Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ពេជ្រ អាវីហ្ស...

ពេជ្រ អាវីហ្សា ប្រកាសចោលតំណែង ដែលធ្លាប់គ្រងអស់រាប់ឆ្នាំ

នៅក្នុងពិធីខួបកំណើតកាលពី យប់ថ្ងៃទី១៦ ឧសភា តារាសម្ដែងសាច់សខ្ចី កញ្ញា ពេជ្រ អាវីហ្សា ដែលធ្លាប់ត្រូវគេស្គាល់ថាជាតារាស៊ិចស៊ីមិនណយនៅក្នុងសង្គមសិល្ប:នោះ បានប្រកាសទម្លាក់ចោលតំណែងមួយនេះគួរឲ្យភ្ញាក់ផ្អើល បើទោះជានាងត្រូវគេដឹងថាបើលេងស្ទីលស្រគត់ស្រគំ ទទួលបានប្រជាប្រិយភាពតិចជាងស៊ិចស៊ី។ នាងថាខ្លួនដល់ដំណាក់កាលត្រូវកាត់បន្ថយ ឬបញ្ចប់ភាពស៊ិចស៊ីជាផ្លូវការហើយ ដោយសុខចិត្តទុកតំណែងមួយនេះឲ្យតារាស្រករក្រោយជាអ្នកក្ដោបក្ដាប់ជំនួសចុះ។

កញ្ញាពេជ្រ អាវីហ្សា និយាយថា កាលពីប៉ុន្មានឆ្នាំមុន នាងគឺជាតារាមួយរូប ដែលចូលចិត្តតែងខ្លួនស៊ិចស៊ីបំផុត ដោយបានទាំងយល់ថាបើនាងមិនបានបញ្ចេញរូបសម្រស់របស់ខ្លួន រួមមានសាច់ភ្លៅសខ្ចី និងដើមទ្រូងជាដើម ក្នុងពេលស្លៀកពាក់ ហាក់ធ្វើឲ្យនាងមិននសូវអស់ចិត្តនោះផ។ ជាក់ស្ដែងក្នុងពេលមានការស្នើឲ្យនាងចេញសម្ដែងម្ដងៗ នាងមានតែទទូចឲ្យក្រុមផលិតករដាក់ប្លង់ឲ្យនាងសម្ដែងជារបៀបស៊ិចស៊ី ឲ្យបានកាន់តែច្រើននោះផង ដើម្បីទាក់ទាញមហាជន។

ប៉ុន្តែសម្រាប់ដំណាក់កាលចុងក្រោយ នាងថាស្ថានភាពលេចលើលេចក្រោម លែងជាចំណូលចិត្តរបស់នាងដូចមុនទៀតហើយ ដោយនាងចាប់ផ្ដើមស្រឡាញ់សម្លៀកបំពាក់ស្រគត់ស្រគំជិតលើជិតក្រោម និងថាហេតុផលដែលនាងសម្ដែងស៊ិចស៊ីនៅក្នុងបទចម្រៀងរបស់តារាចម្រៀង លោកអែនឌី ថ្មី គឺដោយសារតែចង់តម្រូវចិត្តផលិតករ និងចាស់រឿង ដោយមិនមែនជាចំណូលចិត្តនោះផង។ នាងថាខ្លួននឹងចាប់ផ្ដើមកាត់បន្ថយ ឬផ្អាកស៊ិចស៊ី បន្ទាប់ពីបញ្ចប់ខួបកំណើតទៅ ប៉ុន្តែក៏មិនផ្អាកទាំងស្រុងនោះដែរ គឺគ្រាន់តែស្លៀកនៅក្នុងស្ថានភាពមានតម្រូវការ ដោយមិនចេះតែទម្លាប់ដូចមុនប៉ុណ្ណោះ។ ពេជ្រ អាវីហ្សា និយាយថា ទោះជាតំណែងស៊ិចស៊ី បានជួយឲ្យនាងលេចធ្លោរនាពេលកន្លងមកក៏ដោយ ក៏នាងលែងចង់បានតំណែងមួយនេះទៀតហើយ ទើបនាងប្រកាសទម្លាក់ចោល នឹងថាឲ្យអ្នកជំនាន់ក្រោយក្ដោបក្ដាប់ម្ដងចុះ ដោយនាងមិនយកទៀតទេ ដើម្បីឲ្យសមនឹងវ័យដែលនាងកាន់តែមានអាយុច្រើនជាងមុន ដែលមិនគួរនឹងបន្តលេងខ្លួនស៊ិចស៊ីដដែល។ យ៉ាងណាមិញ នាងថាមិនមានសម្ពាធពីបុរសណាម្នាក់ ឬដើម្បីតម្រូវចិត្តអ្នកណាម្នាក់នោះទេ ដោយនាងប្រកាន់ជំហរនេះ គ្រាន់តែចង់កេបប្រែទម្លាប់ដែលធ្លាប់រងការរិះគន់ក្នុងសិល្ប:ខ្លះ ឲ្យទទួលបាននូវការសរសើរពីសំណាក់អ្នកគាំទ្រវិញប៉ុណ្ណោះ។

នៅក្នុងពិធីខួបរបស់នាងនៅក្នុងយប់នោះ តារាសិល្ប:មិនច្រើននោះទេបង្ហាញខ្លួន ដោយសារតែនាងប្រាប់ថាអញ្ជើញតែតារាៗដែលជិតស្និទ្ធិគ្នាឲ្យធ្វើជាភ្ញៀវកិត្តិយស។

តារាៗដែលបង្ហាញខ្លួននៅក្នុងថ្ងៃនោះ រួមមាន កញ្ញា ដេនីក្វាន់, កញ្ញាយ៉េយ៉េ, លោក អែននឌី, កញ្ញាផេនខេក, កញ្ញា ស៊ីងស៊ីង, អ្នកនាងលី ចាន់សីហា, កញ្ញារំដួលលិចទឹក, លោកសេម ម៉ាកូ តារាចម្រៀង, កញ្ញាផន ស្រីខួច, លោកសន សុវណ្ណារ៉ា ពិធីករ, លោកង៉ែត សុភ័ក្រ្ត តារាសម្ដែង, កញ្ញាភី សម័យ តារាសម្ដែង, និងតារាសម្ដែងថ្មីៗមួយចំនួនផ្សេងទៀត៕

Loading...