនៅលើលោកនេះបាត់ការចងចាំអស់ហើយមែនទេ ទុកពេលវេលាយកខួរក្បាលគិតរឿងល្អៗខ្លះទៅក្រែងលវាបានល្អដូចគេ! កុំភ្លេចណាថាការច្រណែនឈ្នានីសអ្នកដទៃ ប្រៀបដូចបំផ្លាញអនាគតខ្លួនឯងចឹងចាំទុកក្នុងខួរផង ប្រយត្ន័ពៀរវាឆ្លងទៅដល់កូនរបស់អ្នក។ សួរថាអ្នកនឹងល្អជាងខ្ញុំប៉ុន្មានភាគរយដែរចាស😄😄 ករែងរលួយក្នុងអស់ហើយតើអី ទម្រាំបានប៉ុណ្ណឹង! ចាំទុកផងណាថាចរឹកខ្ញុំខឹងអ្នកប៉ុណ្ណាក៏ខ្ញុំនៅតែញញឹមជានិច្ចព្រោះទុកមុខឲ្យ តែកុំភ្លេចណាថាការទ្រាំវាមានដែនកំណត់របស់់វាដែរណាចាស អគុណបងៗ អរគុណប្អូន អគុណមហាមិត្តទាំងអស់គ្នាណាស់🙏🏻🙏🏻🙏🏻” ។ នេះជាការបង្ហោះដ៍កម្រ ដែលគេឃើញអ្នកនាង ឈួន សុវណ្ណឆៃ បានបញ្ចេញកំហឹងជាសាធារណ:។ នៅក្នុង Comment អ្នកនាងក៍បានហៅនារីម្នាក់នោះ ថាជាក្រុមមាត់ឆ្កែ អមដោយការតិះដៀលដ៍ច្រើនពីអ្នកគាំទ្រនោះផង។ យ៉ាងណាមិញ អ្នកនាងនៅតែមិនបានបង្ហើបថា នារីម្នាក់នោះ ជាអ្នកណានោះទេ ក្នុងពេលដែលអ្នកនាងក៍មិនធ្លាប់បង្ហាញឲ្យឃើញពីសត្រូវកន្លងមកបែបនេះ៕

Loading...