Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត Original Song...

Original Song«ធ្វើការបន្លំ» ចេន សាយចៃ រំពឹងច្បាមទីផ្សារ!

ខណ:ដែលផលិតកម្មថោន ត្រូវបានគេចាប់អារម្មណ៍ជុំវិញដំណើរចាកចេញរបស់ មាស សុខសោភា ទៅកាន់ផលិតកម្មហង្សមាស ក្រោយចប់ចូលឆ្នាំនោះ តារាចម្រៀងដែលសរសើរពីថោនមិនដាច់ពីមាត់ អ្នកនាង ចេន សាយចៃ ត្រូវផលិតកម្មមួយនេះសម្រុកចេញបទបំបុកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរគួរឲ្យកត់សម្គាល់តែម្ដង។ យ៉ាងណាមិញ ក្នុងចំណោមបទចម្រៀងដែលគេបានឃើញ បទ«ធ្វើការបន្លំ»ដែលទើបចេញបង្ហោះ ទទួលបានការចាប់អារម្មណ៍លោតខ្លាំងតែម្ដង ដោយសារតែបទចម្រៀងនេះ ក្រៅតែពីជា Original Song ក៏មានអត្ថន័យត្រូវរឿងក្នុងសង្គមភាគច្រើនបុកត្រូវបេះដូងមហាជន ហើយជាបទចម្រៀងនេះក៏មានសាច់ភ្លេង និងអត្ថន័យប្លែកត្រចៀក។

បទចម្រៀងដែលមានចំណងជើងថា«ធ្វើការបន្លំ»នេះ ទើបតែបានបង្ហោះឡើងជាសាធារណ:ប៉ុណ្ណោះ ប៉ុន្តែត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍នឹងសាច់ភ្លេង ក៏ដូចជាអត្ថន័យក្នុងបទចម្រៀងតាំងពីបានបង្ហោះភ្លាមៗតែម្ដង ដោយអ្នកគាំទ្រហាក់បានរំពឹងថា នឹងច្បាមការគាំទ្របានច្រើន សម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនោះផង។ អ្នកនាង ចេន សាតយចៃ ក៏បង្ហាញពីក្ដីសង្ឃឹមទុកដូចគ្នាផងដែរ ក្នុងពេលដែលអ្នកនាងបង្ហើបថា ក្នុងចំណោមបទដែលអ្នកនាងបានថតសម្រាប់វាយលុកទីផ្សារក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ គឺបទនេះអ្នកនាងត្រូវចិត្តជាងគេ។ អ្នកនាងបញ្ជាក់ថា ក្រៅពីបទចម្រៀងនេះ Original Song សម្រាប់វាយលុកទីផ្សារក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ គឺមានបទចម្រៀងច្រើនទៀត តែអ្នកនាងប្រកាដថាបទ«ធ្វើការបន្លំ» គឺជាបទដែលអ្នកនាង មើលឃើញពីការចាប់អារម្មណ៍តាំងតែពីជំហានចាប់ផ្ដើម។

ជាក់ស្ដែងអ្នកគាំទ្រច្រើន បានសរសើរពីបទនេះ ថាមានអត្ថន័យចាក់ដោត និងមានសាច់ភ្លេង ត្រូវនឹងបរិយាសសម្រាប់រាំកម្សាន្តមិនធម្មតា។ អ្នកនាងប្រកាសចេញប្រូម៉ូដបទនេះ នៅក្នុងកម្មវិធីផ្សេងៗ ជាពិសេសលើកញ្ចក់ទូរទស្សន៍ក្នុងពេលឆាប់ៗ ខណ:ដែលការចេញថតMV ក៍នឹងធ្វើឲ្យឈុតឆាកសប្បាយៗ តម្រូវឲ្យត្រូវនឹងអ្នកចូលចិត្តរាំកម្សាន្ត។

ចង់ដឹងថា Original Song មួយបទនេះ ពីរោះប្លែកត្រចៀកប៉ុណ្ណា តោះស្ដាប់កម្សាន្ត៖

Loading...