Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត វិបុលឡាឡា ពង្...

វិបុលឡាឡា ពង្រឹងមូលនិធិនៅកូរ៉េ មុនOriginal Song វាយលុកសិល្ប:

ក្រោយប្រកាសបង្កើតក្រុមសិល្ប:មួយធំ ដោយប្រើឈ្មោះថា ក្រុម«គ្រួសារតារាកម្ពុជាប្រចាំនៅក្នុងប្រទេសកូរ៉េ» ដែលមានគម្រោងបង្រួបបង្រួមតារាសិល្ប:ជាក្រុមពលករ លោក វិបុលឡាឡា កូនខ្មែរ ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងពលករ និងជាមេក្រុមចម្រៀង GOG ប្រចាំនៅទីនោះ ក៏បានរំលេចគម្រោងមូលនិធីកាន់តែធំ ជាប្រយោជន៍ស្វែងរកជំនួយសប្បុរសធម៌ឲ្យបានកាន់តែច្រើនជួយដល់ទុរគតជន ជាពិសេសគឺក្រុមពលករដែលមានបញ្ហាផងដែរ។

មកទល់ពេលនេះ គេឃើញលោកកាន់តែសកម្មភាពក្នងការគៀរគរជំនួយជួយដល់ពលករខ្មែរមួយរូបដែលមានគ្រោះថ្នាក់ក្នុងការងារ ស្របគ្នាដែលបទចម្រៀង Original Song របស់លោក កៀកដល់ថ្ងៃដាក់បង្ហោះវាយលុកទីផ្សារលើកដំបូង។

លោក វិបុលឡាឡា បានថ្លែងបញ្ជាក់ថា ដោយសារតែឃើញគំរូពីគ្រួសារតារាកម្ពុជា នៅក្នុងប្រទេសកម្ពុជា បានរួមចំណែកជួយដល់សង្គម និងជួយដល់តារាសិល្ប:ជាកូនក្រុមបានកាន់តែច្រើននោះ ទើបលោកសម្រេចចាប់ដៃជាមួយជាតារាសិល្ប:ក្រុមផ្សេង ដែលសុទ្ធតែជាក្រុមសិល្ប:ក្នុងរង្វង់ពលករដូចគ្នានៅក្នុងប្រទេសកូរ៉េ ដើម្បីរូមគ្នាធ្វើគម្រោងសប្បុរសធម៌ជាប្រយោជន៍ដល់សង្គមជួយគ្នា ក៏ដូចជាដើម្បីលើកស្ទួយដល់ក្រុមពលករទាំងនោះ មានឱកាសបានក្លាយជាតារាសិល្ប:មានការទទួលស្គាល់។

លោកប្រកាសរួមគ្នាបើកការប្រគំតន្ត្រីសប្បុរសធម៌ស្វែងរកថវិកាជួយដល់តារាសិល្ប:ខ្វះខាតក្នុងពេលខាងមុខ ដោយក្នុងគម្រោងនោះក៏នឹងជួយដល់សមាជិកជាកូនក្រុមនៅពេលមានទុក្ខ ដែលវេទិកាប្រគំតន្ត្រីសប្បុរសធម៌នេះ ក៏ដើម្បីជួយឲ្យពលករនៅក្នុងប្រទេសកូរ៉េ កាន់តែបានក្លាយខ្លួនជាតារាចម្រៀង ជាពិធីករ និងតន្ត្រីករអាជីព បានបង្ហាញសមត្ថភាព។
លទ្ធផលជាលើកដំបូងនេះ លោកប្រកាសរៀបចំមូលនិធិឲ្យបានល្អប្រសើរសិន ទើបឈានដល់ការបើកការប្រគំតន្ត្រីជាបន្តបន្ទាប់នៅក្នុងប្រទេសកូរ៉េ ដើម្បីអាចរួមចំណែកកាន់តែច្រើនជួយដល់អ្នកមានបញ្ហាកង្វះខាត។
ជាក់ស្ដែងនៅក្នុងប៉ុន្មានថ្ងៃនេះ លោកបានចេញមុខប្រមូលលុយយ៉ាងសកម្ម ដើម្បីជួយពលករខ្មែរមួយរូបដែលមានគ្រោះថ្នាក់នៅក្នុងប្រទេសកូរ៉េ ក្នុងបំណងចែករំលែកក្ដីស្រឡាញ់ក្នុងនាមជាក្រុមសិល្ប:ខ្មែរជួយខ្មែរ។ លោកថាមូលនិធីដែលបានបង្កើតនៅក្នុងជំហានដំបូង គឺការសហការយ៉ាងពេញទំហឹងពីក្រុមចម្រៀងល្បីឈ្មោះមួយផ្សេងទៀតប្រចាំនៅក្នុងរង្វង់ពលករនៅក្នុងប្រទេសកូរ៉េផងដែរ គឺក្រុម Khmer Record ដោយទាំងមេក្រុម និងសមាជិក សុទ្ធតែបានពាំនាំថវិកាជារួមចូលរួមក្នុងក្រុមរបស់លោក បន្ថែមពីលើការគៀរគរជំនួយបានពីសមាជិក និងក្រុមពលករខាងក្រៅក្រុម។

