ព័ត៌មានសិល្បៈ និងកម្សាន្ត

ភរិយានាយចយ បង្ហោះព្រមាន អ្នកចង់ទាក់ទងស្វាមី

ផ្ទុយពីការលើកឡើងដែលថា ភរិយានាយចយ នឹងក្លាយជារាជនី ដែលនាយចយ នឹងត្រូវចំណាយការថ្នមចិត្តខ្មាំង បូករួមទាំងការប្រច័ណ្ឌផង នៅលើហ្វេសប៊ុកផ្លូវការ បែរជាបង្ហាញថា ភរិយានាយចយ គឺជាអ្នកប្រច័ណ្ឌទៅវិញ។ ភរិយារបស់លោក បានទាំងផុសសារព្រមាន ចំពោះអ្នកចង់ទាក់ទងចំពោះស្វាមីរបស់ខ្លួននោះផង។

ភរិយានាយចយ នៅលើហ្វេសប៊ុកបានបង្ហោះរូបថតផ្អែមល្ហែមយ៉ាងខ្លាំងនៅមាត់សមុទ្រក្រោយថ្ងៃរៀបការ ដែលបង្ហាញយ៉ាងច្បាស់អ្នកទាំងពីរស្រលាញ់គ្នាខ្លាំង។ អ្នកនាងក៏តែងផុសបង្ហាញពីការស្រលាញ់ និងប្រច័ណ្ឌ នាយចយ ណាស់ ដោយមិនខ្វល់ពីការសើចយំនោះទេ។ អ្នកនាងបានផុសភ្ជាប់នឹងព័ត៌មានដណ្ដើមប្ដីគេ របស់នារីៗនៅលើហ្វេសប៊ុកថា៖ «មើលឱ្យហើយទៅ កុំចេះតែហ៊ាន បើប៉ះខ្ញុំវិញណា តែហ៊ានប៉ះប្តីខ្ញុំ ខ្ញុំធ្វើលើសនឹងទៀត បើអ្នកឯងមិនស្លាប់ ក៏ពិការដែរ»។

នេះជាការបង្ហាញឱ្យឃើញពីសេចក្តីស្នេហាយ៉ាងផ្អែមល្ហែម ដែលគូស្វាមីភរិយាថ្មីមួយគូនេះ មានចំពោះគ្នាទៅវិញទៅមក បើទោះបីជាសម្រស់របស់នាយចយ មិនសមនឹងភាពស្រស់ស្អាតរបស់អ្នកនាង។ នេះក៏ជាសារមួយ ដែលបង្ហាញថា បើទោះជានាយចយ មិនស្អាត តែបើមាននារីណាម្នាក់ មកពាក់ព័ន្ធ ក៏អ្នកនាងមិនទុកមុខឲ្យដូចគ្នាផងដែរ៕

មតិយោបល់