ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្ដែង ម៉ីម៉ី រំពឹងហើបទីផ្សារ ក្រោយខួបកំណើត!

បន្ទាប់ពីបានធ្វើពិធីខួបកំណើតធំដុំជាលើកទីមួយ កាលពីថ្ងៃទី១២ កុម្ភ: នៅវីហ្វ្រេនផ្សារដេប៉ូ ក្រោយពីបានប្រឡូកនៅក្នុងវិស័យសម្ដែង កញ្ញា ម៉ីម៉ី បានបង្ហាញការរំពឹងយ៉ាងខ្លាំងថាទីផ្សារសិល្ប:របស់ខ្លួននឹងហើបជាងមុន។ នៅក្នុងពិធីខួបដែលមានតារាសិល្ប:ប្រមាណជាង១០០នាក់ចូលរួមអបអរនោះ នាងក៏បានប្រកាសជំហរថានឹងដាក់វិធានការធ្វើឲ្យការសម្ដែងរបស់នាងកាន់តែមានការចាប់អារម្មណ៍តាមរយ:ការផ្លាស់ការសម្ដែង និងការលេងស្ទីលស៊ិចស៊ីឲ្យប្លែកជាដើម។

តាសម្ដែង ម៉ីម៉ី និយាយថាក្នុងការប្រឡូកសិល្ប: កញ្ញាមិនមែនត្រឹមតែជាតារាសម្ដែងមួយមុខនោះទេ ប៉ុន្តែក៏ជាតារាចម្រៀងផ្នែកបុរាណ ដែលមានឱកាសបានច្រៀងការក្នុងវេទិកាខេត្តក្រុង ជាពិសេសបានច្រៀងរួមជាមួយតារាកំប្លែងនាយតឹង និងអ្នកនាងប៉ុមពុយផងដែរ។ ក្នុងនោះ កញ្ញាក៏បានវិវត្តិន៍ខ្លួនក្លាយជាតារាចម្រៀងបែបសម័យផងដែរនាពេលចុងក្រោយ បន្ថែមពីលើការសម្ដែង ទើបនាងសម្រេចចិត្តធ្វើពិធីខួបកំណើត ដើម្បីលើករាសីរបស់ខ្លួនផង និងដើម្បីឲ្យកាន់តែមានអ្នកស្គាល់កាន់តែច្រើននោះផង។ រយ:ពេលចុងក្រោយនាងបានប្រឡូកការសម្ដែង ហើយមានការទទួលស្គាល់ច្រើនហើយ ដែលកាន់តែជំរុញទឹកចិត្តឲ្យនាងមានបំណងខិតធ្វើឲ្យអាជីបរបស់ខ្លួនជោគជ័យបន្ថែមទៀតនៅក្នុងសិល្ប:។ បើទោះជាក្ដីរំពឹងនេះ នៅមិនទាន់ប្រាកដថានឹងមានផ្លែផ្កាកម្រិតណា តែនាងក៏សប្បាយចិត្តផងដែរថាអ្វីដែលនាងបានទទួល នឹងមិនដដែល។ ក្នុងពិធីខួបគម្រប់២៤ឆ្នាំនាថ្ងៃនោះ នាងក៏គោលបំណងចង់ជួបជុំមិត្តភក្តិឲ្យបានម្តង បន្ទាប់ពីប្រឡូកសិល្ប:យូរមកហើយ មិនមានកម្មវិធីទាល់តែសោះនោះផងដែរ។ នាងថាពិធីនេះ ឪពុកម្ដាយរបស់នាងជាអ្នកជំរុញ ដោយគ្មានបុរសណាម្នាក់ចេញលុយឲ្យនាងធ្វើទេ ទើបនាងមិនខ្លាចក្នុងការប្រមាញ់រូបភាពពីសំណាក់ក្រុមអ្នកកាសែតដែលបានបង្ហាញខ្លួន។ នាងនិយាយថា«តាមពិតអ្នកដែលជួបចំណាយក្នុងពិធីខួបកំណើតរបស់ខ្ញុំឆ្នាំនេះគឺ លោកឪពុកនិងអ្នកម្តាយរបស់ខ្ញុំជាអ្នកចំណាយទាំងស្រុង មិនមានបុរសណាម្នាក់ជួយពីក្រោយខ្នងនោះទេ ប៉ាម៉ាក់គិតថាមិនធ្លាប់បានផ្តល់និងធ្វើកម្មវិធីអ្វីដល់កូនសោះ ទើបគាត់សម្រេចចិត្តចំណាយប្រាក់កាសផ្ទាល់រៀបចំពិធី នេះសម្រាប់ខ្ញុំ ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ » ។

គួរបញ្ជាក់ផងដែរថា ម៉ីម៉ី គឺជាអ្នកចម្រៀងបុរាណម្នាក់ដែលបានចាប់អាជីពនេះតាំងពីដើមឆ្នាំ ២០១០ ក្រោយមកនាងបានអភិវឌ្ឍខ្លួនក្លាយទៅជាអ្នកចម្រៀង បុរាណ និងសម័យផង ចុងក្រោយនាងបានឈានជើងចូលក្នុងវិស័យសម្តែង ថែមទាំងថតបានរឿងជាច្រើន ដូចជារឿង « ហ៊ីងយំក្រមុំផ្អើល » រឿង« ចៅធុងចៅសាញ់ » និងភាពយន្តមួយចំនួនទៀតដែលត្រៀមដាក់ផ្សាយ៕

មតិយោបល់