ព័ត៌មានសិល្បៈ និងកម្សាន្ត

ភ្ញាក់ផ្អើល ពេលស្គាល់កាដូធំទាំង៥ របស់ ឡេង ណាវ៉ាត្រា ជូនភរិយា

មានការភ្ញាក់ផ្អើលមិនតិចទេ នៅពេលមានការទម្លាយថា រថយន្តម៉ាក រ៉លរ៉យ តម្លៃកប់ពពក ដែលលោក ឡេង ណាវ៉ាត់ត្រា ម្ចាស់ផលិតកម្ម Galaxy ជាតារាចម្រៀងផង និងជាម្ចាស់បុរីផង ទិញជូនភរិយាមិនមែនជាកាដូធំលើកដំបូង ដោយមានកាដូធំ៤ផ្សេងទៀត ដែលភរិយាលោកធ្លាប់បានទទួល។

លោក ឡេង ណាវ៉ាត្រា និយាយថា តាំងពីរៀបការប្រមាណជិត៤ឆ្នាំជាមួយភរិយាលោកធ្លាប់បានទិញកាដូពពញាក់អារម្មណ៍ជូនភរិយា ដើម្បីឲ្យភរិយាសប្បាយចិត្តចំនួន៥លើកមកហើយ ដោយរួមមាន រថយន្ត​ឡិចស៊ី​៥៧០ ​ចំនួន២ គ្រឿង រថយន្តឡង់​គ្រីស័រស៑េរីទំនើប១​គ្រឿង រថយន្ត​​ម៉ាក់​ផច​ស្ព័រ​មួយគ្រឿង និងរថយន្តចុងក្រោយគឺម៉ាករលរ៉យ ដែលលោកបានកាដូទន្ទឹមនឹងថ្ងៃភរិយាសម្រាលបានកូនប្រុសម្នាក់។

ការរៀបរាប់របស់លោក បានធ្វើឲ្យម្នាក់ៗកោតសរសើរពីសំណាងរបស់ភរិយាលោកយ៉ាងខ្លាំង ខណ:ដែលលោកត្រូវគេដឹងថា គឺជាតារាសិល្ប: ដែលជោគជ័យម្នាក់ ហើយក៍ជាស្វាមីវ័យក្មេង ឆ្លាត ពូកែមុខជំនួញ និងមិនមានរឿងអាស្រូវស្រីញី ក្រោយពេលល្បីឈ្មោះ។ លោក ឡេង ណាវ៉ាត់ត្រា បាន​អះអាងថា លោកមានប្រវត្តិកម្សត់កម្រ ជាមួយភរិយាជិត៤ឆ្នាំ​ច្រើនណាស់ ទើបលោកត្រូវតែស្រលាញ់យកចិត្តទុកដាក់ភរិយា និងកាន់តែធ្វើឲ្យភរិយាកក់ក្ដៅ និងសប្បាយចិត្តថែមទៀត ក្រោយពេលដែលលោកជោគជ័យក្នុងជីវិត។ លោកថា ខ្លួនទទួលបានចំណងដៃ​កូន​២នាក់ ដោយកូន​ច្បង​​វ័យ​ជាង ​២ឆ្នាំ និងកូនទី២គឺជាប្រុស ដែលទើបតែសម្រាលមើលឃើញពន្លឺថ្ងៃមុននេះ។ លោកអះអាងថា កាដូធំទាំង៥ មិនមែនជាទីបញ្ចប់នោះទេ ដោយលោកនឹងទិញកាដូធំៗ ដែលភរិយាលោកចង់បានថែមទៀត ដើម្បីឲ្យភរិយាកាន់តែកក់ក្ដៅក្នុងជីវិតអាពាហ៍ពិពាហ៍៕

មតិយោបល់