Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត សន សុវណ្ណារ៉ា...

សន សុវណ្ណារ៉ា ផ្ទុះរឿងអន់ចិត្ត ក្រោយសន្ទុះឈានឡើង

ខុសពីតារាមួយចំនួនដែលក្រោយឡើងកូដ កាន់តែមានអារម្មណ៍មោទនភាពនឹងអាជីពសិល្ប: ពិធីករ លោក សន សុវណ្ណារ៉ា បែរជាអះអាងថា តាំងពីមានកេរ្តិ៍ឈ្មោះត្រដែតជាថ្មីក្រោយពេលបាត់មុខ បែរជាអះអាងថា មានតែរិះគន់ និងការសម្អុយពីក្រោយខ្នង ទាំងលោកមិនដឹងខ្លួន។

យ៉ាងណាមិញលោកអះអាងថា មិនខ្វល់ពីការតតាំងចំពោះតារាសិល្ប:ដែលបំផ្លើសពីខ្លួននោះទេ ក្នុងពេលដែលលោកក៏មានការងារទទួលរៀបចំកម្មវិធីតូចធំរាប់មិនអស់ដែលត្រូវដោះស្រាយ។

លោក សន សុវណ្ណារ៉ា និយាយថា មនុស្សច្រើនឡើងបានដើរសម្អុយថា លោកជាមនុស្សវាយប្ញក និងថាជាតារាប្រកាន់បក្សពួកអីជាដើម ក្នុងពេលដែលលោកមិនមានចរឹកបែបនោះទាល់តែសោះ។ អ្នកខ្លះបានទាំំងមាក់ងាយថាលោកមិនមែនជាពិធីករអាជីព និងថាមិនមែនជាម្ចាស់ក្រុមហ៊ុនខាងផ្នែកដេគ័រ និងទទួលរៀបចំកម្មវិធីជាដើម ដោយចេះតែអួតអាងជាដើម។ លោកថាខ្លួនបានក្លាយជាពិធីករប្រចាំក្រសួង ជាច្រើនឆ្នាំមកហើយ ដោយបានទទួលការងារជាច្រើនក្នុងកម្មវិធីធំរបស់ស្ថាប័នជាតិ និងស្ថាប័នរដ្ឋរាប់មិនអស់ ទើបធ្វើឲ្យលោកបែកគំនិតបើកក្រុមRA Group ដើម្បីទទួលរៀបចំពិធីករ និងទទួលចាត់ចែងពិធីផ្សេងៗ ដែលមកទល់រាល់ថ្ងៃ គឺដល់ថ្នាក់រកពេលសម្រាកមិនបាន។ លោកថាក្រុមហ៊ុនRA មានឱកាសទទួលបានអាហ្វែរាល់ថ្ងៃ គឺដោយសារតែក្រេឌីតដែលលោកធ្លាប់បានទទួលធ្វើពិធីករប្រចាំក្រសួង និងតាមរយ:ដែលលោកបទពិសោធន៍ច្រើនក្នុងការរៀបចំនោះឯង ទើបលោកចង់ប្រកាសប្រាប់ថាខ្លួនមិនបានអួតអាងនោះទេ ផ្ទុយទៅវិញគឺលោកមានតែបានលាក់តំណែង ដោយមនុស្សនៅជុំវិញខ្លួនតិចណាស់បានដឹងថាលោកគឺជាម្ចាស់ក្រុមទទួលរៀបចំពិធីការ និងកម្មវិធីប្រគំតន្ត្រីតូចធំ។

លោកថាខ្លួនរាល់ថ្ងៃមិនទាំងហ៊ានបញ្ចេញភាពហ៊ឺហារ និងឡូយឆាយផងដោយសារតែលោកមិនមែនជាមនុស្សស៊ីវិល័យ និងមិនចង់ឲ្យគេយល់ថាគ្រាន់តែមានសមត្ថភាពបើកក្រុមហ៊ុនតិចតួច លេងប្ញកលេងពារ។ ក្នុងនោះលោកក៏មិនខ្វល់ពីការរិះគន់ថាលោកទៅណាមកណាស្លៀកតែខោខ្លី និងជិះម៉ូតូយ៉ាងសមញ្ញ ហើយអួតតែរឿងថាមានក្រុមហ៊ុននោះផងដែរ។

លោកថាបើចង់ដឹងពីការងារលោកច្បាស់ អាចស៊ើបអង្កេតអ្នកទទួលអាហ្វែធំៗ និងពីបណ្ដាក្រុមហ៊ុនធំៗដែលធ្លាប់ទាក់ទងឲ្យលោកទទួលការងារជាពិធីករ និងជាអ្នកទទួលរៀបចំកម្មវិធីបាន ដោយសារតែលោកភាគច្រើនមិនសូវទទួលការងារប្រគំតន្ត្រីតូចៗនៅតាមប្រភេទខេត្តក្រុងនោះទេ ប៉ុន្តែច្រើនទទួលចាត់ចែងពិធីការបនៅទីស្ដីការគណ:រដ្ឋមន្ត្រី នៅក្រសួងនានា និងនៅបណ្ដាក្រុមហ៊ុនធំៗ ស្ថិតនៅសណ្ឋាគារលំដាប់ផ្កាយ៥តែម្ដង។

លោក សន សុវណ្ណារ៉ា បន្តថា ក្នុងគម្រោងការងារដែលលោកទទួលម៉ៅការខ្លះ មានតម្លៃរហូតដល់សែនដុល្លារមួយកម្មវិធីក៏មានដែរ តែលោកមិនដែលប្រកាសអួត ឬដើរផ្សាយដើម្បីឲ្យមានអ្នកសរសើរនោះទេ ដោយសារតែលោកយល់ថាបើលោកដាក់ខ្លួនគឺសំបូរអ្នកសិល្ប:រាប់អានជិតស្និទ្ធច្រើនជាង។

ក្នុងនោះលោកក៏បានច្រានចោលថាលោកគឺជាតារាវាយប្ញក និងប្រកាន់បក្សពួកនោះដែរ ប៉ុន្តែលោកអះអាងថា លោកដាក់តារាឲ្យធ្វើពិធីករ និងច្រៀងក្នុងកម្មវិធីរបស់ខ្លួន តែតារាដែលមានសំណើរពីម្ចាស់កម្មវិធី និងជាតារាដែលមានសមត្ថភាពសមតាមកម្មវិធីដែលលោកកត់សម្គាល់ប៉ុណ្ណោះ។

ដោយឡែកលោកក៏បានប្រកាសឲ្យដឹងពីចរឹករបស់ខ្លួនផងដែរ ថាលោកជាមនុស្សចូលចិត្តរាប់អានមនុស្ស ប៉ុន្តែបើប្រភេទតារាខ្លះមិនឲ្យតម្លៃចំពោះលោក ក៏លោកលេងប្ញកដូចគ្នាត្រលប់វិញផងដែរ ដោយមិនគួរសម្អុយថាលោកជាតារាវាយប្ញកនោះទេ៕

Loading...