ព័ត៌មានសិល្បៈ និងកម្សាន្ត

ជាង១ឆ្នាំមាន៧បទទៅហើយ! តារាចម្រៀង ប៊ីគីណាល់ នៅតែថ្ងូរទីផ្សារ

ខុសពីតារាមួយចំនួនដែលគេប្រកាសថា ទទួលបានសន្ទុះទីផ្សារ ត្រឹមតែមានបទចម្រៀងផ្ទាល់ខ្លួន២បទ ឬ ៣បទ តារាចម្រៀងលោក ប៊ីគីណាល់ ដែលត្រូវគេស្គាល់ថា មានស្រុកកំណេីតនៅភូមិព្រៃធំឃុំ ឃុំទូកមាស ស្រុកបន្ទាយមាសខេត្តកំពត បែរជាអះអាងលោកមានបទចម្រៀងផ្ទាល់ខ្លួន ដែលភាគច្រើនជា Original Song ផង ដល់ទៅ៧បទ ប៉ុន្តែនៅតែពិបាកវាយលុកទីផ្សារ។ លោកហាក់ទម្លាក់កំហុសថា ទីផ្សារតារាជំនាន់ថ្មីពោរពេញដោយការប្រកួតប្រជែង និងត្រូវមានការការជ្រោមជ្រែងពីខ្សែយ៉ាងក្រាស់នៅក្នុងសិល្ប:នោះផង ទើបអាចលេចចេញផ្លែផ្កាតាមការចង់បាន។ យ៉ាងណាមិញ តារាចម្រៀងដែលប្រឹងតស៊ូូរស់នៅភ្នំពេញ ព្រោះតែចង់ជោគជ័យក្នុងសិល្ប:រូបនេះ នៅតែអះអាងថា មិនរុញរាទេ គឺនឹងបន្តការប្រឹងប្រែងបន្តទៀត ថ្វីត្បិតតែបទចម្រៀងជាច្រើនបទដែលលោកបានបញ្ចេញ ទទួលបានការគាំទ្រក្នុងកម្រិតមួយនៅឡើយ។ លោកអះអាងថា បានប្រលូកចូលវិស័យសិល្ប: ប្រមាណជាជាង១ឆ្នាំមកហើយ ហើយលោកក៏បានប្រឹងប្រឹងផលិតបទផ្ទាល់ខ្លួនដែលរួមមានបទស្នាដៃកូនខ្មែរបានជារបស់ខ្លួនផងដែរ ដោយមិនមែនមិនមានសមិទ្ធផលណាមួយនៅក្នុងវិស័យសិល្ប:នោះទេ។ ក្នុងនោះលោកជាតួអង្គ ដែលធ្លាប់បានសម្តែង វីឌីអប់រំខ្លីៗ បានចំនួនពីររឿង និងសម្ដែងកំប្លែង បានជាច្រើនរឿងផងដែរ បន្ថែមពីលើការរំលេចបទចម្រៀងផ្ទាល់ខ្លួន។

លោក ប៊ីគីណាល់ បន្តថា Original Song ដែលលោកបានច្រៀង មានចំនួន បួនបទ ដោយបទទី១មានចំណងជើងថា«បទស្នេហ៍កម្ម» បទទី២ «មិនយល់ចិត្តខ្លួនឯង» ដែលទើបតែចេញ MV រួចហើយ បទទី៣«ស្នាមថើបចុងក្រេាយ» និង បទទី៤ «រាំកន្រ្ទាក់»ច្រៀងរួមជាមួយលោក ដេវីត ឆ័យ ជាចង្វាក់ញាក់ និងត្រៀមចេញជា MV នៅដេីមខែ៣ខាងមុខ។ សម្រាប់បទចម្រៀងចំនួន៣បទទៀត លោកអះអាងថា គឺជាបទចម្លងសាច់ភ្លេងពីគេ តែសម្រាប់ទំនុកច្រៀងសុទ្ធតែមានខ្លឹមជារបស់ខ្មែរ ក្រោមការនិពន្ធដោយលោកចេក ជាំ។

បទចម្រៀងទាំង៣នោះរួមមាន»អស់សិទ្ធក្បែរ» និងបទចម្រៀង២ទៀត ដែលគម្រោងនឹងចេញបង្ហោះ ក្នុងពេលឆាប់ៗ។ ក្រៅពីបានផលិតបទចម្រៀង លោកក៏មានស្ទីឌីយោផ្ទាល់ខ្លួនមួយ ដោយដាក់ឈ្មោះថា Green Hole Studio ដែលមានសេវាថតបទចម្រៀង និងផលិតឃ្លីបអប់រំ ដែលអាចឲ្យលោករកចំណូលបានគួរសមផងដែរ។ លោករយ:ពេលជាង១ឆ្នាំលោកមានបទចម្រៀងចំនួន៧បទហើយ ដើម្បីពង្រីកទីផ្សារ ប៉ុន្តែលទ្ធផល មិនទាន់មានបទណាមួយដែលផ្ទុះខ្លាំងក្លារតាមការរំពឹងនោះទេ ដែលនោះគឺអាចមកពីខ្វះការជ្រោមជ្រែងនៅក្នុងសិល្ប:សម្រាប់រូបលោក៕

មតិយោបល់