Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត សុខ សោម៉ាវត្ត...

សុខ សោម៉ាវត្តី និង លី វាហេទ លើសពីប្ដីប្រពន្ធថ្ងៃ១៤ កុម្ភ:

កាលពីយប់ថ្ងៃ១៤ កុម្ភ: តារាសម្ដែងអ្នកនាង សុខ សោម៉ាវត្តី និង កីឡាករបាល់ទាត់ លី វាហេទ បានបង្ហាញភាពផ្អែមល្ហែមនឹងគ្នាយ៉ាងខ្លាំ។ អ្នកទាំងពីរត្រូវគេឃើញចំណាយពេលដល់ពាក់អធ្រាត្រជាមួយគ្នា ដោយបានទាំងឱបថើបគ្នា ស្ទើរតែប្ដីប្រពន្ធទើបតែរៀបមង្គលការខ្លះសុំខ្មាស់នោះផង។

អ្នកទាំងពីរមិនត្រឹមតែផ្អែមល្ហែមចំពោះគ្នា ជាលក្ខណ:ឯកជនប៉ុណ្ណោះទេ គឺថែមទាំងបានបង្ហោះបង្អួតភ្នែកមហាជន ធ្វើឲ្យម្នាក់ៗច្រណែននោះផង។

លោក លី វាហេទ និង អ្នកនាង សុខ សោម៉ាវត្តី ធ្វើឲ្យគេមើលឃើញពីភាពរឹងមាំនៃចំណងស្នេហ៍ ខណ:ដែលចំណងស្នេហ៍របស់អ្នកទាំងពីរ គឺជារឿងពិតប្រាកដ មិនមែនជាការសម្ដែង ដូចទំនាក់ទំនងគូស្នេហ៍សិល្ប:មួយចំនួន ដែលបំភ័ន្តភ្នែកមហាជន។ អ្នកនាង សុខ សោម៉ាវត្តី និង ភាគីខាងប្រុស តែងតែអះអាងថា អ្នកទាំងពីរនឹងស្រឡាញ់គ្នាដល់ចាស់កោងខ្នង ប៉ុន្តែនៅមិនទាន់មានការកំណត់ពីគម្រោងរៀបការក្នុងពេលឆាប់ៗឡើយ បើទោះជាអ្នកទាំងពីរកាន់តែលើសពីប្ដីប្រពន្ធ។ ជាក់ស្ដែង ពេញមួយយប់ថ្ងៃ១៤ កុម្ភ: បានបង្ហាញយ៉ាងច្បាស់ថា អ្នកទាំងពីរគឺជាគូរស្នេហ៍ ដ៏ស្អិតរមួត មិនចាញ់គូស្នេហ៍ក្រមុំកំលោះ ដោយលោក លី វាហេទ បានទាំងអង្គុយLive យ៉ាងផ្អែមល្ហែមជាមួយអ្នកនាង សុខ សោម៉ាវត្តី ដល់ពាក់កណ្ដាលអាធ្រាតុនៅយប់ថ្ងៃ១៤ កុម្ភ: ដែលបញ្ជាក់ថាអ្នកទាំងពីរចំណាយពេលជាមួយគ្នា បង្ហាញពីការស្រឡាញ់ បែកគ្នាមិនបាននោះផង។

Loading...