ព័ត៌មានសិល្បៈ និងកម្សាន្ត

ចង់ដឹងទេថា សុខ សោម៉ាវត្តី និយាយអ្វីខ្លះ ក្នុងពេលបង្ហាញខ្លួន ថ្ងៃសម្ពោធរឿង«ក្រមុំចាស់ ប៉ះក្មេងស្ទាវ»

កាលពីថ្ងៃទី២៧ កុម្ភ: ផលិតកម្មមហាហង្សបានធ្វើពិធីសម្ពោធរឿង«ក្រមុំចាស់ ប៉ះក្មេងស្ទាវ»យ៉ាងអធឹកអធ័មនៅរោងកុនផ្សារទំនើបសុវណ្ណា ដោយមានតារាសិល្ប:យ៉ាងច្រើនកុះករចូលរួម។ នៅក្នុងពិធីនោះតារាសម្ដែងអ្នកនាង សុខ សោម៉ាវត្តី បានបង្ហាញវត្តមានចូលរួម និងបានលើកឡើងនូវចំណុចជាច្រើន ដែលបូករួមទាំងចំណុចល្អ និងអាក្រក់នៅក្នុងវិស័យភាពយន្ត ខណ:ដែលចំណងស្នេហ៍ដែលបានសាងឡើងជាមួយប្រុសក្មេង ជាកីឡាករបាល់ទាត់ ក៏ត្រូវបានបញ្ចូលនៅក្នុងកិច្ចសម្ភាសន៍នេះ។

អ្នកនាង សុខ សោម៉ាវត្តី បានអះអាងថាភាពយន្តមួយទទួលបានជោគជ័យ ឬមិនជោគជ័យ មិនមែនដោយសារតែតួសម្ដែងមួយមុខនោះទេ គឺពាក់ព័ន្ធច្រើនយ៉ាងជាមួយនឹងសាច់រឿង ការដឹកនាំសម្ដែង និងគុណភាពផលិតតែម្ដង ដោយរូបនាងជាតួសម្ដែងគឺចាំតែសម្ដែងតាមការកំណត់របស់ផលិតករប៉ុណ្ណោះ។ អ៉ីចឹងហើយទើបនាងមិនយល់ថា ភាពយន្តដែលនាងសម្ដែងហើយទើបសម្ពោធដាក់បញ្ចាំងមុន ក្នុងរឿង «BIG និងខ្មោចយក្សធំ» មិនសូវទទួលបានជោគជ័យ គឺមិនអាចមានន័យថានឹងធ្វើឲ្យភាពយន្តរឿង «ក្រមុំចាស់ ប៉ះក្មេងស្ទាវ» ដែលគ្រោងនឹងដាក់បញ្ចាំងលក់សំបុត្រនៅថ្ងៃទី១ មីនា ខាងមុខក៏មិនទទួលបានជោគជ័យដែរ។ នាងសម្ដែងអារម្មណ៍ខកចិត្ត ដែលភាពយន្តរឿង«BIG និងខ្មោចយក្សធំ» មិនទទួលបានផ្លែផ្កាដូចការគ្រោងទុក ប៉ុន្តែនាងយល់ថាសម្រាប់ភាពយន្ត«ក្រមុំចាស់ ប៉ះក្មេងស្ទាវ» ដែលនាងបានសម្ដែង និងទើបប្រកាសបើកសម្ពោធនៅពេលនេះ នឹងមិនទទួលវាសនាដូចគ្នានោះទេ ដោយសារតែផលិតកម្មមហាហង្សមានការទទួលស្គាល់ពីគុណភាពរួចទៅហើយ ហើយសាច់រឿងដែលនាងបានសម្ដែងក៏មើលទៅមានភាពទាក់ទាញខ្លាំង។ នាងបានបង្ហើបច្រើនជុំវិញរឿងរ៉ាវស្នេហាឯកជន និងមូលហេតុដែលនាំឲ្យនាងផ្អាកទទួលការសម្ដែងតាំងពីចុងឆ្នាំ២០១៧មក។ នាងថាភាពយន្តរបស់ផលិតកម្មមហាហង្សមួយនេះ ជាភាពយន្តក្រោយគេដែលនាងបានសម្ដែង ប៉ុន្តែមិនមានន័យថានឹងឈប់សម្ដែងឲ្យនោះទេដោយនាងនឹងរកពេលដកឃ្លាពីការរៀបចំមុខជំនួញដែលនឹងត្រៀមបើកនៅខែ៨ ហើយសម្ដែងនៅពេលបន្ទាប់។

ដោយឡែក លោក អ៉ិន សុភិន បានអះអាងថា ថ្វីដ្បិតថាភាពយន្តមួយរបស់អ្នកនាងសុខ សោម៉ាវត្តី ថ្មីៗទើបតែផ្ទុះដំណឹងរឿងមិនសូវមានអ្នកគាំទ្រ ប៉ុន្តែលោកជឿជាក់ខ្លាំងជាងតារាស្រីរូបនេះទៅទៀតថាភាពយន្តរបស់លោកដែលសម្ដែងដោយនាងដូចគ្នា នឹងទទួលជោគជ័យលើសលប់ចាប់ពីថ្ងៃលក់សំបុត្រនៅថ្ងៃទី១ មីនា តទៅ។ សម្អាងលើតារាសម្ដែងសុទ្ធតែមានប្រជាប្រិយភាពនៅក្នុងសិល្ប: លោកថាភាពយន្តរឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ» ដែលចំណាយទុនអស់ជិត៥ម៉ឺនដុល្លារនឹងទទួលផ្លែផ្កា ដោយលោករំពឹងថានឹងទទួលបានចំណូលខ្ពស់មិនខុសពីរឿង«អ្នកនាងម្ចាស់ឡឺកឺ»នោះផង។

//youtu.be/k1Zjkr3ZElA

មតិយោបល់