Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត តបគ្នាក្ដៅៗ ហ...

តបគ្នាក្ដៅៗ ហេង នរកក្កដា អ៊ិន សុភិន និង ហង្ស សម្បើមស័ក្ដ

ខណ:ដែលតារាសម្ដែង លោក ហង្ស សម្បើមស័ក្ដ បានបង្ហោះទារលុយផលិតកម្មមហង្សជុំវិញថតរឿង «សង្គ្រាមមរតក» ដោយបញ្ចាំងឡើងចប់ទៅហើយ ប៉ុន្តែនៅតែមិនបានបើកលុយដែលសល់នោះ លោក ហេង នរ:កក្កដា និងលោក អ៊ិន សុភិន ត្រូវគេឃើញថាចេញមុខប្រតិកម្មតែម្ដង។ ទស្សន:របស់អ្នកទាំងពីរ បានធ្វើឲ្យម្នាក់ៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណ:ដែលស្រទាប់មហាជនកំពុងថ្លឹងថ្លែងថា ភាគីលោក ហង្ស សម្បើមស័ក្ដ ដែលប្រកាសទារលុយជាគឺជាត្រឹមត្រូវ ឬការបកស្រាយរបស់ផលិតករ និងតារាសម្ដែងទាំង២ គឺជារឿងសមស្របជាង។

លោក ហេង នរ:កក្កដា បានបង្ហោះនៅលើហ្វេសប៊ុកថា «ខ្ញុំសូមបញ្ចេញយោបល់បន្តិច សំរាប់ខ្ញុំថតឲ្យផលិតកម្ម (មហាហង្ស) ខ្ញុំដូចជាអត់ដែលមានបញ្ហាកើតឡើងចឹងសោះ ចុះមិចគេគ្រប់ៗគ្នាមានបញ្ហារហូតចឹង? ដូចរាល់ថ្ងៃនេះចឹង ខ្ញុំកំពុងបំពេញការងារឲ្យផលិតកម្ម (មហាហង្ស) គឺខ្ញុំកំពុងតែថតរឿង (ព្រលឹង) ខ្ញុំនិយាយដោយស្មោះត្រង់ ខ្ញុំថតឲ្យគាត់ខ្ញុំស៊ីថ្ងៃ ហើយកុងត្រាបាននិយាយថា ថតចប់បានមួយអាទិត្យបើកលុយ មែន! ខ្ញុំថតចប់បានមួយអាទិត្យខ្ញុំបានបើកលុយទាំងអស់មែន ហើយស្រួលធ្វើការជាមួយខាងពួកគាត់ទៀត.! តែមិចបានពួកគាត់តែងតែមានបញ្ហារហូតចឹង? តែសំរាប់ខ្ញុំគឺវាមិនដែលមានរឿងអីកើតឡើងសោះ អ្វីដែលសំខាន់បំផុត គឺយើងត្រូវមកថតឲ្យទាន់ពេលវេលា គោរពតាមលក្ខខណ្ឌក្នុងកុងត្រានឹងតាមនៅអ្វីដែលយើងនិយាយគ្នា..! ខ្ញុំសង្ឃឹមថាភាគីទាំងសងខាងនឹងដោះស្រាយបញ្ហានេះបានឆាប់ៗនេះ🙏»។

ស្រដៀងគ្នានឹងលោក ហេង នរ:កក្កដា ចាងហ្វាងផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បានឆ្លើយបញ្ជាក់ថា ហេតុផលដែលខាងមហាហង្សមិនព្រមបើកលុយ៥០ភាគរយឲ្យលោក ហង្ស សម្បើមស័ក្ដ គឺបណ្ដាលមកពីលោកមិនបានមកថតភាពយន្តរឿង«សង្គ្រាមមរតក»ឲ្យចប់សព្វគ្រប់តាមអ្វីដែលបានព្រមព្រៀងនោះទេ ដោយភាពយន្តទាំងមូលមានចំនួន៥០ភាគ តែភាពយឺតយ៉ាវ ដែលបណ្ដាលមកពីលោក ហង្ស សម្បើមស័ក្ដ មិនមានពេលថតឲ្យគ្រប់គ្រាន់ ទើបធ្វើឲ្យក្រុមហ៊ុនសម្រេចចិត្តកាត់ប្លង់មួយចំនួនចោល ហើយថតបានតែ៣៨ភាគឲ្យខាងទូរទស្សន៍។ លោកបានបញ្ចេញឯកសារបណ្ដឹងមួយ ដែលមេធាវីតំណាងឲ្យ ក្រុមហ៊ុន បានជូនដំណឹងឲ្យលោក ហង្ស សម្បើមស័ក្ដ មកបំពេញការងារឲ្យចប់សព្វគ្រប់ ដើម្បីកុំឲ្យមានការសងថ្លៃខូចខាតរបស់ផលិតកម្ម ឬត្រូវបង្កកប្រាក់កម្រៃមិនទាន់បើក។ យ៉ាងណាមិញ លោកថាខ្លួនសុខចិត្តដំកល់បណ្ដឹងនោះ ដោយនៅតែប្រកាន់ជំហរបើកលុយឲ្យគ្រប់ដដែល ដោយគ្រាន់តែសម្រេចចិត្តបង្កកឲ្យយូរបន្ដិតប៉ុណ្ណោះ ដើម្បីឲ្យបានដឹងថាបើពេលថតរឿងធ្វើបាបផលិតករ គឺផលិតករត្រូវឲ្យធ្វើបាបវិញពេលសុំបើកលុយ។

មកទល់ម៉ោងនេះ គេនៅមិនទាន់ឃើញលោក ហង្ស សម្បើមស័ក្ដ បង្ហោះសំណេរថ្មីជាការឆ្លើយតបនោះទេ ក្រៅតែពីការបានបង្ហោះដដែលថា«ជំរាបសួរបងប្រុសអូនឧស្សាហ៍ខ្ញុំខលទៅបងគឺជាប់រវល់រហូតហើយខ្ញុំបានឆាតទៅបងក៏គ្មាnការឆ្លើយតបដែរមូលហេតុដែរជំរុញឲ្យខ្ញុំផុសព្រោះមិនមានវិធីទាក់ទងបានបងបានសន្យាបើកលុយបញ្ចប់80%ក្នុងរឿងសង្រ្គាមមរតកដែរបានដាក់បញ្ចាំងចប់បរិបូណ៍ហើយនៅស្ថានីយ៍ទូរទស្សយ៍មួយហើយលើកថ្ងៃជាមួយខ្ញុំ4ដងហើយពេលនេះខ្ញុំត្រូវការប្រើប្រាស់ចាំបាច់បើបងបានឃើញហើយសូមទាក់ទងមកប្អូនវិញផងព្រោះគួរតែគោរពសម្តីខ្លួនឯងយើងបានចរចាគ្នាថានឹងបើកបញ្ចប់ហើយបើនៅតែគ្មានការឆ្លើយតបពីបងប្រុសអូនឧស្សាហ៍វាត្រូវជំរុញឲ្យខ្ញុំសុំចម្លើយពីលោកអគ្គនាយកផលិតកម្មដើម្បីបង្ហាញពីទំនួលខុសត្រូវរបស់ខ្លួនសូមអគុណ!»៕

Loading...