ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ា ច័ន្ទបញ្ញា បញ្ចេញបទថ្មីក្រោយស្ងាត់ជិត១ឆ្នាំ ស្របនឹងភាពយន្តដាក់បញ្ចាំង

រយ:ពេលជិតមួយឆ្នាំមកហើយ ដែលតាចម្រៀងOriginal Song និងជាអ្នកនិពន្ធចម្រៀងផង លោក ម៉ា ច័ន្ទបញ្ញា អត់មានបទថថ្មីចេញច្រៀង ដោយសារតែលោករវល់នឹងការងារថតកុន ការងារថតចម្រៀង និងនិពន្ធស្នាដៃថ្មីៗ តែមិនទាន់ចង់បញ្ចេញ។ យ៉ាងណាមិញ លោកបានប្រកាសថាក្រោយពីស្ងាត់រំលេចបទចម្រៀងអស់រយ:យ៉ាងយូរនេះ បទថ្មីរបស់លោកក្រោមចំណងជើងថា «សន្យា» ត្រូវបានបញ្ចេញហើយ ដោយដាក់ក្នុងភាពយន្តខ្នាតធំរឿង «កិច្ចសន្យាស្នេហ៍Tom & Jerry » ដែលលោក និងគូស្នេហ៍គឺកញ្ញា អ៊ីង អ៊ីង ជាតួឯកប្រុសស្រីតែម្ដង។

ក្នុងពិធីសម្ពោធរឿង«កិច្ចសន្យាស្នេហ៍Tom & Jerry »កាលពីល្ងាចថ្ងៃទី៦ កុម្ភ: នៅផ្សារទំនើបសូរិយា លោកម៉ា ច័ន្ទបញ្ញា បានទទួលស្គាល់ថាលោកពិតជាខកខានបញ្ចេញបទចម្រៀងដែលលោកបកស្រាយខ្លួនឯងប្រមាណជាជិតមួយឆ្នាំប្រាកដមែន ដោយសារតែលោកចំណាយពេលច្រើនជាងតែរឿងការងារផ្ទាល់ខ្លួន និងរឿងការងារផ្សេងៗក្នុងមួយរយ:ចុងក្រោយ។

យ៉ាងណាមិញ លោកថាខ្លួនបានត្រៀមបញ្ចេញបទចម្រៀងដែលសុទ្ធសឹងតែជាបទល្អៗ និងបទនិពន្ធថ្មីមិនតិចបទនោះទេក្នុងពេលខាងមុខ ដោយបទបើកឆាកជាថ្មីគឺលោកបានប្រើក្នុងភាពយន្តរបស់ផលិតកម្មរ៉ុកដែលលោកបានសម្ដែងគឺរឿង«កិច្ចសន្យាស្នេហ៍Tom & Jerry »តែម្ដង ដោយលោកបានចាត់ទុកថានេះជាបទបើកឆាកសម្រាប់ឆ្នាំថ្មី និងជាបទដែលនឹងធ្វើលោកកម្រើកទីផ្សារក្រោយការខកខានចេញបទចម្រៀងមួយសន្លប់ធំនោះផង។

ចម្រៀងបើកឆាករបស់លោកមានចំណងជើងថា «សន្យា» ដោយបទចម្រៀងនេះ ត្រូវបានផលិតកម្មរ៉ក់ដាក់បញ្ចូលក្នុងរឿង «កិច្ចសន្យាស្នេហ៍Tom & Jerry » ដែលគ្រោងលក់សំបុត្រដាក់បញ្ចាំងនៅថ្ងៃទី៩ កុម្ភ:នោះតែម្ដង ទើបធ្វើឲ្យលោករំពឹងខ្លាំងថានឹងមានការគាំទ្រ។

លោកថាក្រៅពីបទ«សន្យា»លោកក៏មានក្រុមការងារជួយផលិតបទOriginal Song ដើម្បីវាយលុកទីផ្សារផងដែរ។

នៅក្នុងពិធីសម្ពោធរឿងនេះ លោកម៉ា ច័ន្ទបញ្ញា បានបកស្រាយបទចម្រៀង«សន្យា» របស់ខ្លួន ដោយក្រោយពីចប់បទនោះ លោកក៏បានបញ្ចេញបទថ្មីមួយបទ ដែលគ្រោងចេញបង្ហោះនៅលើយូធូបផងដែរ ព្រមជាមួយនឹងការប្រកាសថា បទចម្រៀងថ្មីៗរបស់លោកនឹងក្លាយជាបទពេញនិយមលើសពីមុនទៅទៀត ពីសំណាក់អ្នកគាំទ្រ។ លោកថាសប្បាយចិត្ត ដែលគ្រាន់តែបើកឆាកឆ្នាំ២០១៨បានជាងមួយខែសោះ ស្រាប់តែលោកក៏មានភាពយន្តដែលលោករួមសម្ដែងជាមួយគូស្នេហ៍ និងបទចម្រៀងចេញថ្មីបង្អួតមហាជនព្រមគ្នា។ តែលោកក៏ត្រូវចាំអ៊ុតមើលថាតើសន្ទុះគាំទ្រចំពោះបទថ្មីរបស់ខ្លួនឈានដល់កម្រិតណា ក្រោយការដាក់បង្ហាញនេះផងដែរ៕

https://youtu.be/jT3IfvJ0No0

មតិយោបល់