Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ​កែវ ច័ន្ទស្រ...

​កែវ ច័ន្ទស្រីខួច ត្រលប់មកកាន់អាជីព​សិល្ប:

មួយរយ:ធំមកហើយ ដែលតារាសម្តែងស្រស់សោភា កញ្ញា កែវ ច័ន្ទស្រីខួចកំពុងបានបាត់មុខពីសិល្ប: ក្រោយឡើងសន្ទុះ។ យ៉ាងណាមិញ នៅក្នុងពេលនេះ ក្នុងពេលដែលនាងត្រលប់មកវិញ មានការកត់សម្គាល់ថា នាងចាប់ផ្ដើមប្រជែងសាងស្នាដៃឡើងវិញ ដោយនាងត្រូវបានផលិតករផ្ដល់ឱកាសឲ្យថតខារ៉ាអូខេ និង ថតសំអាងការជាហូរហែរ។

កញ្ញា កែវ ច័ន្ទស្រីខួច បានអះអាងថា នាងមិននឹកស្មានថា ក្រោយពេលត្រលប់ចូលវិញ គេហៅនាងសម្តែងក្នុងMVបទចម្រៀងរបស់គូម៉ាមានចំណងជើងថា«ប្រពន្ឋខ្ញុំទេ»ដែលហាក់មានហុងស៊ុយបើកមុខឲតារាស្អាតស្រស់រូបនេះមានមុខម្ដងទៀត ហើយលូយជាមុនទៀតក្នុងស្រទាប់មហាជន។ នាងបបង្ហាញអារំ្មណ៍រំភើប និងសប្បាយចិត្តហួសប្រមាណ ដែលការសម្ដែងបទចម្រៀងមួយបទរបស់លោកគូម៉ាហើយចំបទចម្រៀងមានការគាំទ្រ ធ្វើឲ្យទៅណាមក ក៍និយាយថាបានឃើញនាងសម្ដែង ហើយពេញចិត្ត។ នាងយល់ថា នេះជាការបើកទំព័រ ការងារដែលជួយឲ្យនាងជោគជ័យ ដែលមិនខុសពីបទបំបែកឲ្យបំបែកបានទនាងបំបែកបានទីផ្សារឡើងវិញ។ ក្មុងនោះសូម្បីតែការថតសំអាង ក៍នាងទាក់ទាញបានក្រែលផងដែរ នាពេលចុងក្រោយ។ នាងក៍ជាបេក្ខភាពមួយរូបក្នុងកម្មវិធីStar Award ប្រចាំអប្សរាឆ្នាំ២០១៩ ដែលនឹងគ្រោងផ្សាយផ្ទាល់នៅពេលខាងមុខ។កម្មវិធីដែលនាងចូលរួមប្រកួតឃើញថាមានការប្រមូលផ្តុំដោយអ្នកសិល្ប:ជំនាន់ថ្មីកំពុងមានឈ្មោះ។ដូចនេះវានឹងជម្រុញឲនាងកាន់តែប្រឹងប្រែងដើម្បីបានពានក្នុងជីវិតសិល្ប:ហើយចង់ឲមហាជនមើលឃើញថានាងមានការព្យាយាមច្រើនលើកម្មវិធីមួយនេះ។
យ៉ាងណាក៍ដោយជំហររបស់ចង់សាងស្នាដៃឲបានច្រើនជាងនេះដើម្បីក្លាយជាតារាលេចធ្លោក៍ដូចជាចង់ឲខ្លួនមានបទពិសោធន៍ប្លែកៗជាមួយសិល្ប:ផងដែរ។នាងក៍អរគុណដល់អ្នកស្គាល់នាងទាំងអស់បានផ្តល់ឱកាសដល់នាងបានសាងស្នាដៃព្រមទាំងសន្យាថាប្រឹងប្រែងឲល្អដល់បណ្តាអ្នកលើកទឹកចិត្តនាងទាំងឡាយ៕​​

Loading...