ព័ត៌មានសិល្បៈ និងកម្សាន្ត

បន្តទម្លាយ ពីស្ថានភាព តូច ស្រីពេជ្រ ក្រោយបែកប្ដី

ក្រោយពីមានការទម្លាយថា តារាសម្ដែង អ្នកនាង តូច ស្រីពេជ្រ បានដាច់ដោចជាមួយស្វាមីដែលបានធានាយកនាងទៅរស់នៅអាមេរិក ព្រោះតែស្ថានភាពមិនចុះសម្រុងគ្នាហើយនោះ ក៏មានទម្លាយថាអ្នកនាងប្រឹងប្រែងធ្វើការរកលុយក្រោយពីធ្លាក់ខ្លួនជាស្រ្តីមេម៉ាយនៅលើទឹកដីថ្មីនោះផងដែរ។ យ៉ាងណាមិញ អ្វីដែលគេកត់សម្គាល់គឺអ្នកនាងកាន់តែស្អាតជាងមុន លេងខ្លួនជាងមុន ហើយមើលទៅហាក់មិនមានសម្ពាធផ្លូវចិត្ត និងកើតទុក្ខដូចមុននោះទេ គឺដឹងតែធ្វើការប្រឹងរកលុយ ហើយលេងខ្លួនតែម្ដង។

ប្រភពដែលនៅតែបន្តទម្លាយពីស្ថានភាពរបស់អ្នកនាងនៅលើទឹកដីអាមេរិក បានអះអាងថា អ្នកនាងតូច ស្រីពេជ្រ ដ្បិតថាបានប្ដូរទៅរស់នៅរដ្ឋផ្សេងដែលអ្នកនាងធ្លាប់រស់នៅជាមួយស្វាមី ប៉ុន្តែអ្នកនាងអត់មានសម្ពាធផ្លូវចិត្តដូចមុននោះទេ ដោយអ្នកនាងបែរជាសប្បាយចិត្តខុសពីមុន និងកាន់តែមានសាច់ឈាមស្រស់ថ្លាជាងមុន ដែលមិនខុសពីមនុស្សមានទុក្ខ។ ប្រភពនោះបន្តថា អ្នកនាងដ្បិតថាលែងស្វាមីព្រោះតែមិនចុះសម្រុងមែន ប៉ុន្តែអ្នកនាងអត់មាលំបាកទេ ដោយសារតែអ្នកនាងមានការងារមួយច្បាស់លាស់ ហើយបើនិយាយពីរូបសម្រស់ក៏ស្អាតស្អាតជាងមុនផងដែរ ព្រោះតែមើលទៅមិនមានសម្ពាធដូចមុន។ អ្នកនាងត្រូវគេទម្លាយថាលែងខ្លួនមិនចាញ់ក្រមុំ និងមើលទៅកាន់តែមានសាច់ឈាមស្រស់ថ្លា បន្ទាប់ពីអ្នកនាងឈប់បន្តរែកទុក្ខ ហើយរលាស់ខ្លួនពីជីវិតដែលពោរពេញដោយភាពស្មុគស្មាញជាមួយអតីតស្វាមី។

ប្រភពនោះទម្លាយថា«គាត់(តូច ស្រីពេជ្រ) ក្រៅពីអត់មានលំបាកអីក្រោយលែងស្វាមី គាត់ក៏មើលទៅស្រស់ស្អាតផងដែរ ដោយសារអត់ខ្វល់រឿងស្មុគស្មាញដូចមុន ហើយដឹងតែខំធ្វើការរកលុយ!»។ ប្រភពនោះបន្តថា អ្នកនាងតូច ស្រីពេជ្រ បើចង់ជ្រើសយកស្នេហាថ្មីគឺមិនខ្វះនោះទេ ដោយសាតែប្រុសអាមេរិកច្រើននាក់អន្ទងស្នេហ៍មិនតិចនាក់ ប៉ុន្តែមកពីអ្នកនាងខ្លាចទទួលសម្ពាធឈឺចាប់នៅលើទឹកដីថ្មីដូចការរួមរស់ជាមួយអតីតស្វាមី ទើបអ្នកនាងមិនខ្វល់។

អ្នកនាងតូច ស្រីពេជ្រ នៅតែបន្តបដិសេធបញ្ជាក់ពីការបាក់បែកស្វាមី និងដំណឹងថាអ្នកនាងសំបូរស្នេហ៍នៅអាមេរិកក្រោយមានដំណឹងបែកប្ដីដដែល ដោយអ្នកនាងនិយាយថា អ្វីគឺគង់តែដឹងប៉ុន្តែពេលនេះ អ្នកនាងសុំមិនធ្វើការបរិយាយ។ អ្នកគាំទ្រអ្នកនាងទម្លាយថា បើអ្នកនាងតូច ស្រីពេជ្រ សម្រេចជ្រើសយកបុរសថ្មី ប្រហែលមិនមែនជាបុរសសញ្ជាតិអាមេរិកដូចមុននោះទេ គឺពិតជាបុរសក្នុងស្រុក ដោយសារតែអ្នកនាងធ្លាប់បានប្រកាសថានឹងវិលមករស់នៅស្រុកខ្មែរ ដើម្បីប្រឡូកសិល្ប: និងបើកជំនួញវិញ ក្រោយពេលអ្នកនាងមានសិទ្ធិគ្រប់គ្រាន់រស់នៅអាមេរិក៕

មតិយោបល់