ព័ត៌មានសិល្បៈ និងកម្សាន្ត

ទើបបានតំណែងកៀក អម្ពរ ទេវី! ណាតាយ៉ា លេងរថយន្តតម្លៃជិត១០មុឺនដុល្លារ

គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ក្នុងពេលដែលតារាសម្ដែង និងជាតារាចម្រៀង កញ្ញា ណាតាយ៉ា បានបង្ហោះឲ្យឃើញថាកញ្ញា ទើបតែបានកាដូរថយន្តតម្លៃជិត១០មុឺនដុល្លារ។ កញ្ញាបានបង្ហោះនៅលើហ្វេសប៑ុក កាលពីថ្ងៃទី១ កុម្ភ: ដែលជាថ្ងៃបើកទំព័រខែថ្មីតែម្ដង ដោយស៊េរីរថយន្តរបស់កញ្ញា កម្រមានឃើញជិះនៅស្រុកខ្មែរនោះផង។

រថយន្ដដែលកញ្ញា ទើបតែបង្ហោះឲ្យដឹងថាជាសមាជិកថ្មី នៅក្នុងជីវិតនេះ គឺម៉ាក Harrier ឆ្នាំ២០១៥ ដែលត្រូវគេស្គាល់ថាមានតម្លៃប្រហាក់ប្រហែលនឹងជិត១០មុឺនដុល្លារ និងជារថយន្តទម្លាក់ពីការកុម្ម៉ង់នៅក្នុងប្រទេសជប៉ុន។
នេះជារថយន្តមួយថ្មីដែលកញ្ញា សម្ញ៉ែងឲ្យដឹង ក្រោយពីសម្ដែងក្នុងរឿង”ឆន្ទា” របស់CTN ដោយកញ្ញាបានសម្ដែងជាតួអង្គដែលបានសម្ដែងជាមួយអ្នកនាង អម្ពរ ទេវី ដែលតារាឡើងកូដនាពេលបច្ចុប្បន្នសុទ្ធតែចង់រួមសម្ដែងជាមួយនោះ។ នេះក៏បង្ហាញឲ្យឃើញថា ជីវិតឯកជន និងការងារសិល្ប:របស់កញ្ញាមានការប្រែប្រួលមិនធម្មតាផងដែរ ស្របគ្នាក៏ត្រូវគេកត់សម្គាល់ថាមានរូបសម្រស់ស្រស់ស្អាតដាច់ឆ្ងាយពីមុន។

កញ្ញា ណាតាយ៉ា បានសារភាពថា កញ្ញាពិតជាទើបតែបានកុម្ម៉ង់រថយន្តស៊េរីទំនើបមួយនោះមកប្រើពិតមែន តែកញ្ញាបញ្ជាក់ថា នេះជារថយន្តផ្ទាល់ខ្លួន លុយកាក់ផ្ទាល់ខ្លួន ដោយមិនមានបុរសណាកាដូឲ្យនាងឡើយ។ កញ្ញា និយាយថា រថយន្តស៊េរីទំនើបនេះ ទើបតែទម្លាក់ពីការកុម្ម៉ង់នៅជប៉ុនកាលពីថ្ងៃទី១ កុម្ភ: ប៉ុណ្ណោះ ដោយតម្លៃរបស់វាកញ្ញាថា ក្បែរៗនឹង១០មុឺនដុល្លារប្រាកដមែន៕

មតិយោបល់