ព័ត៌មានសិល្បៈ និងកម្សាន្ត

ផាន់ ម៉ូនីកា កាន់តែឆ្ងាយពីសិល្បៈ

នៅទីបំផុត តារាចម្រៀងដែលជោគជ័យលើអាជីពសិល្ប:ក្នុងផលិតកម្មសាន់ដេ កាលពីប៉ុន្មានឆ្នាំមុន អ្នកនាងផាន់ ម៉ូនីកា កាន់តែឆ្ងាយពីសិល្ប:ទាំងស្រុងហើយ បន្ទាប់ពីអ្នកនាងក្លាយជាជំទាវ និង ជោគជ័យក្នុងមុខជំនួញ។ ការលើកឡើងនេះ គឺបន្ទាប់ពី អ្នកនាង បានសម្ពោធជាផ្លូវការនូវហាងសម្លៀកបំពាក់ថ្មីមានឈ្មោះ«Kaka សម្លៀកបំពាក់»ដែលជាប្រ៊េនថ្មីបំបែកចេញ១សាខារបស់ហាងរ៉ាយុទ្ឋ។

អ្នកនាង ផាន់ ម៉ូនីកា បានរៀបរាប់ថា ដោយសារតែអ្នកនាង កាន់តែរីកចម្រើនក្នុងអាជីពបើកហាងស៊ុប និងហាងលក់សំលៀកបំពាក់កន្លងមក ទើបអ្នកនាងសម្រេចចំណាយរាប់ម៉ឺនដុល្លារជាមួយទិញប្រេន បើកលក់សំលៀកបំពាក់ទាន់សម័យមួយថ្មី ដើម្បីឲ្យដាច់ចេញពីហាងរ៉ាយុទ្ធ របស់ប្អូនថ្លៃ។
ក្នុងឱកាសសម្ពោធហាងនោះ គេឃើញមានវត្តមានតារាល្បីៗជាច្រើនចូលរួមជូនពរ ដូចជាអ្នកនាងចន ច័ន្ទលក្ខិណា, ទឹម រដ្ឋា , ឌុច លីដា, ប៉ែន ចំរ៉ុង , ខៀវ សានសាណា, អេន ឌី, ហេង ស៊ីម៉ន, អោក សុម៉ាវត្តី, ថន លក្ខិណា, អ៊ឹម ជីវ៉ា, អេនជី, ផន ស្រីខួច, រតន: ពិសី, គង់ ច័ន្ទរដ្ឋា, បញ្ញា សិទ្ឋិ, លាង ឧត្តម, អាលីហ្សា, អ៊ីណូ និងតារាមួយចំនួនទៀត។ អ្វីដែលភ្ញាក់ផ្អើលនោះមានកម្មវិធីមួយជាន់ទៀតគឺពិធីខួបកំណើតផ្ទាល់របស់ថៅកែស្រីអ្នកនាងផាន់ ម៉ូនីកា។ នៅក្នុងថ្ងៃនោះ អ្នកនាង ក៍ត្រូវគេឃើញទទួលបានកាដូចិញ្ចៀនពេជ្រ១វង់ពីស្វាមី ដែលមាននាទីជាស្វាមីផង។

អ្នកនាង ផាន់ ម៉ូនីកា ដែលមានងារជាជំទាវបានឲ្យដឹងថាហាងថ្មី កាកាលក់សំលៀកបំពាក់នេះចំណាយទុនក្បែរ១០ម៉ឺនដុល្លារ ដែលជាប្រ៊េនថ្មី១ទៀតបន្ទាប់ពីមុខរបរមុនៗដែលជោគជ័យដូចជាកាកាស៊ុគីស៊ុប និងហាងលក់សំលៀកបំពាក់រ៉ាយុទ្ឋ។ ហាងកាកាសំលៀកបំពាក់នេះមានទីតាំងស្ថិតនៅបណ្តោយផ្លូវកម្ពុជាក្រោមហួសថ្មដាបន្តិច មុខក្រសួងសុខាភិបាល។

នាងបន្ថែមថាក្រៅពីមមាញឹកជាមួយការរកស៊ីមានទស្សនិកជនមិត្តភក្តិហ្វេនក្នុងហ្វេសបុកជាច្រើនសួររឿងសិល្ប:ចូលឬក៏ផ្តាច់។យ៉ាងណានាងមិនទាន់ដាច់ចិត្តបញ្ចប់ជីវិតសិល្ប:នោះទេដោយត្រៀមចេញបទបែបស្នាដៃកូនខ្មែរជូនសំណូមពរខាងមុខនេះទុកជាការដឹងគុណ ដោយការបញ្ចេញបទចម្រៀងនោះគ្រាន់តែដើម្បីកុំឲ្យមហាជនភ្លេចមុខពេកប៉ុណ្ណោះ៕

មតិយោបល់