Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ស៊ុន ណារីម៉ូន...

ស៊ុន ណារីម៉ូនីកា អស់ពីកូនសង្គ្រោះបន្ទាន់ យាយបង្កើតក្អួតធ្លាក់ឈាម

មួយរយ:ចុងក្រោយ មានការកត់សម្គាល់ថា តារាកំប្លែង និង ជាតារាចម្រៀង អ្នកនាង ស៊ុន ណារីម៉ូនីកា ជួបរឿងមហាទុក្ខកាន់តែខ្លាំងនៅក្នុងជីវិត។ អស់ពីកូនប្រុសច្បង មានជំងឺទឹកនោមផ្អែម ដំបៅសួតដល់ថ្នាក់សង្គ្រោះបន្ទាន់ រហូតអស់ផ្ទះអស់ឡាន ពេលនេះមានការបញ្ជាក់ថា យាយបង្កើតរបស់អ្នកនាង ក្អួតធ្លាក់ឈាម និងសន្លប់លែងដឹងខ្លួនទៀតហើយ។

អ្នកនាង ស៊ុន ណារីម៉ូនីកា រៀបរាប់ទាំងទឹកភ្នែក កាលពីយប់ថ្ងៃទី២៣ កុម្ភ: ថា អ្នកនាងពិតជាស៊យជាន់ស៊យ មិនអស់មិនហើយមែន បន្ទាប់ពីកូនប្រុសឈឺធ្ងន់មិនទាំងមានលទ្ធភាពបន្តការព្តយាបាលផង ស្រាប់តែយាយបង្កើងរបស់អ្នកនាង មានជំងឺឈឺធ្ងន់ស្ថិតក្នុងស្ថានភាពប្រឈមនឹងគ្រោះថ្នាក់ទៀត។ អ្នកនាងថា យាយបង្កើតរបស់អ្នកនាង ស្ថិក្នុងក្រោមបន្ទុកអ្នកនាងមានជំងឺលើសឈាមជាច្រើនឆ្នាំមកហើយ ហើយដោយសារតែយាយរបស់អ្នកនាង រអិលជើងធ្លាក់ពីលើផ្ទះកាលពីប៉ុន្មានថ្ងៃមុន ទើបបណ្ដាលឲ្យលោកយាយរបស់អ្នកកំរើកមួយចំហៀងខ្លួនមិនបាន ហើយមានសភាពសន្លប់ស្ដូកស្ដឹងប៉ុន្មាន។ អ្នកនាងសារភាពដោយត្រង់ថា អត់មានលទ្ធភាពបញ្ជូនលោកយាយទៅកាន់មន្ទីរពេទ្យទេ ដោយសារតែកូនប្រុសរបស់អ្នកនាង ក៏មានជំងឺធ្ងន់រកតែលុយឲ្យសម្រាកព្យាបាលមិនបានផង។ អ្នកនាងបានសម្រេចទុកលោកយាយព្យាបាលនៅផ្ទះ ដោយគ្រាន់តែហៅពេទ្យឲ្យមកជួយចាក់ថ្នាំនៅផ្ទះប៉ុណ្ណោះ ទើបលោកយាយរបស់អ្នកនាង ឈានដល់ក្អួតចេញឈាមកាលពីល្ងាចថ្ងៃទី២៣ កុម្ភ: ហើយក្រោយពីក្អួតចេញឈាមក៏សន្លប់ស្ដូកស្ដឹងទៅវិញ សូម្បីតែពេទ្យក៏លែងចង់មើល។

អ្នកនាងនិយាយថា”ម៉ាក់យាយបងធ្ងន់ច្រើនថ្ងៃហើយអូន គឺគាត់សន្លប់តាំងពីកំរើកដៃជើងអត់បាន ហើយបងនិយាយត្រង់អត់មានលុយយកគាត់ទៅពេទ្យទេ ទើបគាត់ដល់ថ្នាក់ក្អួតចេញឈាមប៉ុន្មានម៉ោងមុនហ្នឹង”។ អ្នកនាងថាស្ថានភាពរបស់លោកយាយបានធ្លាក់សភាពធ្ងន់ ក្រោយពីកូនប្រុសរបស់អ្នកនាង ទើបតែសុំពេទ្យចេញមកផ្ទះបាន៣ថ្ងៃ ខណ:ដែលកូនប្រុសគឺនៅតែធ្ងន់ ប៉ុន្តែសុំពេទ្យមកផ្ទះ ព្រោះតែអត់លទ្ធភាពបន្តការសម្រាកនៅពេទ្យ។ អ្នកនាងនៅតែប្រកាន់មិនចង់ឲ្យផ្សាយពីស្ថានភាពធ្លាក់ខ្លួនរបស់អ្នកនាងនោះទេ ដោយអះអាងថា លោកយាយអ្នកនាងធ្ងន់ហើយ និងមិនចង់ឲ្យមសនការមាក់ងាយថា អ្នកនាងបង្ហាញពីការលំបាករឿងលោកយាយនៅកហរោមបន្ទុកមួយទៀត ព្រោះតែចង់បានជំនួយ។ អ្នកនាងថា ខ្លួនពិតជាទ័ល ប៉ុន្តែមកពីអ្នកនាង ពិបាកទទួលយកនូវការរិះគន់ ទើបអ្នកនាងសុខចិត្តរែកពន់ទុក្ខវេទនា ជុំវិញកូនឈឺ លោកយាយកហរោមបន្ទុកឈឺ និងរឿងម្ដាយបង្កើតឈឺ មកទល់ពេលនេះ៕

Loading...