ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ដាប់សម្ដីឧកញ៉ាឃ្លោក និងសុះ ម៉ាច ទើបដឹងថា ព្រឹត្តិការណ៍ទម្រង់បុរាណមុននេះ មិនគួរកើតឡើង

បន្ទាប់ពីបានទទួលជោគជ័យក្នុងការបង្កើតព្រឹត្តិការណ៍ប្រគល់មេដាយកិត្តិយស និងព្រឹត្តិការណ៍បង្ហាញឈុតបុរានជាទ្រង់ទ្រាយធំដោយមានទាំងការប្រកួតពានផង «គ្រួសារតារាកម្ពុជា»ដែលជាអ្នករួមគ្នាបង្កើតព្រឹត្តិការណ៍ដ៏ធំមួយនេះ បានទទួលការការសរសើរយ៉ាងខ្លាំង បើទោះជាមានមនុស្សមួយក្ដាប់តូចខំប្រឹងបំប៉ោងការលាបពណ៌ ដើម្បីបង្ខូចឈ្មោះព្រឹត្តិការណ៍មួយនេះក្រោយខ្ទរខ្ទារខ្លាំង។

អ្វីដែលគួរសរសើរបើបានស្ដាប់សម្ដីរបស់លោកឧកញ៉ាឃ្លោក ដែលជាអតីតតារាកំប្លែង និងលោកសុះ ម៉ាច ដែលជាសិល្បករជើងចាស់ទើបដឹងថាព្រឹត្តិការណ៍នេះមិនកើតឡើងទៅរួច។

លោកឧកញ៉ាឃ្លោក និយាយថា លោកមានការហួសចិត្តចំពោះអ្នករិះគន់ទាំងងងើលចំពោះព្រឹត្តិការណ៍ដែល«គ្រួសារតារាកម្ពុជា»ធ្វើឡើងកាលពីថ្ងៃទី៩ កក្កដា យ៉ាងខ្លាំង ក្នុងពេលដែលតារាសិល្ប:ស្ទើរមួយប្រទេស ជាពិសេសគឺផលិតករដែលបានចូលរួមសុទ្ធតែស្ញើចសរសើរនឹងទម្រង់កម្មវិធីទាំងមូល ប៉ុន្តែបែរជាមានមនុស្សមួយក្ដាប់តូចខំប្រឹងលាបពណ៌។ លោកថាកម្មវិធីមួយនេះ មិនគួរក្រុមសិល្ប:សាមញ្ញមួយជាអ្នកធ្វើទៅរួចនោះទេ ដោយសារតែមានទម្រង់សិល្ប:វប្បធម៌ប្រកបឲ្យអត្ថន័យ និងផ្ដល់កិត្តិយសឲ្យតារាសិល្ប:ទាំងចាស់ទាំងក្មេងដែលបានចូលរួមខ្លាំងណាស់ ដែលលោកបានហៅព្រឹត្តិការណ៍នេះថាជាព្រឹត្តិការណ៍ដំបូង ដែលកម្រមានអ្នកសិល្ប:រហូតដល់រាប់រយនាក់ទទួលបានការលើកកម្កើងដល់ម្លឹង។

លោកថាព្រឹត្តិការណ៍នេះស្ទើរតែក្លាយជាព្រឹត្តិការណ៍ថ្នាក់ជាតិមួយហើយ ដោយលោកថាគឺគួរតែជាការរៀបចំរបស់ក្រសួងវប្បធម៌ ឬថ្នាក់ជាតិមួយទើបត្រូវ។
លោកថាមួយព្រឹត្តិការណ៍នេះ បើក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ជាអ្នករៀបចំយ៉ាងហោចចំណាយ២០ទៅ៣០ម៉ឺនដុល្លារ អ៊ីចឹងហើយទើបលោកយល់ថា«គ្រួសារតារាកម្ពុជា»ពិតជាបានរំលេចព្រឹត្តិការណ៍មួយនេះបានល្អលើសពីការគិត ក្នុងការរៀបចំទម្រង់កម្មវិធីមួយនេះ។

