ព័ត៌មានសិល្បៈ និងកម្សាន្ត

នី រតនា ហង្សមាស ប្រើខ្សែកាបមកចងអ៉ីចឹង បានខ្លាំងដល់ម្លឹង

ក្នុងរយ:ពេលចុងក្រោយ គ្មានអ្នកណាមិនទទួលស្គាល់នោះទេ ថាតារាចម្រៀងវ័យក្មេង លោក នី រតនា បានក្លាយជាតារាចម្រៀងលេចធ្លោរប្រចាំហង្សមាស។ អ្វីដែលគេកាត់តែភ្ញាក់ផ្អើលទៀតនោះ គឺបន្ទាប់ពីមានការទម្លាយថា ហង្សមាសបានប្រើសុទ្ធតែខ្សែកាបយកមកចងជើងលោកតែម្ដង ទើបធ្វើឲ្យឡើងកូដដល់ម្លឹង។

លោក នី រតនា និយាយថា នៅក្នុងផលិតកម្មហង្សមាស លោកត្រូវបានហង្សមាសកំណត់ឲ្យកុងត្រារហូតដល់១០ឆ្នាំ ខណ:ដែលក្នុងពេលនេះ លោកដំណើរច្រៀងរាំក្នុងផលិតកម្មធំមួយនេះ បានចំនួន៣ឆ្នាំហើយ។ ក្នុងនោះ លោកក៏បានបង្ហើបថា ហង្សមាសផ្ដល់ឱកាសសម្ដែងរឿងធ្វើជាតួឯកបានមួយរឿង និងធ្វើឲ្យលោកកក់ក្ដៅក្នុងអាជីពចម្រៀង ព្រោះតែបានផលិតនូវបទល្អៗជាប្រចាំឲ្យលោកនោះផង។ ការទម្លាយរបស់លោកបានធ្វើឲ្យម្នាក់ៗស្រឡាំងកាំង ជាពិសេសគឺចំនួន១០ឆ្នាំ ខណ:ដែលហង្សមាស កម្រយល់ព្រមទទួលយកតារាចម្រៀងពន្លកថ្មីណាម្នាក់តហូតដល់មួយទសវត្សរ៍បែនឹងឡើយ។

តារាភាគច្រើនហង្សមាសផ្ដល់កុងត្រាឲ្យត្រឹមតែ២ឆ្នាំ ៣ឆ្នាំ ឬ ៥ឆ្នាំប៉ុណ្ណោះ ជាក់ស្ដែងដូចជា ម្ចាស់ពានលេខ១មិនអន់ជាងគ្នាលោក ប៊ុត សីហា ផ្ដល់កុងត្រាឲ្យតែរយ:ពេលតិចឆ្នាំប៉ុណ្ណោះ ដោយក្នុងពេលនេះ លោកប៊ុត សីហា ត្រូវហង្សមាសព្រលែងចោល ធ្វើឲ្យលោកធ្លាក់កូដយ៉ាងខ្លាំង។ ក្នុងនោះម្ចាស់ពានមកមវិធីប្រឡងចម្រៀងលំដាប់ពិភពលោករបស់ហង្សមាសផ្សេងទៀត ក៍កម្រមានអ្នកត្រូវបានហង្សមាស កុងត្រាដល់រយ:ពេល១០ឆ្នាំបែបនេះផងដែរ ជាពិសេសសម្រាប់តារា ដែលហង្សមាសប្រាកដថា មិនអានចនឹងមានប្រជាប្រិយភាពក្នុងពិភពចម្រៀង បានយូរឆ្នាំ។ កុងត្រា១០ឆ្នាំរបស់នី រតនា នៅហង្សមាស ត្រូវគេបានគេយល់ថាជាកុងត្រាដែលហង្សមាសយកខ្សែកាបយ៉ាងមុឺងមកចងតែម្ដង ដែលមិនភ័យឲ្យ នី រតន: ព្រួយពីរឿងពិបាករកទ្រនំថ្មីដូចប៑ុត សីហា ហើយក៏បង្ហាញថាលោកគឺជាតារាមួយរូប ដែលហង្សមាសសម្លឹងឃើញពីការគាំទ្រដ៏ខ្លាំងក្រោយពេលលោកបានក្លាយជាម្ចាស់ពានផងដែរ។ លោកក៍ត្រូវហង្សមាស ដាក់ឲ្យសម្ដែងតួឯកបានមួយរឿង និងបានផលិតបទល្អៗឲ្យលោក ដើម្បីលោកងាយស្រួលស្ទុះឡើងទីផ្សារក្នុងការប្រកួតប្រជែង។ លោកក៍ត្រូវហង្សមាស ដាក់ឲ្យចេញមុខក្នុង កម្មវិធីផ្សេង ដែលកាន់តែធ្វើឲ្យលោកលេចមុខខ្លាំងកក្លា នៅក្នុងពិភពចម្រៀង។ លោកថា ខ្លួនកក់ក្ដៅនឹងកុងត្រា១០ឆ្នាំនៅមាស ហើយផ្អែកក្នុងកុងត្រាហង្សមាស ក៍យល់ព្រមឲ្យចេញមុខក្នុងកម្មវិធំ និងធ្វើឲ្យឈានឡើងកេរ្តិ៍ឈ្មោះនាពេលចុងក្រោយ។

យ៉ាងណាមិញ លោកក៏ត្រូវឃើញប្រឹងប្រែងពង្រឹងសមត្ថភាពខ្លាំក្លារនោះ ដើម្បីឲ្យហង្សមាសកាន់តែសប្បាយចិត្តជួយពង្រីកផ្សារឲ្យ។

ក្នុងការបកស្រាយបទញាក់ លោកក៏មានក្រុមរាំយ៉ាងរស់រវើកឡើងឆាក ដោយមិនមែនសម្អាងថាហង្សមាស យកខ្សែកាបមកចង ហើយក៏មិនខ្វល់ទប់ខ្លួនឲ្យរឹងជំហរនោះឡើយ។

មតិយោបល់