ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ងាត់ៗ តារាចម្រៀង លុន សុីឡូ រៀបការបាត់

កាលពីល្ងាចថ្ងៃទី២៣ មីនា តារាចម្រៀងOriginal Song លោក លុន សុីឡូ ដែលត្រូវគេស្គាល់ច្រើនតាមរយ:សកម្មភាពសប្បុរសធម៌ បានរៀបការហើយ ខណ: ដែលលោកមិនធ្លាប់ប្រកាសឲ្យដឹងពីទំនាក់ទំនងស្នេហាក្រៅសង្វៀនសិល្ប:កន្លងមក។ អាពាហ៍ពិពាហ៍នេះ ត្រូវបានធ្វើឡើងដោយបើកចំហរនៅស្រុកមេសាង ក្នុងខេត្តព្រៃវែង ដោយក្រៅពីភ្ញៀវកិត្តិយស ក៏មានវត្តមានតារាមួយចំនួនចូលរួមផងដែរ។

លោក លុន សុីឡូ បានបង្ហោះនៅលើហ្វេសប៊ុកឲ្យដឹងថា លោកបានសម្រេចចិត្តរៀបការ ដើម្បីបញ្ចប់ជីវិតនៅលីវហើយ ដោយមិនខ្វល់ពីការធ្លាក់កូដសម្រាប់អាជីពចម្រៀងឡើយ។ បន្ថែមពីលើការរបង្ហោះ លោកថា ភរិយាលោក និង លោក បានស្គាល់គ្នាប្រមាណជា៦ឆ្នាំ ហើយក្រោយពីទាក់ទងស្រឡាញ់គ្នា លោក ក៏បានយកនាងមកគ្រប់គ្រងហាងផឹកសុីបែបបារាំងរបស់ខ្លួនមួយកន្លែង ដែលមិនខុសពីការសន្សំលុយចូលគ្នាផង។

ភរិយារបស់លោក មានឈ្មោះថា ផាត់ ស្រីនាង ខណ:ដែលនាងក៏ធ្លាប់ប្រកាសថា បើទោះជារៀបការហើយ ក៏មិនឲ្យលោក លុន សុីឡូ បញ្ចប់អាជីពចម្រៀងនោះដែរ។ លោក លន់ សុីឡូ ក៏បានបញ្ជាក់ថា នឹងបន្តបញ្ចេញបទចម្រៀងនិពន្ធថ្មី ដោយមិនឲ្យស្ងាត់ បើទោះខ្វះការគាំទ្រ ខុសពីពេលលោក មិនទាន់រៀបការ ឬ យ៉ាងណាក្ដី។ លោកថា អាជីពសិល្ប:គ្រាន់តែបំពេញក្ដីស្រឡាញ់ប៉ុណ្ណោះ ដូច្នេះហើយទើបលោក មិនខ្វល់ពីរឿងធ្លាក់កូដ ឬ កើនឡើងជាងមុននោះឡើយ បន្ទាប់ពីរៀបការហើយ៕

មតិយោបល់