Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត តួស្រី«កំណត់ហ...

តួស្រី«កំណត់ហេតុនាងនាថ»ថ្ងូររឿងគូស្នេហ៍បិទផ្លូវ!

ចាប់តាំងពីបានទទួលជោគជ័យក្នុងរឿង«កំណត់ហេតុនាងនាថ» តារាសម្ដែងកូនកាត់ខ្មែរអ៉ីស្លាម ដែលត្រូវគេស្គាល់ថាជាពិធីការិនីផង កញ្ញា ណាតាហ្សា តួឯកក្នុងរឿង «កំណត់ហេតុនាងនាថ»ត្រូវគេកត់សម្គាល់ថាស្ងប់ស្ងាត់ជាងមុន ដោយនាងបានសារភាពថានោះមិនមែនដោយសារតែនាងមិនមានទីផ្សារនោះទេ គឺដោយសារតែគូស្នេហ៍របស់នាងបិទផ្លូវតែប៉ុណ្ណោះ។ នាងអះអាងថាគូស្នេហ៍របស់នាងដែលជាកីឡាករសញ្ជាតិអាហ្រ្វិចខាងត្បូងជម្រើសជាតិកម្ពុជា លោក ប៊ូ សេន មិនបើកទូលាយឲ្យនាងចូលប្រឡូកសិល្ប:នោះទេ ទើបនាងមិនចង់ឈ្នះចាញ់ហើយសម្រេចចិត្តធ្វើតាម។

ណាតាហ្សា និយាយថាក្រោយពីបានសម្ដែងក្នុងរឿង «កំណត់ហេតុនាងនាថ» ទីផ្សារការងាររបស់នាងត្រូវបានគេអញ្ជើញឲ្យចេញមុខជាច្រើនមិនថាការសម្ដែង និង ពិធីការិនីតែម្ដង នៅក្នុងកម្មវិធីផ្សេងៗ។ នាងថាខ្លួនបានទទួលសម្ដែងក្នុងរឿង«ណូលីណូឡា»របស់ផលិតកម្មមហាហង្សបានទាំងលំបាក ដោយសារតែមិនចង់ឈ្លោះជាមួយគូស្នេហ៍ ទើបនាងទ្រាំទទួលសម្ដែងតែក្នុងរឿងមួយនេះ ហើយមិនហ៊ានទទួលការងារសិល្ប:ជំទាស់នឹងគូស្នេហ៍។

នាងថាលោកប៊ូសេន ចង់ឲ្យនាងប្រឡូកតែការងារជំនួញលក់ផលិតផលថែរក្សាសម្រស់របស់នាងតែមួយមុខប៉ុណ្ណោះ ដោយមិនចង់ឲ្យនាងចេញមុខក្នុងអាជីពសិល្ប:ខ្លាំងក្លាពេកនោះទេ និយាយរួមគឺតាំងពីនាងចាប់ផ្ដើមឡើងកូដជាមុន។ យ៉ាងណាមិញ ក្រោយពីបានស្ងប់ស្ងាត់ការងារសិល្ប:មួយរយ:ធំ នាងបានជជែកពិភាក្សាជាមួយគូស្នេហ៍វិញហើយ ដោយនាងដាក់សំណើរសុំបែកបើនៅតែចង់ឲ្យនាងបាត់មុខនោះផង ទើបគូស្នេហ៍របស់នាងចាប់ផ្ដើមបើកច្រកឡើងវិញ ក្នុងពេលដែលនាងក៏ប្រកាសជំហរថាត្រូវតែបញ្ចេញមុខមាត់ឡើងវិញ ទាន់មានឱកាសកន្ត្រាក់បានទីផ្សារ។

នាងនិយាយថា«ឥឡូវលែងខ្វល់ហើយ បើគាត់គិតមិចគិតទៅ ខ្ញុំត្រូវតែទទួលសម្ដែង និងធ្វើMC ឡើងវិញ»។
នាងថាខ្លួនចាប់ផ្ដើមទទួលការងារជាថ្មីវិញហើយ ដោយសារតែប្រកាសទទួលយកការសម្ដែង និងពិធីការិនីកម្មវិធីឲ្យខ្លាំង ដោយលែងខ្វល់ថាគូស្នេហ៍អន់ចិត្ត ឬមិនអន់ចិត្តទៀតហើយ។ នាងថាក្នុងពេលស្រឡាញ់គ្នា គូស្នេហ៍មិនបានដាក់សម្ពាធឲ្យនាងមិនធ្វើសិល្ប:នោះទេ ប៉ុន្តែក្រោយពេលទទួលបានជោគជ័យក្នុងរឿង«កំណត់ហេតុនាងនាថ»ស្រាប់តែលោកមានអារម្មណ៍រារែក ហើយទទូចឲ្យនាងបោះបង់សិល្ប: ដោយបានដាក់សំណើរមិនឲ្យនាងទទួលការងារណាមួយនោះទេ ទើបក្រៅពីថតក្នុងរឿង«ណូលីណូឡា» គឺនាងអត់បានទទួលការងារអ្វីទាំងអស់ ដើម្បីកុំឲ្យមានការអន់ចិត្តដាក់គ្នា។ នាងថាទំនាក់ទំនងស្នេហានៅមិនទាន់ជួបរឿងបញ្ហានោះទេ បន្ទាប់ពីនាងប្រកាសទទួលការងារសិល្ប: ហើយកាន់តែថាត្រូវតែចេញមុខឲ្យច្រើនជាងមុន ក្រោយសម្ងំឈឹង។ នាងថាបានចេញមុខជាថ្មីក្នុងកម្មវិធីសម្ពោធរឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ» បន្ទាប់ពីបានចេញមុខម្ដងកាលមុនក្នុងពិធីសម្ពោធរឿង«សរសរកន្លោង»ធ្វើជាពិធីការិនីកាលពីច្រើនខែមុន៕

Loading...