មូលនិធិដែលខ្លួនប្រមូលនោះ ការពិតគម្រោងយកទៅជួយតារាខ្មែរមួយរូបដែលមានធ្លាក់ខ្លួនឈឺនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែគាប់ជួនជាពលករខ្មែរនៅក្នុងប្រទេសកូរ៉េ ក៏មានគ្រោះថ្នាក់ស្របគ្នាទើបមានការបង្វែរទិសដៅ ជួយដល់បុរសម្នាក់នោះ ព្រោះតែនៅនឹងភ្នែកជំនួសវិញ។

ក្រោយបញ្ចប់ការប្រគល់ថវិកាជំនួយជួយដល់ពលករម្នាក់នោះ ក្រុមទាំងមូលនឹងបន្ត បើការប្រមូលប្រាក់តម្កល់ក្នុងមូលនិធិទៀត ដោយជាគម្រោងគឺសមាជិកដែលមានឈ្មោះថា«គ្រួសារតារាកម្ពុជាប្រចាំនៅក្នុងប្រទេសកូរ៉េ»នឹងបរិច្ចាគជាទៀងទាត់ប្រចាំខែផង ដរាបណាការប្រគំតន្ត្រីរ៉ៃអង្គាសថវិកាមិនទាន់ត្រូវបានលេចឡើង ដើម្បីឲ្យក្រុមមានថវិកាបម្រុងទុកចាត់ចែងជួយជាប្រយោជន៍ដល់តារាសិល្ប:ប្រចាំនៅកម្ពុជា ឬជួយដល់ទុរគតជននៅកម្ពុជា ក្នុងពេលបន្តបន្ទាប់។ អ៉ីចឹងហើយទើបលោកផ្អាកចេញបទចម្រៀង ដោយសារតែហេតុផលរវល់រឿងពង្រឹងមូលនិធិ ដែលបានចាប់ផ្ដើមនោះឯង។

លោកវិបុលឡាឡា បញ្ជាក់ថាលោកនឹងចេញបទចម្រៀងបំពេញតម្រូវការទីផ្សារក្នុងពេលដ៏ខ្លី ដោយការចេញបង្ហោះបទចម្រៀងក្នុងពេលបើកឆាកនោះ នឹងត្រូវចាប់ផ្ដើមទន្ទឹមនឹងគម្រោងមូលនិធិរបស់លោកក្នុងជំហានទី១ ត្រូវបានបញ្ចប់។ មកទល់ពេលនេះ លោកថាខ្លួនត្រូវចែកពេលបំពេញភារ:កិច្ចច្រើនឡើង ដោយក្រៅពីទទួលច្រៀងជាប្រចាំនៅថ្ងៃសម្រាក លោកក៏ត្រូវធ្វើការលើគម្រោងពង្រឹងក្រុមដែលបានបង្កើតឡើង និងត្រូវបង្កើនសកម្មភាពក្រុមចម្រៀង GOG ឲ្យកាន់តែខ្លាំងបន្ថែមទៀត បន្ថែមពីលើការងារត្រូវបញ្ចេញបទចម្រៀងវាយលុកសង្គមយូធូប។ លោករំពឹងថាទាំំងគម្រោងមូលនិធី ទាំងគម្រោងបង្កើតការប្រគំតន្ត្រីសប្បុរសធម៌រ៉ៃអង្គាសថវិកា និងការវាយលុកចម្រៀងនឹងទទួលបានការគាំទ្រ ដើម្បីឲ្យលោកកាន់តែមានកម្លាំងចិត្តធ្វើពង្រឹងកិច្ចការសិល្ប: និងសប្បុរសធម៌៕

Loading...