Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត មានអីប្លែកតើ ...

មានអីប្លែកតើ បទ«តោះរាំចាប់ចាប» សុគន្ធ ថេរ៉ាយុ

នៅរដូវបុណ្យចូលឆ្នាំខ្មែរនេះ តារាចម្រៀងវ័យក្មេង លោកសុគន្ធ ថេរ៉ាយុ មានបទចម្រៀងច្រើនបទ ដោយមានទាំងបទប្រភេទប្រពៃណី និងបទបែកស្លុយ ដើម្បីវាយលុកទីផ្សារ។ យ៉ាងណាមិញ គេកត់សម្គាល់ថាក្នុងចំណោមបទដែលលោកបានបញ្ចេញសម្រាប់ឆ្នាំនេះទាំងអស់ គឺបទ«តោះរាំចាប់ចាប»បានធ្វើឲ្យមានការចាប់អារម្មណ៍ជាងគេ ដោយសូម្បីតែក្បាច់រាំដែលលោក និងក្រុមបង្កើតឡើងក៏មើលទៅប្លែកភ្នែកផងដែរ។

បទចម្រៀងដែលត្រូវគេកត់សម្គាល់ថាមានភាពទាក់ទាញគួរឲ្យកត់សម្គាល់នេះ ត្រូវបានលោកសុគន្ធ ថេរ៉ាយុ ប្រកាសពីការរំពឹងខ្លាំងតែម្ដង បន្ទាប់ពីលោកចេញបទជាច្រើនមកហើយនៅលើទីផ្សារ ហើយក៏ទទួលបានការចាប់អារម្មណ៍មិនថាបទមនោសញ្ចេតនា បទប្រពៃណី និងបទបែកស្លុយ។ បទចម្រៀង«តោះរាំចាប់ចាប»របស់លោកត្រូវគេឃើញមានភាពទាក់ទាញតាំងពីមិនទាន់ចេញMV ខណ:ដែលបទចម្រៀងនេះ ក៏ជាបទនិពន្ធថ្មី ដែលមានមានអ្នកគាំទ្រលោកច្រើននាក់សរសើរថាប្លែកទាំងសាច់ភ្លេង និងទំនងក្នុងការរាំរែក បើធៀបនឹងបទបែកស្លុយផ្សេងៗ។

អ៊ីចឹងហើយ ទើបលោក សុគន្ធ ថេរ៉ាយុ បានប្រកាសពីការរំលេចក្បាច់រាំឲ្យប្លែក និងមើលទៅទាក់ទាញ ដើម្បីឲ្យកាន់តែបទមួយនេះ ពេញនិយមក្នុងឱកាសបុណ្យចូលឆ្នាំ។ មួយបទនេះ ក៏ត្រូវបានប្រកាសថាប្រឹងយ៉ាងអស់ពីសមត្ថភាពរបស់លោកផងដែរ ដើម្បីបំពេញបំណងយុវវ័យ ដែលចូលចិត្តរាំចង្វាក់ប្លែកៗ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរមកដល់។ លោកសុគន្ធ ថេរ៉ាយុ ចម្រៀងមួយបទនឹងរំពឹងថាទទួលបានការចាប់អារម្មណ៍ ដោយសារតែក្រោយចេញបង្ហោះគឺមានអ្នកស្ដាប់ និងរាំតាមលោកច្រើន បើធៀបនឹងបទផ្សេងៗដែលពេញនិយមដូចគ្នាចាប់តាំងពីដាក់បង្ហោះដូចគ្នា។

យ៉ាងណាមិញ លោកនៅរង់ចាំមើលសន្ទុះពីបទចម្រៀងនេះបន្ថែមទៀត ដើម្បីដឹងថាបទចម្រៀង«តោះរាំចាប់ចាប»របស់លោក វាយលុកការចាប់អារម្មណ៍បានកម្រិតណាក្នុងពេលខាងមុខ៕

Loading...