ព័ត៌មានសិល្បៈ និងកម្សាន្ត

ឌួង ហ្សូរីដា បែកធ្លាយដំណឹងធ្វើម៉ែយ៉ែម ទាំងអ្នកគាំទ្រមិនជឿត្រចៀក

ក្រោយពីមានការប្រកាសថាហ្វេសប៊ុក និងផេកផ្លូវការរបស់លោកហ៊ុន ម៉ានី ត្រូវបានគេលួចចូល វីដេអូ និងសំឡេងឆាតឆ្លងឆ្លើយជាការសម្ងាត់មួយចំនួន ត្រូវបានគេទម្លាយគួរឲ្យភ្ញាក់ផ្អើល ដោយក្នុងនោះតារាស្រីល្បីឈ្មោះ កញ្ញា ឌួង ហ្សូរីដា ក៏ត្រូវស្ថិតក្នុងបញ្ជីសម្ងាត់នៃគណនេយ្យដែលត្រូវបានគេលួចយករបស់លោកហ៊ុន ម៉ានី នោះផង ដោយសារតែតាមរយ:ការឆាតឆ្លងឆ្លើយ គឺបានបញ្ជាក់ថា តារាស្រី២នាក់ដែលលោកពាក់ព័ន្ធ ជាការដឹកញីប្រស៊ីឈ្មោះរបស់កញ្ញា ឌួង ហ្សូរីដា។ យ៉ាងណាមិញ គេមិនទាន់បានឃើញពីប្រតិកម្មរបស់នាងនៅឡើយទេ ក្នុងពេលដែលសារបែកធ្លាយជុំវិញរឿងរ៉ាវ ដែលគួរឲ្យចាប់អារម្មណ៍នេះ បានធ្វើឲ្យពិធីការិនីរូបនេះ រងការអាម៉ាស់យ៉ាងខ្លាំងនៅក្នុងសង្គមសិល្ប:។

ដំណឹងដែលបានបើកកកាយយ៉ាងរសើប ក្រោយពីគណនេយ្យផ្លូវការ និងផេកផ្លូវការរបស់លោក ហ៊ុន ម៉ានី ត្រូវបានគេលួចយកប្រើនេះ ត្រូវបានទទួលស្គាល់ថាលោក ហ៊ុន ម៉ានី ពិតជាមានការហែកយកប្រាកដមែន ទើបធ្វើឲ្យសំឡេងឆ្លងឆ្លើយរវាងលោក និងកញ្ញា ឌួង ហ្សូឌីដា និងវីដេអូឃ្លីបដែលបានបែកធ្លាយពាក់ព័ន្ធជាមួយនឹងតារាសិល្ប: បានក្លាយជាប្រធានបទដែលពិបាកឲ្យគេមិនជឿ។ តារាសិល្ប:ភាគច្រើនបានត្រឹមតែសោកស្ដាយ ដែលកេរ្តិ៍ឈ្មោះរបស់នាងដែលទទួលបានគោរពយ៉ាងក្រាស់ក្រែលនៅក្នុងសិល្ប: ត្រូវបានបំផ្លាញតែមួយពព្រិចភ្នែក ព្រោះតែមានការបែកធ្លាយ ដោយសារតែអាក់ខោនរបស់មន្ត្រីជាន់ខ្ពស់មួយរូប ត្រូវគេលួចយកបានប៉ុណ្ណោះ។

តាមរយ:ការបែកធ្លាយនោះ ក៏បានបញ្ជាក់ថា នាងជាគូកំណាន់របស់លោក គង់ វិបុល ដែលជាមន្ត្រីជាន់ខ្ពស់មួយរូប នៅក្នុងក្រសួងមួយផងដែរ ខណ:ដែលគេក៏មិនទាន់ជឿជាក់ទាំងស្រុង ដោយសារតែនាងមិនធ្លាប់មានរឿងអាស្រូវបែបនោះ ឬមានក្លិនមិនល្អណាមួយ គួរឲ្យគេគិតថា អ្វីដែលបានលេចឡើង គឺជារឿងពាក់ព័ន្ធនឹងនាង។ ម្នាក់ៗបានត្រឹមតែសួរគ្នាថាតើជារឿងពិតឬទេ និងថាមិនគួរឲ្យជឿចំពោះរឿងរ៉ាវ ដែលបានកើតឡើងចំពោះឌួង ហ្សូរីដា ដែលជាពិធីការិនីល្បីឈ្មោះមួយរូប។

អ្នកគាំទ្ររបស់នាងជាច្រើន បានកំពុងរង់ចាំការបកស្រាយរបស់នាង ក្នុងពេលដែលគេក៏ជឿជាក់ថា អ្វីដែលបានបែកធ្លាយ អាចជារឿងមិនពិត និងជារឿងភាន់ច្រទ្បំ ព្រោះតែចង់ចោទប្រកាន់ចំពោះនាង ណាមួយ ឌួង ហ្សូរីដា បានបង្ហាញភាពស្ងប់ស្ងាត់ ក្រោយដំណឹងថា នាងគឺជាម៉ែយ៉ែមត្រូវបានទម្លាយ ក្នុងពេលដែលអ្នកសិល្ប: និងអ្នកគាំទ្រភាគច្រើន ចង់ស្ដាប់ការបំភ្លឺរបស់នាង ដើម្បីឲ្យច្បាស់១០០ភាគរយថា អ្វីដែលបានលេចឡើងគឺមិនមែនជាការពិត៕

មតិយោបល់