Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត មិនធម្មតា ពៅ ...

មិនធម្មតា ពៅ លីដា បានកាដូ៥៧០ ជាង២៣មុឺនដុល្លារ!

ពិតជាមិនធម្មតានោះទេ ដែលតារាសម្ដែង កញ្ញា ពៅ លីដា ទទួលបានកាដូរថយន្ត៥៧០ ពណ៌ស យ៉ាងថ្មីសន្លាងស៊េរីឆ្នាំ២០១៨ ដែលត្រូវគេដឹងថា មានតម្លៃប្រមាណជា ២៣៨,០០០ដុល្លារ ដែលរថយន្តប្រភេទនេះ មិនមនុស្សល្បីៗមិនច្រើនទេ មានលទ្ធភាពធ្វើជាកម្មសិទ្ធិ។

នាងថានេះជាកាដូដែលឳពុករបស់នាង ដែលជាមន្ត្រីផ្កាយ២កាដូឲ្យ ក្នុងពេលដែលលុយក្នុងការរួមចំណែកទិញរថយន្តនេះ ក៏បានពីម្ដាយរបស់នាងមួយចំណែក និងបានពីលក់រថយន្តចាស់មួយផ្នែក។

ពៅ លីដា បានបង្ហោះឲ្យឃើញពីវត្តមានរថយន្តថ្មី ដោយនាងក៏បានទទួលស្គាល់ថាតម្លៃរថយន្តនេះ គឺជាង២០មុឺនដុល្លារ។
នាងថានេះជារថយន្តក្នុងក្ដីស្រម៉ៃរបស់ខ្លួន ហើយបើគ្មានការជ្រោមជ្រែងពីឳពុកជាមន្ត្រីផ្កាយ២ ដែលគេស្គាល់ថាជាមន្ត្រីយោធាជាន់ខ្ពស់នៅខេត្តភាគខាងលិចកម្ពុជា និងម្ដាយរបស់នាងទេ ក៏រថយន្តមួយគ្រឿងនេះ មិនមានវាសនាបានប្រើនោះដែរ។

ពៅ លីដា កំពុងធ្វើឲ្យម្នាក់ៗ កោតសរសើរពីជោគវាសនារបស់នាង ក្នុងពេលដែលនាង នឹងក្លាយជាសិល្បការិនី តែមួយរូបគត់ ដែលមានរថយន្ត ៥៧០ ឆ្នាំ២០១៨ តម្លៃជាង២៣មុឺនដុល្លារ ប្រើប្រាស់ដោយកិត្តិយសមុនគេ ខណ:ដែលនាងនៅមិនទាន់មានការលេចឮថាបានទទួលជំនួយពីអ្នកស្រឡាញ់ណាម្នាក់ ក្រៅពីមានឳពុកជាមន្ត្រីផ្កាយ២ នៅពីក្រោយនៅឡើយ។
នាងថានេះមិនមែនជាជំនូនលើកទី១ របស់ឳពុកនោះទេ ដោយសារតែពេលកន្លងមក នាងក៏ត្រូវបានឳពុកទិញវីឡាឲ្យមួយកន្លែង តម្លៃសែនដុល្លារផងដែរ៕

Loading...