ព័ត៌មានសិល្បៈ និងកម្សាន្ត

តោះប្រៀបធៀប សាច់រឿង«ឧបសគ្គស្នេហ៍»ហាក់ រីខត និងស៊ូ ស៊ីរីកា ដែលទើបចេញក្ដៅៗ

ក្រោយពីសម្ងំថត និងចំណាយពេលកាត់តអស់មួយរយ: ពេលនេះសាច់រឿងក្នុងបទ«ឧបសគ្គស្នេហ៍»ដែលជាសាច់រឿងក្នុងបទរបស់តារាចម្រៀងស្រីគឺកញ្ញា ស៊ូ ស៊ីរីកា ត្រូវបានដាក់បង្ហោះហើយ ដោយមានការរំពឹងថានឹងមានការគាំទ្រមិនអន់នោះឡើយ។

ជាមួយនឹងការបង្ហាញខ្លួនរបស់សាច់រឿង«ឧបសគ្គស្នេហ៍»បទស្រីដែលទើបតែចេញក្ដៅៗនេះ អ្នកគាំទ្រធ្វើការប្រៀបធៀបភ្លាមៗ ដើម្បីឲ្យដឹងថាសាច់ក្នុងរឿងបទ«ឧបសគ្គស្នេហ៍»របស់លោក ហាក់ រីខត និងតារាស្រីរូបនេះ មួយណាទាក់អារម្មណ៍ជាង។ នេះជាសាច់រឿងទី២ របស់បទ«ឧបសគ្គស្នេហ៍»ដែលបានផលិតឡើងដោយលោក Rith Omega បន្ទាប់ពីស្នាដៃរបស់លោកក្នុងបទ«ឧបសគ្គស្នេហ៍»របស់លោក ហាក់ រីខត ទទួលបានការគាំទ្រខ្លាំងក្នុងស្រទាប់យុវវ័យ។ ក្រោយការបង្ហោះ សាច់រឿងទាំងពីរមិនមានចំនុចប្រទាក់គ្នានោះទេ ដោយសារតែសាច់រឿងទាំង២ដាច់គ្នាស្រឡះ តែត្រូវបានគេកត់សម្គាល់ថាត្រូវបានតាក់តែងឡើង ដើម្បីឆ្លុះបញ្ចាំងសាច់រឿងស្នេហាជក់ចិត្តម្យ៉ាងម្នាក់។ អ្នកទស្សនាភាគច្រើនបានអាកាត់ថា សាច់រឿងរបស់បទប្រុសល្អមើលជាង ខណ:ដែលខ្លះក៏អះអាងថាសាច់រឿងរបស់បទស្រី ដែលច្រៀង និងសម្ដែងដោយស៊ូ រីកា ដែលទើបតែចេញក្ដៅ ទាក់ភ្នែកជាង។

លោក Rith Omega ដែលជាអ្នកដឹកនាំសម្ដែងសាច់រឿងទាំង២បានត្រឹមតែយល់ស្របថានេះជាសាច់រឿង ដែលលោកបង្ហោះឡើងស្ទើរតែដូចភាពយន្តខ្លីមួយ ទាំងប្លង់ និងគុណភាពប៉ុណ្ណោះ ប៉ុន្តែលោកមិនហ៊ានអះអាងថាសាច់រឿងណាមួយល្អជាងសាច់រឿងណាមួយនោះឡើយ។

ចង់ដឹងថាសាច់រឿងក្នុងបទ«ឧបសគ្គស្នេហ៍»ទាំង២ មួយណាទាក់ចិត្តជាង សូមធ្វើការប្រៀបធៀបខាងក្រោម៖

មតិយោបល់