ព័ត៌មានសិល្បៈ និងកម្សាន្ត

MV «បែកមេជើង» ពេជ្រ សោភា ចេញមកលូយឡើងកប់

ខណ:ដែលតារាចម្រៀងជាច្រើន នៅតែប្រឹងប្រជែងគ្នាចេញបទបែកស្លុយ តារាចម្រៀងអ្នកនាងពេជ្រ សោភា ក៏បានបញ្ចេញបទចម្រៀង បែកស្លុយរបស់ខ្លួន ដើម្បីវាយលុកទីផ្សារក្នុងឱកាសបុណ្យចូលឆ្នាំនេះដែរ។ យ៉ាងណាមិញ ក្នុងចំណោមបទចម្រៀងរបស់អ្នកនាង ដែលត្រូវបានបង្ហោះឡើងលើផេករបស់ហង្សមាស គេកត់សម្គាល់ថា ទទួលបានការគាំទ្រជាងគេ ជាពិសសគឺសាច់ភ្លេង និងចង្វាក់រាំក៏រស់រវើក។

បទនេះ កំពុងវាយលុកការចាប់អារម្មណ៍ តែគេមិនដឹងថា នឹងលោតនាំមុខគេ ឬយ៉ាងណា ក្នុងឱកាសចូលឆ្នាំខាងមុខនោះទេ។
បទចម្រៀង ក្រោមចំណងជើងថា «បែកមេជើង»នេះ ក៏ត្រូវគេឃើញផលិតជា MV ដោយអប់រំកុំឲ្យយុវវ័យភ្លើងភ្លើន នឹងល្បែងលេងជះទឹក និងប៉ាតម្សៅ ដែលមិនមែនជាទំនៀមទំលាប់របស់ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំផងដែរ។ ក្នុងនោះក៏មានការបំផុសឲ្យយុវវ័យស្រឡាញ់ម៉ូដសក់ ហើយមិនពាក់មួក ក្នុងពេលជិះម៉ូតូឲ្យបានដឹងពីគ្រោះថ្នាក់ ហើយត្រូវធ្វើការកែតម្រូវ។

អ៊ីចឹងហើយទើប MV បទចម្រៀងនេះ ត្រូវគេឃើញមានការចាប់អារម្មណ៍ តាំងពីក្បាលបទចម្រៀង។ សម្រាប់ចង្វាក់ និងក្បាច់រាំទៀតសោត ពេជ្រ សោភា ក៏ច្នៃចេញបានល្អ ធ្វើឲ្យអ្នកស្ដាប់ ស្ដាប់ហើយចង់រាំផងដែរ។ ចម្រៀងមួយបទនេះ គ្រាន់តែជាបទមួយ ក្នុងចំណោមបទទាំងអស់ របស់ពេជ្រ សោភា ដែលនឹងចេញលក់ វាយលុកឱកាសបុណ្យចូលឆ្នាំប៉ុណ្ណោះ ទើបគេមិនទាន់ដឹងថា បទនឹងក្លាយជាបទលេចធ្លោរជាងគេ ឬនៅមានបទក្រោយៗទៀត ដែលអាចកន្ទ្រាក់ការគាំទ្របានច្រើនជាងនេះ។ ចង់ដឹងថាបទចម្រៀងរបស់នាង ស្ដាប់ហើយប្លែកត្រចៀក ប្លែកភ្នែកប៉ុណ្ណា តោះសាកស្ដាប់កម្សាន្ត:

មតិយោបល់