លោកសម្ដែងការហួសចិត្តដែលអ្នកលាបពណ៌និយាយថាកម្មវិធីតម្រូវឲ្យតារាជើងចាស់ត្រូវតែបង់លុយក្នុងម្នាក់១០០ដុល្លារ ខណ:ដែលលោកប្រាប់ថាចង់អ្នកណាបរិច្ចាគក៏បរិច្ចាគទៅ ហើយភាគច្រើនគឺលោកមើលឃើញថាអ្នកបរិច្ចាគជួយដល់កម្មវិធីមានចំនួនមិនច្រើន។

អ្វីដែលលោកហួសចិត្តមួយទៀត គឺមានការបំផ្លើសថា កម្មវិធីយកតារាជើងចាស់ទៅបំបាក់មុខដោយសារតែគ្មានការបំពាក់មេដាយអ្វីឲ្យ ដែលការលើកឡើងនេះ គឺលោកបញ្ជាក់ថានិយាយទាំងងងើលតែម្ដងក្នុងពេលដែលកម្មវិធីគេបានប្រកាសតាំងពីដើមថាគេបំពាក់មេដាយឲ្យតែសមាជិករបស់ក្រុម ដែលមានស្នាដៃជួយសង្គមរយ:ពេល២ឆ្នាំកន្លងមក។ យ៉ាងណាមិញ លោកក៏បានទទួលមេដាយ និងប័ណ្ណសរសើរមួយដែរ ដោយសារតែលោកធ្លាប់បានចូលរួមក្នុងសកម្មភាពរបស់«គ្រួសារតារាកម្ពុជា»ក្នុងព្រឹត្តិការណ៍កម្រាលព្រំក្រហមដើម្បីគន្ធបុប្ផានៅស្ដាតអូរឡាំពិក។

លោក សុះ ម៉ាច បានថ្លែងបញ្ជាក់ថាកម្មវិធីមួយនេះ មិនមែនយកលុយមួយម៉ឺន២ម៉ឺនទៅធ្វើចេញទេ ទើបលោកកោតសរសើរចំពោះកម្លាំងសាមគ្គី និងការប្រឹងប្រែងរបស់ស្ថាបនិកក្រុមដែលធ្វើឲ្យចេញនូវទម្រង់កម្មវិធីវប្បធម៌ធំមួយ ដោយមានទាំងការបំពាក់មេដាយដល់តារាសិល្ប:យ៉ាងកុះករនៅក្នុងនោះទៀត។ លោកថាកម្មវិធីមួយនេះ បើទោះជាអ្នកមានលុយក៏មិនប្រាកដថាអាចធ្វើចេញដែរ ជាពិសេសក្នុងការស្វែងរកតារាសិល្ប:ដែលស្រុះដៃគ្នាក្នុងការស្លៀកពាក់ក្នុងទម្រង់បុរាណរហូតដល់រាប់រយនាក់ ដោយមានទាំងការប្រកួតដណ្ដើមពាននោះផង។

លោកថាកម្មវិធីអត់មានបង្ខំឲ្យបរិច្ចាគលុយ អត់ករណីបង់លុយដើម្បីបានមេដាយច្រើន និងរឹតតែគ្មានករណីបង់លុយថ្លៃពានទើបបានឈ្នះពានទៅទៀត គឺមានតែស្នើឲ្យសមាជិកចូលរួមក្នុងម្នាក់២០ដុល្លារលើថ្លៃម្ហូបរបស់ខ្លួន ហើយក្រៅពីនោះរាប់ទាំងការធ្វើពាន ធ្វើប័ណ្ណសរសើរ ដេគ័រកម្មវិធី ការដូគណអធិបតី និងការបោះពុម្ពមេដាយរហូតដល់២៨០មេដាយ គឺជាបន្ទុករបស់មេក្រុមដែលស្វះស្វែងរកការឧបត្ថម្ភ និងចំណាយដោយខ្លួនឯង។

លោកថាថាមិនសរសើរមិនបាននោះទេ ដែលកម្មវិធីមួយអាចចេញទៅរួចនៅកាល:ទេស:ដែលមានការលំបាកបំផុត ប៉ុន្តែនៅពេលជោគជ័យបែរជាមានការលាបពណ៌ដែលលោកប្រកាសថាមិនអាចទទួលយកបាន៕

មតិយោបល់